កុមារ
ឪពុកម្ដាយត្រូវដឹង! គោលការណ៍ទាំង៤ចិញ្ចឹមកូនឱ្យក្លាយជាផ្កាយសំណាងមានពន្លឺ និងកូនលែងខូចខិល

ផ្កាយសំណាងរបស់កូនអាចមានពន្លឺទៅបានមិនគ្រាន់តែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះទេ វាទាមទារការចិញ្ចឹមបីបាច់មួយដ៏ល្អត្រឹមត្រូវចេញពីឪពុកម្តាយរបស់ពួកគេ ដោយអនុវត្តតាំងតែពីតូចមកម្ល៉េះ។ របៀប ឬគោលការណ៍ចិញ្ចឹមត្រូវតែមាននៅក្នុងក្រុមគ្រួសាររបស់ខ្លួន ហើយប្រសិនបើឪពុកម្តាយមានគោលការណ៍អប់រំកូនបានត្រឹមត្រូវ នោះកូនឹងមានអនាគតភ្លឺស្វាង។ ដូច្នេះហើយ នៅក្នុងការអប់រំកូនៗមាតាបិតាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

១.រស់នៅឱ្យបានត្រឹមត្រូវ និងតឹងរ៉ឹង

នៅពេលដែលឪពុកម្តាយមានរបៀរស់នៅបានត្រឹមត្រូវ មានសប្បុរស និងមានមេត្តា នោះកូនៗនឹងទទួលបានឥទ្ធិពលពីឪពុកម្ដាយ និងដឹងពីរបៀបធ្វើខ្លួនជាមនុស្សកតញ្ញូ និងចេះគោរពអ្នកដទៃ។ របៀបក្នុងការរស់នៅល្អ ទម្លាប់ល្អ និងបុគ្គលិកលក្ខណៈរបស់ឪពុកម្តាយនឹងជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈរបស់កូន។ ដូចចាស់ៗតែងនិយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ អត្តចរិតឪពុកម្ដាយបែបណាកូនក៏បែបនោះដែរ។

ប្រាកដណាស់ឪពុកម្តាយគ្រប់រូបស្រឡាញ់កូនរបស់ពួកគេ ហើយចង់ផ្តល់ឱ្យកូនៗនូវអ្វីដែលល្អបំផុត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឪពុកម្តាយតែងតែអធ្យាស្រ័យចំពោះកំហុសរបស់កូន ហើយមិនប្រៀនប្រដៅកូនឱ្យបានតឹងរ៉ឹងទេ នោះកូននឹងមានភាពក្រអឺតក្រទម និងគ្មានសីលធម៌។ ផ្ទុយ​ទៅ​វិញ បើ​ឪពុក​ម្តាយ​តឹងរ៉ឹង​ពេក កូន​ងាយ​មានបញ្ហាផ្លូវចិត្ត មិន​ស្តាប់​បង្គាប់ ខ្លាច​ធ្វើ​ខុស ហើយ​មិន​ហ៊ាន​សាកល្បងអ្វីដែល​ថ្មីនោះទេ។

២. កុំមើលងាយសមត្ថភាពរបសើកូន

ឪពុកម្តាយដែលមើលងាយសមត្ថភាពរបស់កូន និងមិនឱ្យកូនបញ្ចេញគំនិតដោយគិតថា "កូននៅក្មេង មិនដឹងអ្វីទេ" នឹងបង្កឱ្យមានគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់ដែលកើតឡើងក្នុងជីវិតរបស់កូនៗ។ នៅពេលកូននៅក្មេង ពួកគេមិនទាន់ចេះថ្លឹងថ្លែងថា អ្វីត្រូវ និងអ្វីខុសនោះទេ។ ការមើលងាយសមត្ថភាពរបស់កូននឹងធ្វើឱ្យពួកគេខូចចិត្ត មានភាពក្រអឺតក្រទម និងចេះមើលងាយអ្នកដទៃ។ នៅពេលដែលរឿងទាំងនេះក្លាយជាទម្លាប់ ឪពុកម្តាយនឹងគ្មានអំណាចក្នុងការប្រៀនប្រដៅកូនរបស់ពួកគេ ហើយមានទំនោរប្រើការវាយដំទៀតផង។

៣. បណ្ដុះឱ្យកូនទម្លាប់ល្អ(ឯករាជ្យ)

កូននៅវ័យក្មេងប្រៀបបានដូចជាក្រដាសសមួយសន្លឹក ដែលមិនទាន់ប្រលាក់ស្នាមអ្វីឡើយ។ ចំណុចនេះវានឹងមានភាពងាយស្រួលសម្រាប់ឪពុកម្តាយក្នុងការអនុវត្តន៍គោលការណ៍របស់ខ្លួន ដើម្បីឱ្យកូនមានផ្កាយសំណាង។ ដូច្នេះហើយ ប្រសិនបើឪពុកម្តាយអនុវត្តនូវទម្លាប់ល្អពីដើមដំបូងមក វានឹងនាំមកនូវផលប្រយោជន៍រាប់មិនអស់ដល់កូននៅពេលក្រោយ ពោលគឺនៅពេលអនាគត។

ទម្លាប់ល្អត្រូវបណ្តុះកូនតាំងពីតូចដូចជា ផ្ដល់ឱ្យកូនមានឯករាជ្យ រៀនហូបបាយខ្លួនឯង រៀនសម្អាតប្រដាប់ក្មេងលេងខ្លួនឯង រៀនចែករំលែក រៀនមើលថែទាំប្អូនៗ និងមានអាកប្បកិរិយាល្អនៅទីសាធារណៈ...។ល។ ទម្លាប់ទាំងនេះក្លាយជារឿងធម្មតាប្រចាំថ្ងៃ។ ជីវិតកូននឹងមានពន្លឺបន្ដិចម្តងៗ។ ការមានវិន័យ មានឯករាជ្យ និងមានទឹកចិត្តល្អ... ទាំងនេះសុទ្ធតែជាគុណសម្បត្តិដែលឪពុកម្តាយគ្រប់រូបចង់ឱ្យកូនមាន។

៤. អនុញ្ញាតឱ្យកុមាររស់នៅក្នុងបរិយាកាសវិជ្ជមាន

ក្មេងៗងាយទទួលឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួន និងងាយយកតម្រាប់តាមទម្លាប់អាក្រក់ពីមិត្តភ័ក្តិ។ ប្រសិនបើកូនរបស់អ្នកមានមិត្តភ័ក្តិដែលមានទម្លាប់មិនល្អ នោះពួកគេនឹងធ្វើតាមមិត្តរបស់ពួកគេបន្តិចម្តងៗដោយមិនដឹងខ្លួន។ ដូចពាក្យចាស់ពោលថា "ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់" បង្ហាញពីសារៈសំខាន់នៃបរិស្ថានរស់នៅ និងរឿងដែលពួកគេតែងតែជួបជារៀងរាល់ថ្ងៃ កុមារនឹងរងផលប៉ះពាល់ដោយអវិជ្ជមាន ឬវិជ្ជមាន តាមស្ដានភាពជាក់ស្ដែង។

ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកមានអនាគតល្អ និងទទួលបានជោគជ័យ ឪពុកម្តាយត្រូវបង្កើតបរិយាកាសល្អសម្រាប់ពួកគេដើម្បីអភិវឌ្ឍពួកគេ។ នៅក្នុងពេលជាមួយគ្នានេះ មាតាបិតាគួរបង្រៀនកូន និងបង្ហាញពីសកម្មភាពឱ្យច្រើនជាងនិយាយដោយប្រើពាក្យសម្ដីខ្លាំង។ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកមានសុភមង្គល និងសុទិដ្ឋិនិយម ដំបូងពួកគេត្រូវរស់នៅក្នុងគ្រួសារដែលមានសុភមង្គល។ បើ​ចង់​ឱ្យ​កូន​រៀន​យ៉ាង​សកម្ម ដំបូង​គេ​ត្រូវ​តែ​មាន​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​ការ​សិក្សា៕

 

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចង់ឱ្យកូនរឹងមាំ ឆ្លាត ជោគជ័យនៅថ្ងៃអនាគត ឪពុកម្ដាយឆ្លាតវៃគួរធ្វើរឿង ៣ នេះតាំងពីកូននៅក្មេង
Pov Saru
October 31 2025
1.3 K views

#កុមារ

ចង់ឱ្យកូនឆ្លាត ផ្លូវចិត្តរឹងមាំ សូមឪពុកម្តាយកុំធ្វើកំហុសឆ្គង ១នេះដាក់កូនដាច់ខាត
Tror Sopheap
October 30 2025
322 views

#កុមារ

កុំភ្ញាក់ផ្អើល! បើកូនអ្នកមានទម្លាប់ចម្លែកៗ ៤ នេះជាសញ្ញានៃភាពឆ្លាតវៃ
Pov Saru
October 29 2025
4.7 K views

#កុមារ

ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត
Tror Sopheap
October 26 2025
289 views

#កុមារ

ចង់ឱ្យកូនធំឡើងរឹងមាំ មិនពឹងលើអ្នកដទៃ ឪពុកម្ដាយកុំធ្វើរឿង ៣ នេះដាក់កូន
Pov Saru
October 23 2025
731 views

#កុមារ

អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
Pov Saru
October 20 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.7 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
1.4 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.4 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
900 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
488 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
284 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia