អ្វីដែលចាបបៃតងចង់ចែករំលែកឱ្យបងប្អូនដឹងអំពីអាជីវកម្មនៅថ្ងៃនេះគឺភាពឆ្លាតវ័យរបស់ម្ចាស់ហាងផ្លែឈើ Simple Fruits ក្នុងការកែច្នៃផ្លែឈើរបស់នាងដែរអាចលក់ផ្លែឈើបានរហូតដល់១៥០ប្រភេទក្នុងមួយថ្ងៃៗ មិនតែប៉ុណ្ណោះអាចរកចំណូលបានជាង ១លានបាត(ប្រមាណជាង ២៥,០០០ ដុល្ហា) ក្នុងមួយខែទៀតផង ។
តាមការឱ្យដឹងពី កញ្ញា Basabawan Acharivapruek ហៅកាត់ថាកញ្ញាជុង ដែលជាម្ចាស់ហាង Simple Fruits ជាហាងផ្លែឈើដែលល្បីមួយនិងកំពុងតែទទួលបានការគាំទ្រខ្លាំងពីប្រជាជនថៃ។ នាងបាននិយាយថា ដំបូងឡើយនាងនិងបងប្រុសបានបបួលគ្នាបង្កើតមុខរបរមួយដែលជារបស់ខ្លួនឯង រួចក៏សម្រេចចិត្តបើកហាងលក់ផ្លែឈើចម្រុះដោយគិតថា ផ្លែឈើល្អសម្រាប់សុខភាព នាងចង់ឱ្យភ្ញៀវរបស់នាងបានញ៉ាំអាហារបែបសុខភាព។
កញ្ញាជុង បាននិយាយទៀតថា ហាងរបស់នាងទទួលកាហ្មងតែប៉ុណ្ណោះគឺ ភ្ញៀវគ្រាន់តែទាក់ទងមកកាហ្មងថាចង់ទិញផ្លែឈើអ្វី ខាងហាងនឹងធ្វើការរៀបចំវិចខ្ចប់ដឹកជញ្ជូនជូនតែម្ដង។ នាងក៏បានប្រាប់ពីចំណុចពិសេសដែលធ្វើឱ្យហាងរបស់នាង ឈរជើងបានរហូតមានការគាំទ្រខ្លាំងដូចនេះ ដែលក្បួនទី១របស់នាងប្រើ គឺការរៀបចំវិចខ្ចប់ប្លែកពីគេ ដែរកម្រមានហាងណាផ្សេងធ្វើឬមានតិចតួចប៉ុណ្ណោះដែលធ្វើ ហើយមានលក់ផ្លែឈើច្រើនរយមុខ។
ចំណុចពិសេសបន្ថែមទៀតនោះគឺ ផ្លែឈើទាំងអស់សុទ្ធតែបាន បកឬចិតសំបកចេញរួចជាស្រេច ឆ្កឹះយកគ្រាប់ចេញ ចិតជាដុំៗតូចៗល្មមងាយស្រួលញ៉ាំ និងបានចិតជារូបរាងស្អាត ឆ្លាក់ជារូបផ្កាស្អាតៗ ឬឈ្មោះផ្សេងៗតាមដែរភ្ញៀវកាហ្មង ។ ដោយសារក្បួនសិល្បៈច្នៃរូបរាងប្លែកៗនិងស្អាតដូចនេះ ធ្វើឱ្យទាក់ចិត្តភ្ញៀវចាប់ផ្ដើមមានការកាហ្មងទិញឡើងមករហូត ដែលអ្នកខ្លះកាម្មង់ធ្វើជាកាដូជូនគ្នានៅថ្ងៃពិសេស ថ្ងៃខួបកំណើត ជំនួសនំខេកទៀតផង។
នាងបានបន្តថា ហាងរបស់នាងបានផ្ដល់ជម្រើសជាច្រើននិងតម្រូវចិត្តអតិថិជន មិនថាត្រូវការផ្លែឈើតែមួយមុខ ឬចម្រុះគ្នានោះទេ ធានារៀបចំជូនមិនឱ្យខកចិត្ត ។ ក្បួនពិសេសមួយទៀត ដែលបងប្អូនមិនអាចមើលរំលងនោះគឺ ម្ចាស់ហាងបានប្រើក្បួនផ្សព្វផ្សាយដោយថតរូបស្អាតៗ រៀបចំយ៉ាងមានស្ដង់ដារ រួចធ្វើការផុសចូលគ្រប់បណ្ដាញសង្គមដែលពេញនិយមនានា។ ក្បួននេះជាចំណុចពិសេសមួយដែរអាចទាក់ចិត្តភ្ញៀវរបស់អ្នកឱ្យស្គាល់ និងបានសាកផលិតផលដែលចេញពីហាងរបស់អ្នកបាន៕
អត្ថបទដោយ៖ Senghong