ជំងឺ
វ័យ២០-៦៥ឆ្នាំ! បើស្លេកស្លាំង អស់កម្លាំងញឹក ប្រយ័ត្នអស់គ្រាប់ឈា.មក្រហមប្រញាប់ធ្វើរឿង៣នេះការពារ
Mourn Kunthea
January 25 2023
23.3 K views

កោសិកាគ្រាប់ឈាមក្រហមមានតួនាទីសំខាន់ក្នុងការ ធ្វើចរាចរក្នុងសរសៃឈាម ដើម្បីបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងសរីរាង្គទាំងអស់ក្នុងរាងកាយ ដើម្បីដឹកកាបូនឌីអុកស៊ីតពីកោសិកា ទៅកាន់ សួត។ អុកស៊ីសែនមានសារៈសំខាន់បំផុតសម្រាប់ថាមពល និងការរស់រានមានជីវិតគ្រប់កោសិកាក្នុងរាងកាយរបស់មនុស្ស។ ប្រសិនបើ គ្រាប់ឈាមក្រហមចុះទាប ឬខ្វះ ហើយកើនគ្រាប់ឈាមស វាបណ្តាលឱ្យថាមពលចុះខ្សោយ និងអាចឈានទៅរកជំងឺមហារីកគ្រាប់ឈាម។

ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ medicalnewstoday បានបញ្ជាក់ឱ្យដឹងថា មនុស្សវ័យចាប់ពី២០ឆ្នាំដល់៦៥ឆ្នាំគឺប្រឈមមុខបំផុតជាមួយការខ្វះគ្រាប់ឈាមក្រហមហើយកើនគ្រាប់ឈាមស។ ពីព្រោះរាងកាយមនុស្សនៅចន្លោះវ័យនេះគឺមានការប្រែប្រួលអរម៉ូនច្រើន ត្រូវការប្រើប្រាស់ថាមពលច្រើន។ ប្រសិនបើញ៉ាំអាហារមិនគ្រប់ជីវជាតិ ជាពិសេសជាតិដែក គឺងាយធ្វើឱ្យរាងកាយរបស់អ្នកបាត់គ្រាប់ឈាមក្រហមបំផុត។

យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Yun Oh, M.D ជាទូទៅមនុស្សវ័យចាប់ពី២០ឆ្នាំដល់៦៥ឆ្នាំ ប្រសិនជាមានអាការ អស់កម្លាំងខ្លាំង ខ្វះថាមពល ងងុយគេង ស្បែកស្លេកស្លាំង ឈឺក្បាល វិលមុខ ឆាប់ខឹង មានបញ្ហាក្នុងការផ្តោតអារម្មណ៍ ចង្វាក់បេះដូងលោតញាប់ (tachycardia) សម្ពាធឈាមទាប (hypotension)...ជាដើម ត្រូវប្រញាប់ពិនិត្យ ព្រោះទាំងនេះជាសញ្ញាឈាមសកើនឡើង ហើយគ្រាប់ឈាមក្រហមថយចុះ។

ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា បង្កាកុំឱ្យអស់គ្រាប់ឈាមក្រហមពីខ្លួនទាំងវ័យក្មេង មនុស្សគ្រាប់រូវដែលមានវ័យចាប់ពី២០ឆ្នាំដល់៦៥ឆ្នាំ ប្រសិនជាមានអាការដូចដែលបានរៀបរាប់ខាងលើចាប់ពី៧ទៅ១៤ថ្ងៃនៅតែមិនបាត់ ត្រូវប្រញាប់អនុវត្តវិធីដោះស្រាយខាងក្រោម៖

១. ប្រញាប់ទៅជួសឈាមឱ្យបានលឿនបំផុត ដើម្បីដឹងថាកោសិកាគ្រាប់ឈាមក្រហម និងគ្រាប់ឈាមសរបស់អ្នកមួយណាច្រើនជាង។

២. ញ៉ាំអាហារជាតិដែក៖ ជាទូទៅអ្នកដែលមានរាងកាយស្លេកស្លាំង អស់កម្លាំង ឧស្សាហ៍វិលមុខ ឬខ្វះគ្រាប់ឈាមក្រហមគឺដោយសារតែរាងកាយខ្វះជាតិដែក និងខ្វះវីតាមីន B12។ ដូច្នេះរឿងសំខាន់ដែលអ្នកត្រូវធ្វើគឺ ត្រូវញ៉ាំអាហារជាតិដែល និងវីតាមីន B12 ឱ្យបានច្រើនបំផុត៖

·      អាហារជាតិដែក៖ ជាតិដែកគឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីនបង្កើនគ្រាប់ឈាមក្រហមក្នុងរាងកាយ។ ប្រភពអាហារមួយចំនួនដែលមានផ្ទុកជាតិដែកច្រើនមានដូចជា សាច់ក្រហម(សាច់ជ្រូក សាច់គោ...) អាហារសមុទ្រ បន្លែស្លឹកបៃតង និងសណ្តែក(សណ្តែកសៀង សណ្តែកខៀវ ទឹកសណ្តែក...ជាដើម)។

៣. ញ៉ាំអាហារជាតិវីតាមីន B12៖ វីតាមីន B12 ពាក់ព័ន្ធនឹងការផលិតកោសិកាឈាមក្រហម។ ប្រភព​អាហារ​មួយ​ចំនួនដែលផ្ទុកវីតាមីននេះ​គឺ ​សាច់គោ ត្រី​មាន់ ​ស៊ុត ការ៉ុត ដំឡូង ត្រី ថ្លើម និងបន្លែស្លឹកបៃតង។

គូសបញ្ជាក់ផងដែរថា ចំណុចទាំង៣ខាងលើជារឿងដែលអ្នកចាំបាច់ត្រូវធ្វើបន្ទាប់ពីមានអាការ ស្លេកស្លាំង អស់កម្លាំង ឈឺក្បាល វិលមុខ ងងុយគេងខ្លាំង ទាំងថ្ងៃទាំងយប់ ដើម្បីការពារការអស់គ្រាប់ឈាមក្រហមទាំងវ័យនៅក្មេង។ ពីព្រោះជំងឺខ្វះគ្រាប់ឈាមក្រហមនេះ បើព្យាបាលមិនទាន់ ខ្សោះឈាមអស់ពីខ្លួនគឺអាចបណ្តាលឱ្យស្លាប់បាន៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia