មនុស្សយើងម្នាក់ៗ មានសុខភាពល្អជារឿងជាចាំបាច់ខ្លាំងក្នុងការរស់នៅប្រកបកិច្ចការអ្វីមួយ។ បើសុខភាពអ្នកមានបញ្ហា ពេលអ្នកធ្វើកិច្ចការអ្វីមួយ ក៏ពិបាកដែរ។ យើងត្រូវដឹងពីវីធិការពារសុខភាពលើរបបអាហារ ការហាត់ប្រាណ... ដើម្បីការរស់នៅទៅថ្ងៃអនាគតបានល្អ។ នេះជាវីធិ ៤ យ៉ាងដែលជួយអ្នកបានល្អបំផុត៖
២. អាហារណាល្អចំពោះសុខភាព៖ នៅក្នុងសង្គមរបស់យើងមានមនុស្សជាច្រើន ចូលចិត្តញ៉ាំអាហារច្រើនជាងធ្វើលំហាត់ប្រាណ នេះជាមូលហេតុដែលឱ្យសង្គមយើងមានមនុស្សដុះក្បាលពោះ កើតជំងឺទឹកនោមផ្អែម... ។ ការមានសុខភាពល្អ ជាការហូបអាហារត្រឹមត្រូវមិនអាចខ្វះការធ្វើលំហាត់ប្រាណបានឡើយ។ ការហូបអាហារល្អចំពោះសុខភាពមានដូចជា ការហូបបន្លែ និងផ្លែឈើស្រស់ៗ ហើយបន្លែចម្រុះឱ្យច្រើនពី ៥ មុនទៅ ១០ មុខជាប្រចាំថ្ងៃ។ ចំពោះសាច់អ្នកត្រូវកាត់បន្ថយឱ្យច្រើន ពីព្រោះការហូបសាច់ច្រើន វាមិនសូវល្អចំពោះសុខភាព។
២. អ្នកត្រូវសម្រេចចិត្តធ្វើលំហាត់ប្រាណ៖ មនុស្សត្រូវមានសុខភាពល្អ ត្រូវមានលំហាត់ប្រាណមួយ វាជាផ្នែកមួយដែលធ្វើឱ្យសុខភាពអ្នកបានល្អប្រសើរ។ អ្នកអាចគិតមើល មនុស្សក្នុងសង្គមជាច្រើន កំពុងតែមានបញ្ហាសុខភាព ពេលអាយុ ៣០ ទៅ ៣៥ ឆ្នាំ។ ការមានបញ្ហានេះ មកពីពួកគាត់គ្មានហាត់ប្រាណ និងរបបអាហារមិនបានត្រឹមត្រូវ ហើយដំណើរការរំលាយអាហារក្នុងរាង្គកាយរបស់ពួកគាត់ កាន់តែចុះខ្សោយពេលអ្នកចូលវ័យចាស់ទៅៗ ។ មានវិធីមួយដែលធ្វើឱ្យការរំលាយអាហារបានល្អ ការធ្វើលំហាត់ប្រាណជាប្រចាំ។ មិនថាអ្នកមានវ័យណាទេ ការធ្វើលំហាត់ប្រាណជាប្រចាំ ត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ វាជួយឱ្យដំណើររំលាយអាហារបានល្អ។
៣. គេងឱ្យបានគ្រប់គ្រាន់៖ មនុស្សយើងត្រូវការគេងឱ្យបានគ្រប់គ្រាន់ចាប់ពី ៧ ទៅ ៨ ម៉ោង។ មុនគេងអ្នកគួរចំណាយពេល ១០ ទៅ ១៥ នាទីដើម្បីផ្តោតអារម្មណ៍ធ្វើសមាធិ។ សូម្បីសម្តេច Dalai lama បាននិយាយថា ការគេងលក់បានល្អ ជាការធ្វើសមាធិដ៏ល្អ។ ពេលមនុស្សយើងគេងលក់បានស្កប់ស្គល់ ភ្ងាក់ពីគេងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លៃ និងមានសុខភាពល្អ។ ការគេងនេះ ជួយជួសជុលរាង្គកាយឱ្យរឹមាំ ព្យាបាលជាលិកានានា។ ចំណែកការគេងមិនគ្រប់គ្រាន់ មានហានិភ័យដូចជំងឺបេះដូង និងលើសឈាម។
៤.ការត្រួតពិនិត្យសុខភាព៖ មានវេជ្ជបណ្ឌិតជាច្រើន បានណែនាំឱ្យប្រជាពលរដ្ឋទៅពិនិត្យសុខភាពមួយឆ្នាំពីរដង ឬមួយដងឆ្នាំ ដើម្បីឱ្យដឹងថា រាងកាយរបស់យើងមានកើតជំងឺអ្វី...។ ចំណែកឯការពិនិត្យឈាម ជួយកំណត់អំពីសារជាតិ ស្ករក្នុងឈាម កម្រិតចរន្តឈាម និងរោគសញ្ញាផ្សេងៗ។ ដំណើរការពិនិត្យសុខភាពទាំងនេះ គឺជាសកម្មភាពបញ្ជាក់អំពីស្ថានភាពសុខភាពរបស់អ្នក ។ សម្រាប់ស្ដ្រី វាមានសារៈសំខាន់ណាស់ដែលត្រូវត្រួតពិនិត្យសុដន់ដោយខ្លួនឯង បីខែបានត្រួតពិនិត្យមួយម្តង ដើម្បីរកមើលដុំសាច់ ឬ ទឹកដោះ ដែលអាចជាសញ្ញានៃជំងឺ មហារីកសុដន់។
ដូចនេះ សុខភាពល្អ អ្នកត្រូវមានរបបអាហារឱ្យបានត្រឹមត្រូវ បន្លែ និងផ្លែឈើរ។ មានការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីដំណើរការរំលាយអាហារបានល្អ និងរាងកាយមានភាពរឹងមាំ។ ពេលអ្នកចាប់ផ្តើមថែសុខភាពបានល្អ អ្នកមានវ័យកាន់តែចាស់ ប្រព័ន្ធរំលាយអាហាររបស់អ្នក ក៏នៅល្អផងដែរ។ អត្ថបទដោយ៖ ទ្រ សុភាព