កុមារ
ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
1.8 K views

ឪពុកម្តាយមានសមត្ថភាពអាចចិញ្ចឹមកូនឱ្យធំ បើគ្មានសមត្ថភាពអប់រំកូននៅក្នុងផ្ទះទេ ពេលកូនចូលក្នុងសង្គមក្លាយជាមនុស្សទាន់ខ្សោយនិងមិនសូវឆ្លាតវៃជាងគេទេ។ មានឪពុកម្តាយគិតថា ឱ្យកូនរៀននៅសាលាបានហើយ ទេ! ការអប់រំកូននៅផ្ទះសំខាន់ជាងនៅក្នុងសាលា។ តាមការចុះផ្សាយរបស់ wikihow  បានលើកឡើងថា បើអ្នកចង់ឱ្យ​កូនមានភាពឆ្លាត ត្រូវផ្តើមចេញពីឪពុកម្តាយជាអ្នកអប់រំ។ ព្រោះឪពុកម្តាយមានអំណាចឥទ្ធិពលលើកូន ហើយកូនងាយស្តាប់តាមលឿន។ នៅខាងក្រោមនេះជាទម្លាប់បណ្តុះកូនរបស់អ្នកឱ្យឆ្នើមនៅពេលអនាគត។

១. ចាយពេលនៅជាមួយកូន៖ មានពាក្យមួយនិយាយថា បើអ្នកមិនអប់រំកូនពីតូចទេ កូនធំឡើងអ្នកពិបាក និងឈឺក្បាលគឺឪពុកម្តាយ។ យើងធ្លាប់ឃើញកូនគេល្អ ចេះស្តាប់ឪពុកម្តាយ ការពិតមកពីម្តាយឳពុកគេព្យាយាមអប់រំតាំងពីនៅក្មេងៗ មកម្ល៉េះ។ ចូរអ្នកមានទម្លាប់កំណត់ពេលវេលាឱ្យបានច្បាស់លាស់នៅជាមួយកូន ដើម្បីនិយាយគ្នា អប់រំកូន និងក្តីស្រឡាញ់ឱ្យកូន។ ការចាយពេលនៅមួយកូនបែបនេះ កូនរបស់អ្នកនឹងក្លាយជាកូនល្អមានអនាគតមិនខានទេ។

២. លើកទឹកចិត្តកូនឱ្យមានភាពច្នៃប្រឌិត៖ ភាពច្នៃប្រឌិតគឺមានសារៈសំខាន់ដូចនឹងភាពវៃឆ្លាត ព្រោះចំណុចនេះក៏អាចជួយជីវិតកូនរបស់យើងឆ្ពោះទៅរកអនាគតមួយដ៏សមស្របផងដែរ។ មាតាបិតាត្រូវលើកទឹកចិត្តកូនរបស់យើងឱ្យមានភាពច្នៃប្រឌិតដោយផ្តល់ឱកាសឱ្យពួកគេបង្ហាញពីដុងដែលពួកគេមានពីកំណើតដូចជា សិល្បៈ កីឡា ។ នេះយោងតាមគេហទំព័រ higheredtechdecisions

៣. បង្រៀនកូនឱ្យស្គាល់ពីគុណតម្លៃពេលបច្ចុប្បន្នភាព៖ ការបង្រៀនកូនឱ្យចេះរស់នៅក្នុងភាពជាក់ស្តែង ធ្វើឱ្យកូនក្លាយជាមនុស្សរឹងមាំផ្នែកស្មារតី។ សម្រាប់ម្ដាយឪពុកជនជាតិជប៉ុន តែងបង្រៀនកូនៗ ឱ្យស្គាល់អំពីគុណតម្លៃក្នុងពេលបច្ចុប្បន្ន ហើយឱ្យចេះផ្តោតអារម្មណ៍លើបច្ចុប្បន្នភាពផងដែរ។ ព្រោះតែពួកគេចង់ឱ្យកូនដឹងពីសារៈសំខាន់ពេលវេលា និងភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីមានស្មារតីប្រុងប្រយ័ត្ន ហើយចេះធ្វើការឆ្លើយតបទៅនឹងកិច្ចការចំពោះមុខបានយ៉ាងល្អ។ ការបង្រៀនកូនឱ្យរស់នៅដោយផ្ដោត​លើ​បច្ចុប្បន្នភាពក៏ជាចំណែកមួយនៃការពង្រឹងទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗ ផងដែរ។

៤. ទុកពេលឱ្យកូនៗ បណ្តុះក្តីស្រឡាញ់៖ មូលហេតុធំបំផុតមួយដែលប្រជាជនហូឡង់សប្បាយចិត្តខ្លាំងនោះ គឺពួកគេឱ្យតម្លៃលើតុល្យភាពការងារ និងជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារ។ ចំពោះឪពុកម្តាយជនជាតិហូឡង់បានឈប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីចំណាយពេលវេលាជាមួយកូនរបស់ពួកគេ ដើម្បីពង្រីកទំហំក្តីស្រឡាញ់ឱ្យធំឡើងក្នុងចិត្តកូន។ ពេលអ្នកផ្តល់ក្តីស្រឡាញ់អមជាមួយអប់រំជាចំណេះដឹង កូនអ្នកនឹងស្តាប់និងគោរពឱ្យតម្លៃអ្នកណាស់។ ពេលកូនលោកអ្នកមានបញ្ហាអ្វីមួយ កូនរបស់អ្នកនឹងហ៊ាននិយាយបើកចិត្តជាមួយអ្នកដោយចំហរ ព្រោះអ្នកបានផ្តល់ក្តីទំនុកចិត្តដល់កូនរួចហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
214 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
870 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
196 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia