កុមារ
ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
532 views

ការចិញ្ចឹមកូនជាកិច្ចការដ៏លំបាកមួយ ដែលឪពុកម្តាយជាច្រើនមានទម្លាប់មិនសូវល្អមួយដូចជាកុហសកូន កុំឱ្យធ្វើនេះ កុំឱ្យធ្វើនោះ ប៉ុន្តែនៅក្នុងការកំហុសនេះ ធ្វើឱ្យអារម្មណ៍កូនភ័យខ្លាច កង្វះភាពក្លាហ៊ាន និងក្រិនគំនិតទៀត។ សម្រាប់ឪពុកម្តាយជប៉ុនវិញ តែងមានក្បួន ចិញ្ចឹមកូនឱ្យមានសុភមង្គល មានសុខភាពល្អ និងឆ្លាតវៃផងដែរ។ តាមគេហទំព័ Timesofindia បានចុះផ្សាយ​រឿង៣​យ៉ាង​ដែលឪពុកម្តាយ​​ជប៉ុន​​ចិញ្ចឹម​កូនបានល្អ៖

១. បង្រៀនកូនឱ្យស្មើភាពគ្នា៖ មនុស្សភាគច្រើនបានឃើញវីឌីអូមួយ ដែលក្មេងៗ ជាសិស្សសាលាកំពុងសម្អាតថ្នាក់រៀន បានធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញបណ្តាលអ៊ីនធឺណិត។ ព្រោះវាជា​វប្បធម៌​ជប៉ុនមួយ បានបញ្ជាក់ឱ្យឃើញថា រាល់កុមារត្រូវបង្រៀនឱ្យស្មើភាពគ្នា ទោះបីជាព្រះរាជកុមារ ឬព្រះអង្គម្ចាស់ចូលសាលាក៏ដោយ ត្រូវមានស្មើភាពគ្នានឹងកុមារដទៃទៀតដែរ។ នៅក្នុងទស្សនវិជ្ជារបស់ជប៉ុន បានបង្រៀនកុមារថា កុំធ្វើជាមនុស្សអាត្មានិយម ឬគិតប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ ឱ្យចេះជួយអ្នកដទៃ និងគោរពអ្នកដទៃផងដែរ។

២. សម្ពន្ធភាពម្តាយ និងកូន៖ គ្រួសារជានិកាយដ៏សំខាន់នៅក្នុងវប្បធម៌ជប៉ុន ដើម្បីអប់រំកូនឱ្យដឹងខុសត្រូវ និងមានហេតុផលពេលចូលសង្គម។ ឪពុមម្តាយជប៉ុន ត្រូវចំណាយពេលវេលា និងការផ្តោតអារម្មណ៍ជាច្រើនទៅលើការចិញ្ចឹមកូនៗ ឱ្យមានអារម្មណ៍កក់ក្តៅ និងក្តីស្រឡាញ់។ ហើយត្រូវព្យាយាមបង្រៀនកូនយ៉ាងអត់ធ្មត់ទាំងការដើរ ការញ៉ាំអាហារ និងបញ្ចូលចំណេះដឹងទៀតផង។

៣. ចេះយល់អារម្មណ៍កូនៗ ៖ ឪពុកម្តាយរបស់ជនជាតិជប៉ុន តែងតែយកចិត្តទុកដាក់ពីស្ថានភាពផ្លូវចិត្ត និងអារម្មណ៍របស់កូន ដូចគ្នានឹងលក្ខណៈរាងកាយដែរ។ ពេលកូនធ្វើខុសរឿងអ្វីមួយ ឪពុកម្តាយជប៉ុនមិនបានជេរ ឬស្តីថាឱ្យខ្លាំងៗ ទេ បែបជាលើកទឹកចិត្ត និងជួយកែលម្អការយល់ដឹងរបស់កូនថែមទៀត។ ហើយបង្រៀនកូនថា ការបរាជ័យជារឿងធម្មតាទេ។ មានន័យថា ពេលកូនសម្រេចចិត្តធ្វើរឿងអ្វីមួយ កុំឆាប់ចុះចាញ់លឿនពេក ត្រូវចេះតស៊ូ ចេះច្នៃប្រឌិត និងគិតរកវិធីធ្វើរឿងហ្នឹងឱ្យបាន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
218 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
874 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
772 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
200 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia