សម្រស់
វីតាមីន៤ប្រភេទស្បែកត្រូវការ! ចង់ឱ្យលាបឡេឱ្យស្បែកសភ្លឺថ្លា ត្រូវបំពេញវីតាមីនជាមុនសិន
Mourn Kunthea
August 16 2022
1 K views

វីតាមីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់និងចាំបាច់បំផុតសម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យ វីតាមីនជួយឱ្យកុមារលូតលាស់ល្អ ឆ្អឹងរឹងមាំ ជួយឱ្យមនុស្សពេញវ័យមានសុខភាពល្អ មិនងាយឆ្លងជំងឺផ្តេសផ្តាស ជួយ​ដល់មនុស្សចាស់ឱ្យមានការចងចាំល្អ មិនឆាប់កោងឆ្អឹង មិនបាក់កម្លាំង និងជាពិសេសជួយសម្រស់ឱ្យនៅក្មេងជាងវ័យ ស្បែកភ្លឺថ្លាថែមទៀតផង។

ជាការពិតណាស់ យោងតាមការបញ្ជាក់ពីគេហទំព័រ healthline បានឱ្យដឹងថា សុខផាពស្បែក និងសម្រស់ នៅស្ថិតថែ និងស្អាតបានយូរលុះត្រាតែនៅក្នុងរាងកាយរបស់មនុស្សមានវីតាមីនគ្រប់គ្រាន់ ហើយវីតាមីនដែលស្បែកត្រូវការបំផុតមានដូចជា៖

វីតាមីន D

វីតាមីន D មានសារសំខាន់ណាស់សម្រាប់ស្បែក វីតាមី D ភាគច្រើនត្រូវបានបង្កើតឡើងដោយពន្លឺព្រះអាទិត្យដែលស្រូបយកដោយស្បែករបស់អ្នក។ ស្បែករបស់អ្នកចាំបាច់ត្រូវតែប៉ះជាមួយពន្លឺព្រះអាទិត្យឱ្យបាន ១០ នាទីក្នុងមួយថ្ងៃនៅពេលដែលស្បែករបស់អ្នកទៅប៉ះជាមួយពន្លឺព្រះអាទិត្យ កោសិកាថ្លើម និងតម្រងនោម វានឹងទៅទាញយកវីតាមីន D ហើយដឹកជញ្ជូនទូទាំងរាងកាយ ជាពិសេសជួយឱ្យស្បែកមានសុខភាពល្អ។ មួយវិញទៀតពន្លឺព្រះអាទិត្យដែលល្អហើយមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកគឺពន្លឺព្រះអាទិត្យនៅពេលព្រឹក។ បន្ថែមពីលើនេះទៀត ដើម្បីទទួលបានវីតាមីន D កាន់តែច្រើននៅក្នុងរាងកាយអ្នកអាចទទួលទាន អាហារដូចជា គ្រាប់ធញ្ញជាតិជាអាហារពេលព្រឹក ញ៉ាំទឹកក្រូច ទឹកដោះគោជូរ ត្រីសាម៉ុង ត្រី ធូណា និងត្រីខ ជាដើម។

វីតាមីន C

វីតាមីន C ត្រូវបានរកឃើញនៅកម្រិតខ្ពស់នៅក្នុង epidermis (ស្រទាប់ខាងក្រៅនៃស្បែក) ក៏ដូចជា dermis (ស្រទាប់ខាងក្នុងនៃស្បែក)។ លក្ខណៈសម្បត្តិរបស់វីតាមីន Cគឺប្រឆាំងមហារីក សារធាតុប្រឆាំងអុកស៊ីតកម្ម និងផលិតកូឡាជែន ជួយរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ។

ការទទួលទានវីតាមីន C ដោយផ្ទាល់មាត់អាចបង្កើនប្រសិទ្ធភាពខ្លាំង ដោយវីតាមីន C​ វាដលរតួនាទីជា ឡេការពារកម្តៅថ្ងៃដើម្បីការពារស្បែកពីកាំរស្មី UV កាត់បន្ថយការខូចខាតកោសិកា។ វីតាមីន C ក៏អាចជួយការពារសញ្ញានៃភាពចាស់ផងដែរ ដោយសារតែតួនាទីសំខាន់របស់វាក្នុងការសំយោគកូឡាជែនធម្មជាតិរបស់រាងកាយ។ វាជួយព្យាបាលស្បែកដែលខូច កាត់បន្ថយស្នាមជ្រួញ។ អ្នកជំនាញណែនាំឱ្យប្រើវីតាមីន C ១០០០ មីលីក្រាមក្នុងមួយថ្ងៃ។ អ្នកអាចទាញវីតាមីន C ចូលទៅក្នុងស្បែករបស់អ្នកបានតាមរយៈ ញ៉ាំ​អាហារ ​ញ៉ាំក្រូចឆ្មារ ស្ត្របឺរី ប្រូខូលី ស្ពៃ ផឹកទឹកក្រូច លេបថ្នាំគ្រាប់វីតាមីនC ជាដើម។

វីតាមីន E

វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមានមុខងារចម្បងក្នុងការថែរក្សាស្បែកគឺការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ ជាធម្មតា រាងកាយផលិតវីតាមីន E តាមរយៈសេប៊ុម ដែលជាសារធាតុខ្លាញ់ដែលបញ្ចេញតាមរន្ធញើសរបស់ស្បែក។ នៅក្នុងសមតុល្យដ៏ត្រឹមត្រូវ សេប៊ុមជួយរក្សាសភាពស្បែក និងការពារភាពស្ងួត។ ប្រសិនបើអ្នកមានស្បែកស្ងួត វីតាមីន E អាចជួយ ព្យាបាលការរលាកស្បែកផងដែរ។ មនុស្សពេញវ័យភាគច្រើនត្រូវការវីតាមីន E ប្រហែល ១៥ mg ក្នុងមួយថ្ងៃ។ អ្នកអាចទាញវីតាមីន Eចូលទៅក្នុងស្បែករបស់អ្នកបានតាមរយៈ ញ៉ាំគ្រាប់អាល់ម៉ុន គ្រាប់ hazelnuts គ្រាប់​ផ្កាឈូករ័ត្ន លេបថ្នាំគ្រាប់វីតាមីន E ។

វីតាមីន K

វីតាមីន K មានសារសំខាន់ក្នុងការជួយដល់ដំណើរការនៃការកកឈាមរបស់រាងកាយ ជួយព្យាបាលរបួស ស្នាមជាំ និងតំបន់ដែលរងផលប៉ះពាល់ដោយការវះកាត់។ យោងតាម សាកលវិទ្យាល័យ Florida បានឱ្យដឹងថា មនុស្សពេញវ័យត្រូវការវីតាមីន K ចន្លោះពី ៩០ ទៅ ១២០ ug ក្នុងមួយថ្ងៃ។ អ្នកអាចបង្កើនការទទួលទានរបស់អ្នកដោយការញ៉ាខាត់ណា spinach សាឡាត់ ស្ពៃក្តោប ស​ណ្តែ​ក​ខៀវ៕

Are you getting enough Vitamin D? - Welcome to Healthy Hearts

Vitamin C (Ascorbic Acid) - Health Benefits, Dosage & Natural Sources

Top 12 Benefits of Vitamin E For Your Skin And Hair – The Urban Guide

Vitamin K Rich Food Sources: List of Fruits, Foods & Vegetables

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.8 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
713 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
551 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 22 2024
រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia