កុមារ
នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
478 views

ការចិញ្ចឹមកូនឱ្យធំធាត់ជារឿងលំបាកមួយហើយសម្រាប់ឪពុកម្តាយ ប៉ុន្តែមានរឿងមួយទៀតដែលធ្វើឱ្យឪពុកម្តាយខូចចិត្ត ឈឺក្បាល ដេកមិនលក់ព្រោះតែក្តីព្រួយបាម្ភពីកូនធំដឹងក្តី តែមិនដើរតាមគន្លងធម៌នោះឯង។ បើអ្នកចង់ឱ្យកូនស្តាប់តាមអ្នក កុំឱ្យឈឺលក្បាល ចូរអ្នកប្រដៅអប់រំកូនចៅពីក្មេងឱ្យហើយ ទើបកូនរបស់អ្នកស្តាប់តាមអ្នក។ និយាយទៅ! កូនក្មេងដូចជាក្រដាសស។ ពេលអ្នកគូសពណ៌ក្រហមហើយ ក្រដាសចេញមកក៏ពណ៌ក្រហមដែរ។

នេះជារឿងសំខាន់ដែលអ្នកត្រូវប្រដៅកូនពីតូចឱ្យហើយ ដើម្បីឱ្យកូនមានគំនិតចេះដើរដោយខ្លួនឯងពេលធំឡើង។ តាមលោក តូ ហ្វាយ ជាអ្នកនិពន្ធបានលើកឡើងថា “មនុស្សយើងត្រូវចេះចិញ្ចឹមកូនឲ្យចេះជួយជីវិតនេះដោយខ្លួនឯង។ បើកូនប្រុសស្រីទាំងអស់នោះចេះតែដើរប៉ោឡែ ហើយសូមលុយតែពីឪពុកម្តាយទៅស៊ីនោះ ពួកគេនឹងមានគំនិតពឹងផ្អែក។ របៀបនេះវាអាក្រក់ខ្លាំងណាស់ លុះដល់ពេលពួកគេចេញទៅរស់នៅ បែកពីផ្ទះឪពុកម្តាយ ពួកគេគ្មានចេះធ្វើអ្វីនោះទេ”។ ចង់ឱ្យកូនរឹងមាំ ចូរឱ្យកូនខុសពីក្មេងឱ្យហើយទៅ ទើបធំឡើងកូនអ្នកចេះពឹងលើខ្លួនឯង ដើម្បីរស់មានអនាគតភ្លឺស្វាង។

គន្លឹះសំខាន់ បង្រៀនកូនឱ្យចេះរឹងមាំ ពឹងដោយខ្លួនឯង ដើម្បីអនាគតរបស់គេគឺបង្រៀនកូនឱ្យចេះសម្រេចចិត្តដោយខ្លួនឯង ហើយមានទំនួលខុសត្រូវដោយខ្លួនឯង។ សូម្បីជនជាតិជនជ្វីហ្វមានគំនិតអប់រំកូនច្រើនណាស់ មានគំនិតមួយបានលើកឡើងពីថា “បើអ្នកមិនព្រមគិត និងមិនព្រមសម្រេចចិត្តដោយខ្លួនឯងទេ គឺស្មើនឹងអ្នកបានប្រគល់ខួរក្បាលរបស់ខ្លួនឲ្យអ្នកដទៃគិតជំនួសអ្នក”។ សំណួរមួយដែលជនជតិជ្វីហ្វសួរថា តើជីវិតកូន សម្រេចចិត្តដោយខ្លួនឯង ឬមួយឱ្យអ្នកដទៃជាសម្រេចចិត្តឱ្យ? សំណួរមួយនេះ អ្នកអាចសួរកូនជាប្រចាំថ្ងៃដើម្បីដាស់ស្មារតីឱ្យកូនចេះរស់ដោយការសម្រេចចិត្តដោយខ្លួនឯង។

គ្រាន់តែអ្នកអប់រំកូនថា ជីវិតមួយនេះ កូនជាទទួលខុសត្រូវ រស់ត្រូវចេះពឹងលើខ្លួនឯង និងខំប្រឹងដោយខ្លួនឯង ទើបអនាគតរបស់កូនរីកចម្រើន មានក្តីសុខ។ អ្នកត្រូវចាំសុភាសិតជនជ្វីហ្វមួយនេះថា “ពេលអ្នកបង្រៀនកូនរបស់អ្នក ដូចអ្នកបានបង្រៀនចៅរបស់អ្នកផងដែរ”។ នេះជាផលដែលអ្នកខំអប់កូនក្នុងពេលឥឡូវនេះ ហើយវាឆ្លងដល់ចៅរបស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
218 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
874 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
772 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
200 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia