កីឡា
ស្រ្តេសច្រើន! ល្ងាចៗ មកធ្វើលំហាត់ប្រាណ ១នេះជួយខួរក្បាលអ្នកកុំឱ្យស្រ្តេស
Tror Sopheap
June 5 2024
2.1 K views

កីឡាជាថ្នាំព្យាបាលជំងឺស្រ្តេសបានល្អបំផុត។ ទោះបីជាយ៉ាងក៏ដោយ ក៏មានមនុស្សមួយចំនួនដែរ បែបជាមិនសូវជាខ្វាយខ្វល់រឿងហាត់ប្រាណប៉ុន្មានទេ។ មនុស្សយើងសុខចិត្តចំណាយពេលលើកកែវស្រា តែមិនចំណាយពេលលើកដុំដែកដើម្បីសុខភាពសោះ។ មនុស្សសុខចិត្តរអ៊ូរឿងស្រ្តេស តែមិនទៅហាត់ប្រាណដើម្បីដេញស្រ្តេសចេញពីខួរក្បាល។ គ្រាន់តែអ្នកចំណាយ ៣០នាទីក្នុងពេល ២៤ម៉ោង អ្នកនឹងមានពេលដើម្បីហាត់ប្រាណ។ អ្នកធ្វើលំហាត់ប្រាណ១នេះដេញស្រ្តេសបានល្អណាស់។

ពេលអ្នកចាប់ផ្តើមរត់ហាត់ប្រាណជាពេលចាប់ផ្តើមជម្រះជំងឺតាមផ្លូវឱ្យអ្នករស់នៅអាយុវែងដោយមានសុខភាពល្អ។ ការរត់មានឥទ្ធិពលធ្វើឱ្យខួរក្បាលរបស់អ្នកជម្រះស្រ្តេសគឺខួរក្បាលស្រឡះគិតបានល្អ មានអារម្មណ៍រីករាយ និងកើនសាច់ដុំ។ តាមគេហទំព័រ Lifehack បានចុះផ្សាយថា “ការធ្វើលំហាត់ប្រាណរត់ពេលព្រឹកនិងល្ងាច ធ្វើឱ្យអ្នករស់នៅគ្មានស្រ្តេសនិងជំងឺបាក់ទឹកចិត្តទេ។ ព្រោះតែការហាត់ប្រាណជាថ្នាំលើកទឹកចិត្តពូកែណាស់”។ គ្រាន់តែអ្នកចំណាយពេលរត់ ២០ទៅ៣០នាទីក្នុង១ថ្ងៃ អ្នកមិនចាំបាច់ដេកភ័យខ្លាចជំងឺចូលខ្លួនទេ។ នេះជាផលនៃការរត់ហាត់ប្រាណ។

សូម្បីតែមហាសេដ្ឋីលោក Richard Branson តែងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ មិនមែនត្រឹមតែសុខភាពតែម៉្យាងទេ ដើម្បីមានអារម្មណ៍ស្វាហាប់ក្នុងការងារគឺមកពីគាត់គ្មានស្រ្តេសនេះឯង។ បើយើងគ្មានអារម្មណ៍មុតមាំលើការងារ ការសម្រេចក៏មានលទ្ធផលតិចតួចដែរ។ លោកចូលចិត្តធ្វើលំហាត់ប្រាណមានដូចជា ការឡើងភ្នំ ជិះកង់ និងរត់...។ លោកបានរត់ ១០គីឡូម៉ែត ដើម្បីបង្កើតអារម្មណ៍រីករាយហើយឱ្យរាងកាយលោកកាន់តែស្វាហាប់ក្នុងការតស៊ូបន្ថែមលើការងាររបស់គាត់។

សម្រាប់ការរត់នេះ​ជា​កីឡាដ៏​ងាយបំផុតដែល​អ្នកអាច​ធ្វើ​បាននៅគ្រប់​ទីកន្លែងនៅផ្ទះ នៅតាមសួន នៅតាមតំបន់ធម្មជាតិ ឬ​រត់ហាត់ប្រាណលើ​ម៉ាស៊ីនក៏បានដែរ។​ បើអ្នកគ្មានចំណង់ដើម្បីហាត់ប្រាណទេ ខ្ញុំសូមអ្នកចូលរួមទៅក្លឹបហាត់ប្រាណ មកពីនៅទីនោះសម្បូរអ្នកហាត់ប្រាណដើម្បីជម្រុញចិត្តអ្នកចង់ហាត់ប្រាណនឹងគេដែរ(កុំខ្មាស់អៀនច្រើន)។ ទោះបីវាចំណាយលុយបន្តិចមែន ប៉ុន្តែសុខភាពនៅតែសំខាន់ជាងលុយដែរ។ គ្រាន់តែអ្នកចំណាយហាត់ប្រាណមួយអាទិត្យតែ៤ដងឬ៣ ក៏ល្អដល់សុខភាព។ អ្នកអាចហាត់ប្រាណនៅផ្ទះដោយខ្លួនឯងពេលព្រឹក១៥នាទីក៏មានគុណប្រយោជន៍ធំធេងដល់សុខភាពនិងផ្លូវចិត្តដែរ។

ដូចនេះហើយអ្នកគួរយល់ដឹងពីអត្ថប្រយោជន៍ក្នុងការរត់ហាត់ប្រាណដើម្បីសុខភាពកុំឱ្យដេកជាមួយបញ្ហាស្រ្តេសពេក។ ការរត់​អាច​ជួយ​ទប់​ស្កាត់​បញ្ហា​ស្ត្រេសនិង​ការធ្លាក់​ទឹក​ចិត្តដ៏មាន​ប្រសិទ្ធភាពបំផុត​ ព្រោះតែវាបាន​​បញ្ចេញ​អ័រមូន​អង់ដ័រហ្វីន endorphines (អរម៉ូនរីករាយ) ​នៅពេលអ្នក​​ប្រឹងបញ្ចេញ​កម្លាំងឱ្យខ្លួនបែកញើស។ មនុស្សយើងចូលចិត្តរត់តាមក្រោយពេលវេលាធ្វើឱ្យបាត់បង់សុខភាព(រកជំងឺ)និងជីវិត តែមិនខំរត់ហាត់ប្រាណដើម្បីសុខភាព និងជម្រះស្រ្តេសសោះ។ ចូលរួមធ្វើលំហាត់ប្រាណរត់ទាំងអស់គ្នា ដើម្បីកម្ចាត់ស្រ្តេសឱ្យមានសុខភាពល្អនិងអាយុវែង៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#កីឡា

៤ក្បាច់ងាយៗ សម្រាប់អ្នក ចេះតែឧស្សាហ៍ឈឺខ្នងឈឺស្រ្តេសច្រើន សម្រស់ក៏យ៉ាប់អាចហាត់លែងបាន!
Thida Pet
June 28 2024
413 views

#កីឡា

វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ៣ទម្លាប់នេះ ជាដើមហេតុរុញគីឡូអ្នកឡើងគ្មានថ្ងៃស្រកទេ
Tror Sopheap
June 26 2024
1.4 K views

#កីឡា

អាយុ៧០ឆ្នាំមែន​ តែរឹងមាំដូចមនុស្សអាយុ៣០ផ្លាយ ទាំងនេះជា៩ចំណុចពង្រឹងសុខភាពរបស់ឈិនឡុង
Pheakdey Pao
June 25 2024
605 views

#កីឡា

គ្រាន់តែអ្នកធ្វើលំហាត់ប្រាណ ជួយបញ្ចុះជាតិស្ករក្នុងឈាមដើម្បីការពារជំងឺទឹកនោមផ្អែម
Tror Sopheap
June 19 2024
370 views

#កីឡា

អ្នកស្រ្តេសច្រើន ឧស្សាហ៍ធ្វើរឿង ១នេះ ជួយប្រស់អារម្មណ៍ឱ្យរីករាយ
Tror Sopheap
June 7 2024
1.9 K views

#កីឡា

កុំរវល់ពេក! អ្នកគួរតែឆ្លៀតពេលខ្លះហាត់ប្រាណបញ្ចេញញើសដេញជំងឺកាចទាំង ៣នេះ
Tror Sopheap
June 6 2024
891 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
988 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia