ជំងឺ
កុំឆ្ងាញ់ៗមិនឈប់ តមខ្លះទៅប៉ុន្មានមុខនេះ ប្រយ័ត្នខូចស្បួន ខូចក្រលៀនទាំងក្មេង
Thida Pet
July 30 2024
28.7 K views

ទទួលស្គាល់ថា របបអាហារគឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពរបស់យើង ក៏ប៉ុន្ដែការញុំាអាហារខ្លះបើមិនញុំាល្អជាងញុំា ព្រោះអាចធ្វើឱ្យសុខភាពរបស់យើងកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងជាអាហារមួយចំនួនបងប្អូនកាន់តែញុំា ដូចកាន់តែសម្លាប់ក្រលៀនបន្ដិចម្ដងៗ ហើយស្បូនវិញក៏បានបញ្ហាចេញជាអាការធ្លាក់ស រមាស់ជាដើម។

ដូច្នេះហើយកុំឆ្ងាញ់ៗមិនឈប់ តមខ្លះទៅប៉ុន្មានមុខនេះ ប្រយ័ត្នខូចស្បួន ខូចក្រលៀនទាំងក្មេង

-អាហារប្រៃ៖ ជាប់ជាអាហារគ្រោះថ្នាក់ដល់ក្រកៀនខ្លាំងបំផុត​ របបអាហារប្រៃបងប្អូនញុំារាល់ថ្ងៃ មិនយូរទេក្រលៀនរបស់បងប្អូននឹងចាប់ផ្ដើមខ្សោយទៅៗមានបញ្ហាជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណឹងវាធ្វើឱ្យបងប្អូនប្រឈមនឹងជំងឺលើសម្ពាធឈាម បេះដូងឡើងមកដូចគ្នា។ ដូច្នេះហើយរបបអាហារប្រៃៗបងប្អូនគួរតែចៀសវាងកុំញុំាញឹកពេកមិនល្អសម្រាប់សុខភាពបងប្អូនទេ ប៉ះពាល់បងប្អូនច្រើនជាងជួយ ។ 

-អាហារកែច្នៃ៖ អាហារកែច្នៃ ឬអាហារវេចខ្ចប់ជាច្រើនដូចជាមីកំប៉ុង សាច់កំប៉ុង សាច់ក្រក ត្រីងៀត... ជាដើម គឺសម្បូរទៅដោយសារធាតុខ្លាញ់អាក្រក់ៗ គេដាក់ជាតិស្ករ អំបិល គ្រឿងទេសច្រើនៗ ដើម្បីបង្កើនរសជាតិជាច្រើន ដែលអាចមានហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព បងប្អូនញុំាយូរទៅៗធ្វើឱ្យមានការរលាកស្បូន ស្បូនមានដុះដុំសាច់ និងមានបញ្ហាក្រពះពោះវៀនថែមទៀតផង ។

-មិនសូវផឹកទឹក៖ បើអ្នកមានទម្លាប់ផឹកទឹកមិនបានគ្រប់គ្រាន់ ច្បាស់ណាស់អ្នកអាចងាយនឹងជួបប្រទះបញ្ហាសុខភាពជាច្រើន ជាពិសេសគឺតម្រងនោមរបស់អ្នកងាយនឹងមានបញ្ហាអាចចេញជារោគសញ្ញារលាក នឹងអាចប្រឈមជំងឺគ្រួសក្នុងតម្រងនោមដូចគ្នា។ ដូច្នេះហើយបងប្អូនគួរមាននទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីការពារសុខភាពតម្រងនោមឱ្យរីករាយ។

ជាចុងក្រោយសូមបងប្អូនមានទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងព្យាយាមកាត់បន្ថយ អាហារ២ប្រភេទខាងលើនេះ មានន័យថា បើចៀសបានចៀសទៅខូចក្រលៀនខូចស្បូននាំជំងឺមកដាក់ច្រើនណាស់៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia