ជំងឺ
បើមិនចង់ខូចក្រលៀន ត្រូវលាងឈា.មទាំងវ័យក្មេងមិនឈប់ ធ្វើ7ចំណុចនេះឱ្យបាន
Thida Pet
July 31 2024
29.9 K views

ទោះបីក្រលៀនរបស់បងប្អូនរឹងមាំយ៉ាងណាក៏ដោយ បើបងប្អូនមិនថែរក្សា បណ្ដោយតាមពេលវេលាគិតថាអាយុតិចមិនជាបញ្ហា ប្រយ័ត្នដេកស្ដាយក្រោយពេលក្រលៀនចាប់ផ្ដើមខ្សោយទៅៗ មិនងាយប៉ះប៉ូវឱ្យមកល្អវិញឡើយ។ មានន័យថាក្រលៀនបើទុកដល់ខូចគឺខូចហើយមិនអាចព្យាបាលពីខូចមកលែងខូចវិញទេ មានតែត្រូវលាងឈាមដើម្បីបន្ដជីវិតរស់។

ខាងក្រោមនេះគឺជា៧ចំណុចបើមិនចង់ខូចក្រលៀន ត្រូវលាងឈា.មទាំងវ័យក្មេងមិនឈប់

-ចំណុចទី១ ញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់៖ មូលហេតុដោយសារ ក្នុងបន្លែផ្លែឈើសម្បូរដោយ ជាតិសរសៃ ហើយគ្មានខ្លាញ់អាក្រក់ដែលប៉ះពាល់សុខភាព មានតែញុំាកាន់តែច្រើន ជួយរក្សាសម្ពាធឈាមឱ្យល្អ និងកូលេស្ដេរ៉ូលល្អ ដែលអាចជួយការពារកុំឱ្យវាបង្កជាគ្រោះថ្នាក់ដល់តម្រងនោម។​ ដូច្នេះហើយជាប្រចាំថ្ងៃបងប្អូនធ្វើឱ្យបាន គួរតែញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់ កុំញុំាតែសាច់ពេក សាច់ឆ្ងាញ់មែន តែ បើញុំាយូរប៉ះពាល់ខ្លាំងណាស់។

-ចំណុចទី២ផឹកស្រាក្នុងកម្រិតមធ្យម៖ បើបងប្អូនផឹកស្រាតិចៗមិនគ្រោះថ្នាក់ទេ តែបើបងប្អូនផឹកយូរទៅ អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ កាលណាសម្ពាធឈាមខ្ពស់ ធ្វើឱ្យតម្រងនោមរបស់បងប្អូនរងផលប៉ះពាល់ហើយ។ បន្ថែមលើសពីនេះបើយោងតាមរយៈអ្នកជំនាញផ្នែកចំណីអាហារបានបញ្ជាក់ថា ផឹកស្រាឈានដល់៥ឆ្នាំថ្លើមរបស់បងប្អូនអ្នកផឹកនឹងមានបញ្ហាហើយ។

-ចំណុចទី៣ចៀសវាងប្រើថ្នាំបំបាត់ការឈឺចាប់គ្មានវេជ្ជបញ្ជា៖ ការប្រើប្រាស់ថ្នាំគឺមិនខុសនោះទេ តែបើសិនយើងប្រើប្រាស់ថ្នាំដែលគ្មានការណែនាំពីពេទ្យច្បាស់លាស់ ដូចជាប្រភេទថ្នាំបំបាត់ការឈឺចាប់ជាដើម ថ្នាំប្រភេទនេះ​បើកាលណាបងប្អូនចេញតែប្រើប្រាស់ញឹកញាប់គឺអាចបង្កជាគ្រោះថ្នាក់ដល់តម្រងនោមរបស់បងប្អូនជាក់ជាមិនខាន ត្រូវប្រយ័ត្នឱ្យមែនទែន។

-ចំណុចទី៤កាត់បន្ថយអំបិលក្នុងអាហារ៖ បើសិនរបបអាហាររបស់បងប្អូនប្រចាំថ្ងៃប្រើប្រាស់​អំបិលច្រើន មិនល្អសម្រាប់សុខភាពរបស់តម្រងនោមបងប្អូននោះទេ ព្រោះការប្រើអំបិលច្រើនបងប្អូននឹងងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមជាក់ជាមិនខាន កាលណាបងប្អូនលើសឈាម តម្រងនោមបងប្អូននឹងមានបញ្ហាទៅតាមហ្នឹងដូចគ្នា។

-ចំណុចទី៥រក្សាជាតិទឹកនៅក្នុងខ្លួន៖ កាលណាបងប្អូនផឹកទឹកបានគ្រប់គ្រាន់ កោសិកាក្នុងខ្លួនបងប្អូននឹងដំណើរការបានល្អ ។ បន្ថែមលើសពីនេះទឹកអាចជួយលាងជម្រះគ្រួសក្នុងតម្រងនោម លាងជាតិពុលមិនល្អចេញមកពីក្រៅតាមរយៈទឹកនោមបានល្អ ដែលអាចការពារបងប្អូនកុំឱ្យមានគ្រួសក្នុងតម្រងនោម ឬក៏រលាកតម្រនោមឡើងមកបាន ព្រោះទឹកគឺជួយតម្រងនោមបងប្អូនច្រើនមែនទែន។

-ចំណុចទី៦ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណគឺ ល្អសម្រាប់សុខភាពទូទៅ ក៏ដូចជាសុខភាពរបស់តម្រងនោមបងប្អូនដូចគ្នា។ ដូច្នេះហើយ បងប្អូនគួរតែមានទម្លាប់ធ្វើសកម្មភាពរាងកាយឱ្យបានច្រើនព្រោះអាចធ្វើឱ្យបងប្អូនអាយុវែង សុខភាពល្អ។

-ចំណុចទី៧កាត់បន្ថយជាតិស្ករក្នុងអាហារ៖ ការញុំាអាហារមានជាតិផ្អែមមិនបានធ្វើឱ្យប៉ះពាល់ដល់តម្រងនោមផ្ទាល់នោះទេ តែការញុំាផ្អែមអាចធ្វើឱ្យបងប្អូនធាត់ឡើងទម្ងន់ ប្រឈមកើតទឹកនោមផ្អែម លើសឈាម កាលណាបងប្អូនមានបញ្ហាទាំងនេះ ជាហេតុធ្វើឱ្យតម្រងនោមរបស់បងប្អូនមានបញ្ហាដូចគ្នា។

ជាចុងក្រោយមិនមែន៧ចំណុចនេះគឺមានប្រយោជន៍ខ្លាំងមែនទែនជួយសុខភាពរបស់បងប្អូន ជាពិសេសគឺសុខភាពរបស់ក្រលៀន បើបងប្អូនធ្វើបាន បងប្អូនអាចមានអត្រាកាត់បន្ថយជំងឺក្រលៀនបានច្រើនណាស់ ក៏ប៉ុន្ដែមិនមែនមានន័យថាគ្រាន់តែធ្វើ៧ចំណុចនេះបងប្អូនអាចចៀចផុតពីបញ្ហាក្រលៀនបាន១០០ភាគរយនោះទេ។ គ្រាន់តែកត្តាទាំង៧នោះ បើបបងប្អូនធ្វើជាប់ ញឹកញាប់អាចធ្វើឱ្យសុខភាពតម្រងនោមរបស់បងប្អូនកាន់តែខ្សោយជាក់ជាមិនខាន៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
6.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.2 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia