កុមារ
ប៉ាម៉ាក់បើចង់ឱ្យឆ្អឹងកូនលូតលាស់លឿន រឹងមាំមិនឆាប់ពុកស្រួយ គួរឱ្យកូនញ៉ាំវីតាមីន៤នេះឱ្យគ្រប់

សុខភាពឆ្អឹងពិតជាសំខាន់ណាស់ចំពោះកុមារ ដើម្បីបង្ការការពារជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ។ ការមានឆ្អឹងដែលមានសុខភាពល្អពីក្មេង គឺជួយឱ្យឆ្អឹងកូនរបស់របស់អ្នករឹងមាំពេញមួយជីវិតពីក្មេងដល់ចាស់។ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា មនុស្សដែលមានសុខភាពឆ្អឹងខ្សោយ និងផុយស្រួយក្នុងវ័យចំណាស់ដោយសារកង្វះវីតាមីនកាលពីវ័យក្មេង។

ជាការពិតណាស់ ដើម្បីឱ្យសុខភាពឆ្អឹងរបស់កូនរឹងមាំល្អ លូតលាស់បានលឿន អ្នកជំនាញផ្នែកចំណីអាហារ Franziska Spritzler បានណែនាំទៅកាន់ម៉ាក់ប៉ា គួរតែរៀបចំរបបអាហារឱ្យកូនញ៉ាំឱ្យគ្រប់វីតាមីនទាំង៤ដូចខាងក្រោម៖

១. កាល់ស្យូម៖ សារធាតុកាល់ស្យូមក៏ដើរតួយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ប្រព័ន្ធរាងកាយ ដូចជាសុខភាព និងមុខងារនៃសរសៃប្រសាទ ឆ្អឹង និងជាលិកាសាច់ដុំ។ កាល់ស្យូមត្រូវបានរកឃើញនៅក្នុងអាហារជាច្រើនប្រភេទរួមមាន៖ ទឹកដោះគោ ទឹកដោះគោជូរ ត្រីសាឌីន ឬត្រីសាលម៉ុង និងទឹកសណ្តែក។ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកប្រហែលជាមិនទទួលបានកាល់ស្យូមគ្រប់គ្រាន់ដែលពួកគេត្រូវការដើម្បីគាំទ្រដល់ការលូតលាស់ឆ្អឹងរបស់ពួកគេនោះ សូមអ្នកឱ្យកូនផឹកទឹកគោដែលមានផ្ទុកជាតិកាល់ស្យូម ឱ្យកូនញ៉ាំសណ្តែក និងញ៉ាំសាច់ត្រីឱ្យបានច្រើន។

២. វីតាមីនD៖ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារក្នុងការធ្វើឱ្យការលូតលាស់របស់ឆ្អឹងមានសុខភាពល្អតាំងពីវ័យកុមារភាព។ ប្រភពអាហារវីតាមីនD មានដូចជាត្រីសាលម៉ុន ធូណា ត្រីស្បៃកា ផលិតផលទឹកដោះគោ ទឹកសណ្ដែក ទឹកក្រូច ស៊ុតលឿង​​ ឈីស ថ្លើមគោ...។ លើពីនេះទៀតអ្នកអាចឱ្យកូនរបស់អ្នកញ៉ាំថ្នាំគ្រាប់វីតាមីនD កុមារដែលមានអាយុចាប់ពី៤ឆ្នាំឡើងគួរញ៉ាំវីតាមីនD៦០០IU ក្នុងមួយថ្ងៃ។

៣. វីតាមីនK៖ មានតួនាទីជាច្រើននៅក្នុងរាងកាយប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដល់ការទ្រទ្រង់ឆ្អឹង ឱ្យមានសុខភាពល្អផងដែរ។ សារៈសំខាន់នៃវីតាមីនខេ គឺជម្រុញនៃមុខងាររបស់ថ្លើម ជួយដល់សុខភាពឆ្អឹង និងបេះដូងផងដែរ។ ប្រភពនៃវីតមីន ខេ ដែលសំបូរជាងគេគឺមាននៅឈីស និងសណ្តែកសៀង។

៤. វីតាមីនសំខាន់ទី៤គឺជាវីតាមីនដែលទាញចេញការហាត់ប្រាណ៖ សម្រាប់សុខភាពឆ្អឹងរឹងមាំ ការធ្វើលំហាត់ប្រាណគឺជាវិធីមួយដ៏ល្អសម្រាប់កុមារ ក្នុងការរក្សាទម្ងន់របស់ពួកគេ។ ចំពោះកុមារចាប់ពីអាយុ ៦ ទៅ១៧ឆ្នាំ ត្រូវបានណែនាំឱ្យហាត់ប្រាណរាងកាយដោយការរត់ ដើរ លេងកីឡាបញ្ចេញញើសយ៉ាងតិចណាស់ ៣០នាទីជារៀងរាល់ថ្ងៃ។ ក្មេងតូចៗគួរតែត្រូវបានលើកទឹកចិត្តឱ្យលេងយ៉ាងសកម្មច្រើនដងក្នុងមួយថ្ងៃផងដែរ៕

ប្រភព៖ Healthline

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#កុមារ

គួរឱ្យបារម្ភណាស់! មន្ទីរពេទ្យគន្ធបុប្ផារកឃើញថា កុមារជិត៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមិនទាន់មានថ្នាំព្យាបាលទេ
Daddy_Rath (ប៉ាប៉ារតន៍)
July 3 2024
149 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
190 views

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
June 30 2024
894 views

#កុមារ

ជប៉ុនប្រើអាថ៌កំបាំង៧នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត ដែលប្រទេសដទៃលួចសរសើរមិនដាច់ពីមាត់
Daddy_Rath (ប៉ាប៉ារតន៍)
June 28 2024
676 views

#កុមារ

ភ្ញាក់ផ្អើលពេញស្រុកចិន! ក្មេងស្រីវ័យ១៧ឆ្នាំប្រឡងឡើងថ្នាក់ធ្លាក់ រត់ទៅរៀជំនាញច្នៃម៉ូត២ឆ្នាំ ឱកាសមកដល់ធ្វើរឿង១នេះភ្លាម
Daddy_Rath (ប៉ាប៉ារតន៍)
June 26 2024
1.4 K views

#កុមារ

ឪពុកម្ដាយត្រូវដឹង! គោលការណ៍ទាំង៤ចិញ្ចឹមកូនឱ្យក្លាយជាផ្កាយសំណាងមានពន្លឺ និងកូនលែងខូចខិល
Daddy_Rath (ប៉ាប៉ារតន៍)
June 25 2024
2.8 K views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.3 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
998 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
919 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia