កុមារ
ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវមាន៥ចំណុចនេះ
Mourn Kunthea
June 22 2024
4.2 K views

កូនរឹងរួស ចចេះ និយាយមិនស្តាប់ ជាកង្វល់ដ៏ធំមួយរបស់ឪពុម្តាយសម័យថ្មីនេះ។ ជាធម្មតាក្មេងមានចរិតឆេវឆាវមិនដូចមនុស្សចាស់នោះទេ នៅពេលដែលអ្នកជាអាណាព្យាបាលព្យាយាមយកឈ្នះនៅរឿងអ្វីមួយនោះ កូនគឺកាន់តែរឹងរួស ហើយយំថែមទៀតផង។ ដូច្នេះប្រសិនបើកូនអ្នកជាក្មេងរឹងរួស ពិបាកនិយាយអ្នកគួរអ្នកអនុវត្តក្បួន៥ខាងក្រោម។

ឪពុកម្តាយគ្រប់រូបប្រសិនជាចង់ឱ្យកូនស្តាប់បង្គាប់ ចង់ឱ្យកូនស្រឡាញ់ មិនចង់ឱ្យកូនចេះកុហក គួរងាកមកចាប់អារម្មណ៍និងចាប់ផ្តើមបង្កើនភាពស្និទ្ធស្នាលជាមួយកូនឱ្យបានច្រើនជាមុន។ ភាពស្និទ្ធស្នាល ទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងឪពុកម្តាយ គឺធ្វើឱ្យកូនៗមានអារម្មណ៍ថាកក់ក្តៅ កូនមានរឿងអ្វីក៏មកនិយាយប្រាប់ឪពុកម្តាយដែរ ហើយអាចកាត់បន្ថយការកុហករបស់កូនបានមួយផ្នែកធំថែមទៀតផង។

ដើម្បីបង្កើនភាពស្និតស្នាលជាមួយកូនៗមិនមានអ្វីពិបាកនោះទេ ឪពុកគ្រាន់តែអនុវត្តវិធីងាយ៥នេះឱ្យបានរាល់ថ្ងៃ៖

១. និយាយជាមួយកូនពីរឿងដែលមិនពាក់ព័ន្ធនឹងសាលារៀន៖ មានន័យថា ក្នុងវ័យចូលសាលា ជារៀលរាល់ថ្ងៃកូនរបស់អ្នកត្រូវទៅរៀននៅក្នុងសាលាពេញៗមួយថ្ងៃ។ ដូច្នេះពេលកូនត្រឡប់មកវិញ អ្នកមិនគួរនិយាយរឿងរៀន ឬរឿងសាលាជាមួយកូនរបស់អ្នកទៀតទេ ពីព្រោះក្មេងដែលនៅសាលាពេញមួយថ្ងៃគឺនៅពេលដល់ម៉ោងចេញមកផ្ទះពួកគេសប្បាយនឹងត្រេកអរណាស់ ហើយប្រសិនបើមកដល់ផ្ទះវិញអ្នកនាំកូននិយាយពីរឿងសាលា សួរកូនពីការរៀនបន្ថែមទៀតនោះ គឺកូនៗរបស់អ្នកមិនចង់និយាយចូលអ្នកនោះទេ។ ជំនួសឱ្យការសួរនាំរឿងសាលា ឪពុកម្តាយគួរតែនាំកូននិយាយពីនេះពីនោះធ្វើយ៉ាងណាឱ្យកូនសប្បាយចិត្ត ឱ្យកូនមានអារម្មណ៍ថាអ្នកជាឪពុកម្តាយផង ជាមិត្តភក្តិរបស់កូនផង។ នាំកូនទៅដើរលេង ឬនាំកូនទៅញ៉ាំអាហារដែលកូនចូលចិត្ត ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូន។

២. អនុញ្ញាតឱ្យកូនបង្រៀនយើងធ្វើអ្វីថ្មីៗដែលគាត់ចូលចិត្ត៖ ឧទាហរណ៍ដូចជាកូនរបស់អ្នកចូលចិត្តបាយឡុកបាយឡ លែងធ្វើជាគ្រូពេទ្យ ចូលចិត្តលែងឧបករណ៍ពេទ្យ... ចូលចិត្តលែងអ្វីផ្សេងៗទៀត ឪពុកម្តាយត្រូវធ្វើជាចំណែកមួយក្នុងការលែងជាមួយកូនៗ អាចសម្តែងធ្វើជាអ្នកជំងឺរបស់កូន ឱ្យកូនលែងជាមួយ នេះក៏ជាការសម្រួចគំនិត និងកូនដៅរបស់កូនអ្នកនៅពេលពួកគេធំឡើងដែរ។ ទោះរវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលលែងជាមួយកូនដែរ។

៣. លេងជាសកម្មភាពជាមួយកូន៖ មិនថានាំកូនទៅដើរលែងនៅខាងក្រៅ ឬលែងនៅក្នុងផ្ទះនោះទេ ឪពុកម្តាយត្រូវតែជាចំណែកមួយដែលមានសកម្មភាពលែងជាមួយកូន។ មិនគួរទុកឱ្យកូនលែងម្នាក់ឯង ឬរុញឱ្យកូនទៅលែងជាមួយក្មេងៗដទៃច្រើនពេកទេ ពីព្រោះកូនៗរបស់ពួកគេនឹងសប្បាយចិត្តប្រសិនជាឪពុកម្តាយអាចលែងជាសកម្មភាព ជាមិត្តរបស់ពួកគេបាន ហើយកូនរបស់អ្នកក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយអ្នកផងដែរ។

៤. ធ្វើរឿងសប្បាយៗជាមួយកូន៖ មានន័យថា រាល់ពេលដែលកូននៅជាមួយអ្នក អ្នកត្រូវបង្កើត ឬធ្វើរឿងសប្បាយៗជាមួយកូន ដូចជានិយាយលែងជាមួយកូន សួរនាំកូនពីរឿងសប្បាយៗ នាំកូនទៅកន្លែងដែលកូនចង់ទៅ ធ្វើរឿងអ្វីដែលកូនអ្នកចូលចិត្តឱ្យបានច្រើន នោះកូននឹងមានអារម្មណ៍ថា ពេលនៅជាមួយឪពុកម្តាយពួកគេសប្បាយចិត្តនិងរីករាយ។

៥. កុំភ្លេចសុំទោសកូននៅពេលដែលអ្នកធ្វើខុស៖ នេះជាចំណុចសំខាន់បំផុត ដែលឪពុកម្តាយគ្រប់រូបមិនត្រូវរំលង។ ទោះអ្នកមាននាមជាឪពុកម្តាយរបស់កូនអ្នកក៏ដោយ ប៉ុន្តែអ្នកមិនត្រូវយកនាមជាឪពុកម្តាយកូន ធំជាងកូន ធ្វើខុសជាមួយកូន ហើយមិនសុំទោសកូននោះទេ។ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាអ្នកកំពុងបង្រៀនកូនអ្នកឱ្យធ្វើខុសហើយមិនចេះសុំទោស។ ទោះកូនអ្នកនៅក្មេង មិនទាន់ដឹងការខុសត្រូវក៏ដោយ ក៏អ្នកជាឪពុកម្តាយត្រូវតែនិយាយពាក្យសុំទោសកូនទៅកាន់កូនរបស់អ្នក រាល់ពេលដែលអ្នកធ្វើខុសដែរ។ កុំមានអារម្មណ៍ថាខ្មាស់អៀន ព្រោះនេះជាគំរូល្អមួយដែលនាំឱ្យកូនរបស់អ្នកល្អនៅថ្ងៃខាងមុខ ហើយក៏ជាទង្វើមួយដែលបង្ហាញថាអ្នកបានផ្តល់តម្លៃទៅដល់កូនរបស់អ្នកបានគ្រប់គ្រាន់៕

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#កុមារ

គួរឱ្យបារម្ភណាស់! មន្ទីរពេទ្យគន្ធបុប្ផារកឃើញថា កុមារជិត៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមិនទាន់មានថ្នាំព្យាបាលទេ
Daddy_Rath (ប៉ាប៉ារតន៍)
July 3 2024
149 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
188 views

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
June 30 2024
894 views

#កុមារ

ជប៉ុនប្រើអាថ៌កំបាំង៧នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត ដែលប្រទេសដទៃលួចសរសើរមិនដាច់ពីមាត់
Daddy_Rath (ប៉ាប៉ារតន៍)
June 28 2024
673 views

#កុមារ

ភ្ញាក់ផ្អើលពេញស្រុកចិន! ក្មេងស្រីវ័យ១៧ឆ្នាំប្រឡងឡើងថ្នាក់ធ្លាក់ រត់ទៅរៀជំនាញច្នៃម៉ូត២ឆ្នាំ ឱកាសមកដល់ធ្វើរឿង១នេះភ្លាម
Daddy_Rath (ប៉ាប៉ារតន៍)
June 26 2024
1.4 K views

#កុមារ

ឪពុកម្ដាយត្រូវដឹង! គោលការណ៍ទាំង៤ចិញ្ចឹមកូនឱ្យក្លាយជាផ្កាយសំណាងមានពន្លឺ និងកូនលែងខូចខិល
Daddy_Rath (ប៉ាប៉ារតន៍)
June 25 2024
2.8 K views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
994 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
919 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia