កុមារ
គួរឱ្យបារម្ភណាស់! មន្ទីរពេទ្យគន្ធបុប្ផារកឃើញថា កុមារជិត៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមិនទាន់មានថ្នាំព្យាបាលទេ

សៀមរាប៖ បើយោងតាមប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងផងដែរថា មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន។ 

យ៉ាងហោចណាស់កុមារកម្ពុជាប្រមាណជិត ៧០០នាក់ ត្រូវបានរកឃើញថាបានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយអ្នកជំនាញមិនទាន់បានដឹងមូលហេតុច្បាស់នៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

បើយោងតាមប្រភពដដែល លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែមប្រភេទទី១ នៅមន្ទីពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩ ខណៈដែលរយៈពេល១០ឆ្នាំចុងក្រោយ មានការកើនឡើងក្នុងមួយឆ្នាំរហូតដល់២០ករណី ដែលភាគច្រើនកើតលើក្មេងមានអាយុពី៤ ទៅ១៤ឆ្នាំ ហើយបច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ។

លោកសាស្ដ្រាចារ្យ បន្តថា ជំងឺទឹកនោមផ្អែមជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ លោកថានៅក្នុងខ្លួនមនុស្សមានថាមពលចំនួន៣ ដែលសំខាន់ ទី១ជាតិសាច់ ទី២ជាតិខ្លាញ់ និងទី៣ជាតិស្ក ប៉ុន្តែជាតិស្កនៅក្នុងខ្លួន កក់កុញមិនអាចយកទៅប្រើប្រាស់បាន ហើយនៅក្នុងខ្លួនកុមារត្រូវការបំលែងពីជាតិសាច់ ពីជាតិខ្លាញ នៅពេលបំលែងពីជាតិសាច់ខ្លាញ់នេះ ធ្វើអោយអ្នកជំងឺទឹកនោមផ្អែមលេចចេញជារោគសញ្ញាផ្សេងៗ។រោគសញ្ញារបស់វាមានបួនដែលសំខាន់ គឺញាំច្រើន ចុះស្គមផឹកច្រើន នោមច្រើន ប៉ុន្តែកូនក្មេងកាន់តែអស់កម្លាំងទៅ។

លោកបន្ដថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ពេលដែលយើងរករោគវិនិច្ឆ័យដឹងថាកូនក្មេងជាប្រភេទជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយយើងត្រូវព្យាបាល ហើយព្យាបាលថ្នាំដែលសំខាន់បំផុតគឺមានតែមួយគត់គឺអាំងស៊ុយលីន៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
July 1 2026
313 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
175 views

#កុមារ

ពាក្យសម្តី ៣ឃ្លានេះ ធ្វើឱ្យកូនៗ ចង់ឮចេញពីមាត់ឪពុកម្តាយ ក្លាយជាកូនល្អ
Tror Sopheap
June 15 2026
1.4 K views

#កុមារ

ឪពុកម្តាយតាមដានកូនផង នេះជាសញ្ញាកូនខ្វះក្តីស្រឡាញ់ ខ្វះភាពកក់ក្តៅ
Tror Sopheap
May 14 2026
3.8 K views

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
924 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ កូនចេះជួយការងារផ្ទះ មានខួរក្បាលឆ្លាតវៃ
Tror Sopheap
May 4 2026
627 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia