កុមារ
ភ្ញាក់ផ្អើលពេញស្រុកចិន! ក្មេងស្រីវ័យ១៧ឆ្នាំប្រឡងឡើងថ្នាក់ធ្លាក់ រត់ទៅរៀជំនាញច្នៃម៉ូត២ឆ្នាំ ឱកាសមកដល់ធ្វើរឿង១នេះភ្លាម

ប្រទេសចិន៖ ក្មេងស្រីវ័យ១៧ឆ្នាំមានឈ្មោះថា Jiang Ping បានចូលរួមបញ្ចេញសមត្ថភាពក្នុងការប្រឡងប្រកួតប្រជែងក្នុងកម្មវិធី Alibaba Global Math Competition។ លទ្ធផលគឺ រូបនាងទទួលចំណាត់ថ្នាក់លេខ១២ និងទទួលបានឱកាសទៅប្រឡងវគ្គផ្ដាច់ព្រ័ត្របន្តទៀត ដែលនឹងធ្វើឡើងរួចមកហើយ ពោលគឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤នេះ។ លទ្ធផលយ៉ាងណានោះ យើងមិនទាន់ដឹងនៅឡើយទេ។ ក្រឡែកមកមើលពីដំណើរដើមទងខ្លីៗ ខ្លះៗអំពីក្មេងស្រីវ័យ១៧ឆ្នាំរូបនេះវិញ ថាតើរូបនាងមានប្រវត្តិផ្អែមល្វីងជូចត់យ៉ាងណានោះ?

ជាពិតណាស់ ក្មេងស្រីរូបនេះជាក្មេងពូកែមុខវិជ្ជា គណិតវិទ្យា។ រាល់ពេលក្មេងស្រីរូបនេះទំនេរ នាងតែងតែ ខិតខំ ប្រឹងប្រែងរៀន គ្មានទំនេរឡើយ។ ក្រោយលទ្ធផលនៃការប្រឡង ដើម្បីចូលរៀននៅថ្នាក់វិទ្យាល័យ ក្មេង ស្រីរូបនេះធ្វើមិនបានល្អឡើយ នេះក៏ដោយសាររូបនាងធ្លាក់នូវមុខវិជ្ជាដទៃ ប៉ុន្តែមុខវិជ្ជាគណិតវិទ្យាទទួលបាន ពិន្ទុល្អជាងគេក្នុងចំណោមសិស្សប្រឡងឡើងថ្នាក់។

ក្រោយពីការប្រឡងធ្លាប់ មិនមានឈ្មោះចូលរៀនថ្នាក់វិទ្យាល័យ ក្មេងស្រីរូបនេះត្រូវទៅបន្តរៀនសូត្រនៅសាលាបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ហើយរូបនាងក៏បានផែនការAគឺ រៀនជំនាញរចនាម៉ូត។ ទោះបីជំនាញរបស់ខ្លួនមិនមាន ជាប់ទាក់ទងនឹងមុខវិជ្ជាគណិតវិទ្យាក្ដី តែរូបនាងមិនដែលបោះបង់ក្ដីស្រមៃរបស់ខ្លួនឡើយ។ រូបនាងតែងតែរំលឹក និងប្រឹងរៀនមុខវិជ្ជា គណិតវិទ្យា រាល់ពេលនាងទំនេរ។ ដោយក្មេងស្រីJiangជឿជាក់ថា ខ្លួននឹងអាចបញ្ចេញនូវសមត្ថភាពដែលខ្លួនខំសន្សំទុកមកជាយូរមកហើយ និងបញ្ចេញនៅថ្ងៃណាមួយជាក់ជាមិនខាន។ លុះឱកាសមកដល់ ក៏មានការប្រកាសឱ្យមានការប្រឡងប្រកួតប្រជែងលើវិញ្ញាសា គណិតវិទ្យា​ ក្នុងកម្មវិធី Alibaba Global Math Competition ទូទៅពិភពលោក។ រូបនាងក៏បានដាក់ពាក្យចូលប្រឡងប្រកួតប្រជែងនឹងគេ។

មិនពឹងលើព្រេងវាសនា ពឹងលើចំណេះជំនាញ ក្មេងស្រីវ័យ១៧ឆ្នាំរូបនេះបានទទួលចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមសិស្ស៨០១នាក់ និងទទួលបានឱកាសទៅប្រឡងវគ្គផ្ដាច់ព្រ័ត្របន្តទៀត ដែលនឹងធ្វើឡើងរួចមកហើយនាពេលថ្មីៗនេះ ពោលគឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤។

រឿងរ៉ាវរបស់​ JiangPing បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលរូបនាងចេញពី សាលាបណ្ដុះបណ្ដាលវិជ្ជាជីវកម្រិតទាបនៅក្នុងប្រទេសចិន តែអាចប្រឡងជាប់ក្នុងកម្មវិធីលំដាប់ពិភពលោកបាន ដែលមានការចូលរួមពីមជ្ឈដ្ឋានជុំវិញពិភពលោករួមមាន សកលវិទ្យាល័យធំៗដួចជា សកលវិទ្យាល័យ Peking និងសកលវិទ្យល័យ Cambridge ផងដែរ។

ស្មារតី​ឧស្សាហ៍​ព្យាយាម និង​ការ​តស៊ូ​របស់​នាង ដូចជា​ការ​លះបង់​ពេល​ទំនេរ​ក្នុង​ការ​សិក្សា​រយៈពេល​ពីរ​ឆ្នាំមកនេះ បាន​ទាក់ទាញ​អ្នក​និយម​លេង​អ៊ីនធឺណិត​រាប់​លាន​នាក់​។ រឿងរ៉ាវរបស់នាងក៏បានលើកទឹកចិត្តដល់មនុស្ស ដែលធ្លាប់បរាជ័យក្នុងជីវិតឱ្យប្រកាន់ខ្ជាប់នូវក្តីសុបិនរបស់ពួកគេ​ ។ ហើយបន្តខិតខំ មិនបោះបង់។


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
July 1 2026
313 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
175 views

#កុមារ

ពាក្យសម្តី ៣ឃ្លានេះ ធ្វើឱ្យកូនៗ ចង់ឮចេញពីមាត់ឪពុកម្តាយ ក្លាយជាកូនល្អ
Tror Sopheap
June 15 2026
1.4 K views

#កុមារ

ឪពុកម្តាយតាមដានកូនផង នេះជាសញ្ញាកូនខ្វះក្តីស្រឡាញ់ ខ្វះភាពកក់ក្តៅ
Tror Sopheap
May 14 2026
3.8 K views

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
924 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ កូនចេះជួយការងារផ្ទះ មានខួរក្បាលឆ្លាតវៃ
Tror Sopheap
May 4 2026
627 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia