កុមារ
ឧស្សាហ៍ភ្លេចភ្លាំង ឈឺក្បាលរហូត សាកញុំាអាហារ៨មុខនេះជួយថែខួរក្បាល និងរៀនឆាប់ចេះ

តើអ្នកអាចធ្វើបានទេ? កែទម្លាប់ ផ្អាកញុំាភេសជ្ជៈផ្អែម ផ្អាកញុំាគ្រឿងមានជាតិពណ៌ ផ្អាកញុំារបស់ផ្អាប់ ផ្អាកញុំាប្រហិត និងផ្អាកញុំារបស់មានជាតិខ្លាញ់ច្រើន ហើយងាកមកញុំាអាហារធម្មជាតិទាំង ៨មុខ ដើម្បីថែសុខភាពឱ្យបានល្អ ជាពិសេសជួយឱ្យប្រព័ន្ធខួរក្បាលដំណើរការបានរលូន ហើយរៀនឆាប់ចេះទៀត។

បើយោងតាមការចុះផ្សាយរបស់ Tutordoctor បានឱ្យដឹងថា អាហារទាំង៨មុខ ដែលជួយកុំឱ្យក្មេងៗឆាប់ភ្លេច ដែលមិនគួរមើលរំលងរួមមាន៖

១. បន្លែបៃតង៖ អាហារទី១ដែលអ្នកត្រូវជ្រើសរើសយកមកញុំានោះគឺ បន្លែបៃតង។ ពីព្រោះថា បន្លែបៃតងសម្បូរទៅដោយវីតាមីន B6 B12 ជាតិដែក ​និងអាស៊ីតហ្វូលីក(Folate)។ ដែលវីតាមីនB6 B12 ជាតិដែក និងអាស៊ីតហ្វូលីក មានមុខងារជួយបង្កើនការចងចាំរបស់ក្មេងបានល្អប្រសើរ មិនងាយភ្លេចភ្លាំងនោះទេ។ បន្លែបែតងដូចជា ស្ពៃខាត់ណា ត្រកូន សាឡាត់ ស្ពៃតឿ ស្ពែខៀវជាដើម។

២. គ្រាប់ល្ពៅ៖ អាហារទី២ដែលអ្នកមិនគួរមើលរំលងនោះគឺ គ្រាប់ល្ពៅ។ ពីព្រោះថា គ្រាប់ល្ពៅ គឺសម្បូរទៅដោយជាតិស័ង្កសីសម្បូរបែប។ ដូច្នេះអ្នកគួរតែឧស្សាហ៍ញុំាគ្រាប់ល្ពៅជាប្រចាំថ្ងៃ ដើម្បីទទួលបានជាតិស័ង្កសី ដែលវាមានមុខងារជួយអភិវឌ្ឍជំនាញការយល់ដឹង ការគិត និងការចងចាំរបស់អ្នក ឬក្មេងៗ។

៣. ត្រីសាម៉ុនធម្មជាតិ៖ អាហារទី៣ដែលអ្នកគួរជ្រើសរើសយកមកញុំានោះគឺ ត្រីសាម៉ុនធម្មជាតិ(មិនមែនត្រីចិញ្ចឹម)។ ពីព្រោះថា ត្រីសាម៉ុនធម្មជាតិសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្កា៣ ហើយក៏សម្បូរប្រូតេអ៊ីនច្រើនផងដែរ។ អាស៊ីតខ្លាញ់អូមេហ្កា៣ មានតួនាទីជួយពង្រឹងប្រព័ន្ធសុខភាពខួរក្បាលបានល្អប្រសើរ។

៤. ស្រូវធម្មជាតិ៖ អាហារទី៤ដែលអ្នកមិនគួរភ្លេចនោះគឺ ស្រូវសាលី និងអង្ករសំរូប។ ពីព្រោះថា ស្រូវទាំង២នេះសុទ្ធតែផ្ទុកទៅដោយវីតាមីនB6 និងFolateច្រើន ដែលជួយបង្កើនប្រព័ន្ធលំហូរឈាមដំណើរការទៅកាន់ខួរក្បាលបានល្អប្រសើរ ហើយវាក៏មានតួនាទីជួយដល់ការចងចាំរបស់ក្មេងៗផងដែរ។

៥. គ្រាប់ធញ្ញជាតិ៖ អាហារទី៥ដែលអ្នកអាចញុំាលេងបាន និងជួយឱ្យសុខភាពល្អទៀតនោះគឺ គ្រាប់ធញ្ញជាតិ។ គ្រាប់ធញ្ញាជាតិច្រើនសម្បូរអាស៊ីតខ្លាញ់អូមេហ្កា៣ និងអូមេហ្កា៦ ដែលជួយឱ្យអារម្មណ៍របស់អ្នកល្អប្រសើរ។ មិនតែប៉ុណ្ណោះទេ នៅក្នុងគ្រាប់ធញ្ញជាតិក៏សម្បូរទៅដោយ ជាតិដែក Thiamine និងម៉ាញ៉េស្យូម ដែលជួយបង្កើនការចងចាំរបស់អ្នក ឬក្មេងៗ។

៦. ផ្លែAcai berries និងផ្លែBlueberries៖ អាហារទី៦ដែលអ្នកគួរជ្រើសរើសយកមកញុំាគឺ ផ្លែAcai berries និងផ្លែBlueberries។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងពិបាករកទិញបន្តិច ហើយបើមានក៏ក្នុងតម្លៃថ្លៃដែរ។ តែផ្លែឈើទាំង២នេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងប្រូតេអ៊ីនជាច្រើន ដែលជួយបង្កើនសមត្ថភាពខួរក្បាលឱ្យដំណើរការបានប្រសើរ។

៧. ផ្កាខាត់ណាខៀវ៖ អាហារទី៧ដែលអ្នកគួរទម្លាប់ញុំាជាប្រចាំគឺ ផ្កាខាត់ណាខៀវ។ ពីព្រោះថា ផ្កាខាត់ណាខៀវគឺជាប្រភពដែលសម្បូរទៅដោយវីតាមីនK ដែលធ្វើឱ្យការគិតរបស់អ្នកបានលឿនរហ័ស និងបង្កើនថាមពលខួរក្បាលរបស់អ្នក ឬក្មេងៗ។

៨. ផ្លែប៉េងប៉ោះ៖ អាហារចុងក្រោយដែលអ្នកគួរតែញុំាជាញឹកញាប់គឺ ផ្លែប៉េងប៉ោះ។ ពីព្រោះថា ផ្លែប៉េងប៉ោះមានផ្ទុកសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលក្នុងការប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីរបស់កោសិកា។ មិនតែប៉ុណ្ណោះទេ វាបានចូលរួមចំណែកក្នុងការការពារការវិវត្តនៃជំងឺវង្វេង និងជំងឺភ្លេចភ្លាំង។ ទឹកប៉េងប៉ោះក៏ជាប្រភពដែលសម្បូរជាតិដែកផងដែរ។

អត្ថបទដោយ៖ DADDY-RATH

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
535 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
331 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
493 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
219 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
385 views

#កុមារ

អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRDecember 24 2024
ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
#ចិត្តសាស្ត្រDecember 24 2024
៣ទម្លាប់នេះ សាងចិត្តដើរចេញពីភាពតានតឹងផ្លូវចិត្ត និងភាពស្មុគស្មាញលឿន
#កីឡាDecember 24 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
#ចិត្តសាស្ត្រDecember 23 2024
ប្រយ័ត្នផង! បុគ្គល ១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងខ្លួនអស្ចារ្យ ដើម្បីបោកគេ
#ចិត្តសាស្ត្រDecember 23 2024
បុគ្គលអស្ចារ្យ ២នាក់មានការស្តាយក្រោយចំពោះរឿង១ ស្ទើជិតអស់ជីវិត
#ចិត្តសាស្ត្រDecember 22 2024
នេះជាក្បួនលោកយាយអាយុ ១១៦ឆ្នាំ ឱ្យអ្នករស់នៅចិត្តស្ងប់ ហើយអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia