កុមារ
អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1.7 K views

យោងតាមចុះផ្សាយរបស់ទស្សនាវដ្ឋី The Lancet បានអះអាំងថា​ ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេលើលោក។ ចំពោះកុមារក៏ជាប់ចំណាត់ថ្នាក់នៅកំពូលតារាងលើពិភពលោកផ្នែកសុខភាពល្អ និងឆ្លាតជាងគេដែរ។ នេះជាអាថ៌កំបាំងទាំង ៣ជួយឱ្យឪពុកម្ដាយថ្មីថ្មោង ក្នុងការចិញ្ចឹមបីបាច់កូនប្រកបដោយសេចក្ដីស្រលាញ់ ការគោរពឱ្យតម្លៃ និងភាពជាគំរូដល់កូនៗ៖

១. សុំឱ្យកូនរបស់អ្នកបង្រៀនអ្នក៖ ការលើកទឹកចិត្តកូនរបស់អ្នកឱ្យពន្យល់ពីមេរៀន ហេតុការណ៍ ការលេងកម្សាន្ត ដែលគាត់កំពុងរៀន ដែលបានជួបបានធ្វើរួចដល់អ្នកវិញ។ ធ្វើ​ជាឆ្ងល់ មិនចេះ មិនដឹង ​ដើម្បីតេស្ត​មើល​ថា​តើ​កូនៗរបស់អ្នក​អាច​ចងចាំ​បាន​ប៉ុនណា។ ពេលឱ្យកូនជួយបង្រៀនដល់អ្នក ធ្វើឱ្យកូនលោកអ្នកបែកបញ្ញាមានគំនិតថ្មីៗ។ ជាពិសេសអ្នកគួរតែចំណាយពេលលេងជាមួយកូនៗ ដើម្បីបង្កើតស្និតស្នាល បង្កើនក្តីស្រឡាញ់ផងដែរ។

២. សុខភាពផ្លូវចិត្ត៖ ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់កូនៗ នៅក្នុងនោះដែរ មានរបាយការណ៍មួយបានលើកឡើងថា ការនាំកូនហាត់ប្រាណនឹងធ្វើឱ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពប្រសើរឡើង។ បន្ទាប់ពីធ្វើលំហាត់ប្រាណរួចឪពុកម្ដាយត្រូវតែរៀបចំនូវចំណីអាហារដូចជា ផ្លែឈើ ទឹក ទឹកដោះគោ និងអាហារសុខភាពនានាផ្ដល់ដល់កូន ដើម្បីឱ្យកូនៗទទួលបាននូវថាមពើរាងកាយពេញលេញ ចៀសឆ្ងាយពីជំងឺនានា។ នេះជាតាមសម្តីរបស់អ្នកនិពន្ធ Christine Bennett

៣. បង្កើតវិន័យសម្រាប់កូនៗរបស់អ្នក៖ ប្រដៅកូនដោយប្រើវិន័យគឺជារឿងដែលឪពុកម្ដាយគ្រប់គ្នាគួរតែមាន ការមានវិន័យនឹងធ្វើឱ្យកូនអ្នក ក្លាយជាក្មេងចេះស្ដាប់បង្គាប់ជាងមុន។ ឧ.បើសិនកូនអ្នកទារទូរស័ព្ទ ឬក៏ទូរទស្សន៍មើល។ ជាឪពុកម្ដាយកុំតាមចិត្តកូនរបស់អ្នកភ្លាមៗត្រូវមានវិន័យ១សម្រាប់ពួកគេ។ មានន័យថាបើពួកគេចង់មើលទូរស័ព្ទ ត្រូវតែធ្វើកិច្ចការសាលាឱ្យរួចរាល់ជាមុន បើពួកគេខ្ជិលនឹងអត់បានមើលឡើយ ការប្រើវិន័យនេះ គឺជួយឱ្យកូនអ្នករីកចម្រើន ប្រសើរជាងយើងវៃកូនពេលពួកគេទារទូរស័ព្ទហើយយើងជាឪពុកម្ដាយមិនឱ្យ ដល់ពេលកូនយំក៏វៃ៕ អត្ថបទដោយ៖ ទ្រ សុភាព

 សៀវភៅ លំហូរចិត្ត ១ក្បាលនេះអាចជួយពង្រឹងផ្លូវចិត្តរបស់អ្នកឲ្យងើបឡើងមកវិញ។ អ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះhttps://t.me/BusinessCambodiaBook

៩៣

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
203 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
859 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
753 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
190 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia