ជំងឺ
ធ្វើរឿង៤យ៉ាងនេះឱ្យបានរាល់ថ្ងៃ មានប្រសិទ្ធិភាពខ្ពស់ជួយរាងកាយឆាប់បានសម្រាក គេងលក់បានស្កប់ គេងបានឆ្អែតរាល់យប់

វិបត្តិគេងមិនគ្រប់ គេងមិនងាយលក់ បានក្លាយជាបញ្ហាចោទមួយដែលមនុស្សពេញវ័យជាច្រើនកំពុងតែជួប និងព្យាយាមរកដំណោះស្រាយគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះខ្លួនចេញពីបញ្ហានេះ នាពេលបច្ចុប្បន្ននេះ។ ហេតុនេះហើយ ដើម្បីជាចំណែកមួយជួយដោះស្រាយបញ្ហាដំណេកខាងក្រោមនេះ គឺជាគន្លឹះខ្លះដែលបានចុះផ្សាយក្នុងគេហទំព័រ health.harvard និងត្រូវបានគេជឿថា វាមានប្រយោជន៍ខ្ពស់ជំរុញការគេងប្រចាំ៖

១. ហាត់ប្រាណ៖ លំហាត់ប្រាណ អាចបង្កើនប្រសិទ្ធភាពនៃអរម៉ូននៃការគេងធម្មជាតិដូចជា melatonin ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ នៅពេលល្ងាច រយៈពេលកន្លះម៉ោងទៅ១ម៉ោង ត្រូវបានគេរកឃើញថា វាមានប្រសិទ្ធិភាពខ្ពស់ជួយរាងកាយបណ្តេញជាតិពុលតាមរយៈការបែកញើស ពង្រឹងមុខងារខួរក្បាល កាត់បន្ថយស្ត្រេស ជំរុញផ្លូវចិត្តឱ្យស្ងប់ ដែលទាំងនេះអាចជះឥទ្ធិពលល្អជួយដល់ការគេងអំឡុងពេលយប់។

២. ញុំាទឹកដោះគោ៖ ចំពោះមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗ១កែវមុនចូលគេង វា អាចជួយពន្លឿនការគេងបានលឿន ធ្វើឱ្យគេងលក់បានស្កប់ទល់ភ្លឺ។ អត្ថប្រយោជន៍នេះអាចកើតមានបានដោយសារ នៅក្នុងទឹកដោះមានផ្ទុកនូវអាស៊ីតអាមីណូ tryptophan ដោយប្រភេទអាស៊ីតនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផលិតសារធាតុ serotonin និង melatonin ជួយជំរុញដល់វដ្តដំណេក។

៣. ចៀងវាងផឹកស្រា និងកាហ្វេកៀកម៉ោងចូលគេង៖ សារជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជួយភ្ញោចប្លោកនោម ធ្វើឱ្យនោមញឹកញាប់។ កត្តានេះដែរប្រសិនណាបុគ្គលម្នាក់គាត់ទទួលទាននូវភេសជ្ជៈទាំង២នេះ កៀកម៉ោងគេង នោះបញ្ហាគាត់នឹងត្រូវងើបនោមពេលយប់ញឹកញាប់នាំដាច់ដំណេក។ ទន្ទឹមនឹងនេះទៀតសោត ប្រសិនបើយើងនិយាយអំពីកាហ្វេ វាមានមុខងារ១ទៀតក្នុងការជួយដាស់ស្មារតី​កុំឱ្យងងុយគេង ដូច្នេះប្រសិនបងប្អូនផឹកវាកៀកម៉ោងគេង បងប្អូននឹងត្រូវប្រឈមជាមួយបញ្ហាពិបាកគេងលក់។

៤. កាត់បន្ថយស្ត្រេសពេលយប់៖ មនុស្សសម្បូរស្ត្រេសភាគច្រើននិយមប្រើការគិត និងធ្វើឱ្យខ្លួនឯងកាន់ស្មុគស្មាញខ្លាំងក្នុងអំឡុងពេលយប់ ដែលហេតុបង្កពិបាកគេងជារាល់យប់ ឬចូលគេងយប់ជ្រៅ។ ហេតុនេះ ការបន្ធូរបន្ថយស្ត្រេសមុនចូលគេង តាមរយៈការងូតទឹករៀបចំខ្លួនមុនចូលគេង រៀបចំកន្លែងគេងឱ្យស្អាត ទម្លាប់អានសៀវភៅ រៀបចំផែនការសម្រាប់ថ្ងៃថ្មី ស្តាប់ធម៌ ធ្វើឱ្យចិត្តឱ្យស្ងប់ អនុញ្ញាតឱ្យខួរក្បាល និងរាងកាយសម្រាក ក៏ជាផ្នែកមួយជួយឱ្យគេងលក់បានលឿនផងដែរ។

បន្ថែមជាមួយគ្នានេះផងដែរ ក្រោមប្រធានបទគេងដដែលនេះ ជូនទៅកាន់អ្នកមានដៃគូ ការផ្តល់ភាពកក់ក្តៅ និងការរួមភេទ ក៏ត្រូវបានគេរកឃើញថា មានអត្ថប្រយោជន៍ជួយជំរុញប្រសិទ្ធិភាពគេង ធ្វើឱ្យគេងលក់លឿន និងគេងលក់ស្កប់ថែមទៀត។ ហើយទាំងនេះគ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះ​ បើយើងនិយាយក្រោមប្រធានបទជួយឱ្យឆាប់គេង នៅមានចំណុចជាច្រើនផ្សេងៗទៀត ដែលនឹងត្រូវបង្ហាញក្នុងអត្ថបទក្រោយ៕

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1296

អត្ថបទទាក់ទង

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
166 views

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
572 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
2.2 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
573 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1.1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
599 views
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia