សម្រស់
គន្លឹះ៥ នៅពីក្រោយពីសង្ហាមិនប្រែរបស់ តៅ មិញសឺ ទោះក្បែរ៥០ឆ្នាំនៅតែមាំ

បងប្អូនណាខ្លះ នៅចាំតួប្រុស តៅ មិញសឺ ក្នុងរឿងF4បាន រឿងចាំបានថាមើលតាំងពីជំនាន់ក្មេងៗ តែបើយើងងាកមកមើលសម្រស់តួរប្រុស តៅ មិញសឺ គឺសឹងតែថាគ្មានភាពប្រែប្រួល មិនចាស់តាមវ័យសោះ ទោះគាត់មានអាយុ៤៧ឆ្នាំហើយក៏ដោយ។ ចឹងក្នុងវីដេអូនេះ យើងនឹងមកដឹងគន្លឺះសំខាន់ៗនៅពីក្រោយភាពក្មេងជាចេះចាស់របស់គាត់។

Jerry Yan ដែលបងប្អូនខ្មែរយើងស្គាល់ថា តៅ មិញសឺ ជាតារាចម្រៀង និងតារាសម្តែងប្រុសជនជាតិតៅវ៉ាន់ ទោះបីវ័យ៤៧ឆ្នាំ គៀកចូល ៥០ឆ្នាំហើយ ក៏យើងសង្កេតឃើញថា លោកនៅតែមានប្រជាប្រិយភាពខ្លាំងដដែល ជាពិសេសរូបសម្រស់នៅតែស្រស់សង្ហា ដូចទើបខ្ទង់៣០ឆ្នាំចឹង។ 

១ ហាត់ប្រាណជាប្រចាំ មើលតែសាច់ដុំរបស់គាត់ទៅដឹងហើយ មិនមែនហាត់លំៗទេ គាត់ជាមនុស្សម្នាក់ដែលចូលចិត្តហាត់ប្រាណ និងលេងកីឡាជាប្រចាំតែម្ដង។ ការហាត់ប្រាណគឺមានប្រយោជន៍ច្រើនណាស់ បងប្អូនចាំសង្កេតមើលទៅអ្នកដែលហាត់ប្រាណទៀងទាត់មិនងាយចាស់ទេ។ បូកបញ្ជូលគ្នាផងដែរកាលណាហាត់ប្រាណហើយ របបអាហារក៏សំខាន់ដែរ គាត់ក៏មានទម្លាប់ទទួលទានតែអាហារណាដែលល្អសម្រាប់សុខភាព ហើយគឺមិនទទួលទានអាហារដែលដាក់ប៊ីចេង និងអាហារហិរទេ។

២ នៅក្បែរមនុស្សវិជ្ជមាន និងឱ្យតម្លៃយើងឱ្យបានច្រើន គាត់ធ្លាប់បាននិយាយនៅក្នុងកម្មវិធីសម្ភាសមួយថា យើងនឹងមានអារម្មណ៍ថា រីករាយ មានសុភមង្គល ពេលដែលយើងស្ថិតនៅក្នុងរង្វង់មនុស្សល្អៗ និងមនុស្សពិសេសក្នុងជីវិតរបស់យើង មនុស្សកាលណាយើងមានអារម្មណ៍រីករាយច្រើន ចឹងវាក៏កាត់បន្ថយការចាស់ជាងវ័យទៅតាមហ្នឹងដែរ។

៣ គាត់ជាមនុស្សម្នាក់ចូលចិត្តសមាធិ គាត់ធ្លាប់បានលើកឡើងថា គាត់ចូលចិត្តទៅសមាធិនៅផ្ទះមិត្តរបស់គាត់នៅក្បែរជើងភ្នំ ការសមាធិ វាប្រៀបដូចជាការព្យាបាលផ្លូវចិត្ត និងរាងកាយរបស់ខ្លួនឯងពីខាងក្នុងចឹងដែរ។

៤ ចេញឆ្ងាយឬកាត់បន្ថយកត្តាដែលធ្វើឱ្យយើងចាស់ជាងវ័យលឿន ហើយបំផ្លាញរាងកាយដូចជាចៀសឆ្ងាយពីការប្រល Wide បារី និងគ្រឿងស្រវឹង របស់គាត់នេះកាលណាយើងប្រឡូកច្រើន វាងាយនឹងធ្វើឱ្យសម្រស់របស់យើងចាស់លឿនណាស់។

៥ ដើម្បីកុំឱ្យខ្លួនឯងស្ត្រេស និងមានសម្ពាធច្រើន ជាទូទៅគាត់មិនចំណាយពេលច្រើនជាមួយទូរស៍ព្ទទេ ចំណុចនេះអាចថា ជាមូលហេតុមួយយើងក៏កម្រឃើញគាត់ផុសរូប ឬវីដេអូនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនណាស់។​

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
125 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
79 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
55 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
25 views

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
20 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia