កីឡា
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ៣ទម្លាប់នេះ ជាដើមហេតុរុញគីឡូអ្នកឡើងគ្មានថ្ងៃស្រកទេ
Tror Sopheap
June 26 2024
1.5 K views

បើអ្នកសម្រកគីឡូ តែគ្មានលទ្ធផលទេ អ្នកអាចអស់សង្ឃឹម ឬបាក់ទឹកចិត្តជាដើម។ អ្នកគួរគិតពីទម្លាប់ជាប្រថ្ងៃរបស់អ្នកឡើងវិញ។ ថ្ងៃនេះ អ្នកមកដឹងពីមូលហេតុធ្វើឱ្យខ្លួនឯងមិនស្រកគីឡូ ព្រោះតែទម្លាប់ ៣នេះ។ តាមលោកគ្រូ សំបូរ នន់ ជាគ្រូតាផ្នែកហាត់ប្រាណរាប់សិបឆ្នាំមកហើយបានបញ្ចាក់ថា “ការហាត់ប្រាណជួយសម្រកជាតិខ្លាញ់អ្នកត្រឹមតែ ៣០% ចំណែកនៅសល់ ៧០%ទៀតគឺស្ថិតនៅលើរបបអាហាររបស់អ្នក”។ នេះជាការសបញ្ជាក់យ៉ាងច្បាស់ថា ទម្លាប់ជួយអ្នកសម្រកគីឡូឬធ្វើឱ្យធាត់ជាងមុន។

រឿងទីមួយ អ្នកគួរដឹងដែលធ្វើឱ្យខ្លួនអ្នកមិនអាចសម្រកគីឡូនោះគឺរបបអាហារ។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍ថា ការទទួលទានជាតិស្ករ ជាតិខ្លាញ់លើសលប់លើរាងកាយពេក និងជាតិប្រៃច្រើនលើសលប់នោះ ជាមូលហេតុធ្វើឱ្យអ្នកមិនស្រកគីឡួទេ មានតែធាត់លើសមុនមួយកម្រិត”។ បើអ្នកចង់បានលទ្ធផលសម្រកគីឡូ អ្នកគួរហូបទឹកក្តៅជាមួយខ្ញីមួយចំណិត​នៅពេលព្រឹក។ ហើយកាត់ទម្លាប់ហូបអាហារខាងលើចេញ ហូបរាងសាបខ្លះមានដូចជា ត្រី បន្លែ និងផ្លែ ឱ្យបានច្រើននោះ អ្នកនឹងស្រកគីឡូមិនខានទេ។

សម្រាប់ទីពីរនោះ ជាមូលហេតុមិនឱ្យអ្នកសម្រកគីឡូនោះគឺខ្វះលំហាត់ប្រាណដើម្បីដុតជាតិខ្លាញ់ចេញពីរាងកាយ។ បើអ្នកគ្មានគោលដៅដើម្បីហាត់ប្រាណទេ អ្នកក៏គ្មានកម្លាំងចិត្តទៅធ្វើសកម្មភាពដែរ។ នេះជាមូលហេតុនាំឱ្យអ្នកមិនស្រកគីឡូផងដែរ។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍ថា “ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រាន និងធ្លាក់ញើសឱ្យច្រើនទេ អ្នកមិនអាចកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានដែរ។ ការសម្រកក្បាលពោះ និងបង្កើនសាច់ដុំ យើងគួរហាត់កម្រិតធ្ងន់ ឬហាត់Gym ដើម្បីដុតជាតិខ្លាញ់ឱ្យមានរាងស្លីម។ អ្នកចំណាយពេលហាត់ប្រាណ១ថ្ងៃ ៣០នាទីទៅ១ម៉ោង អ្នកនឹងឃើញផលក្នុងការសម្រកគីឡូមិនខាន។

សម្រាប់ចុងក្រោយនេះដែលធ្វើឱ្យមិនស្រកគីឡូនោះគឺគេងមិនគ្រប់គ្រាន់នេះឯង។ បើយើងមានការងារដ៏មមាញឹកសព្វថ្ងៃនេះហើយការគេងមនុស្សមួយចំនួនមិនសូវបានយកចិត្តទុកដាក់ប៉ុន្មានទេ នេះជាហេតុនាំឲ្យមានការឡើងទម្ងន់លឿន ព្រោះតែយប់ជ្រៅគេមិនបានគេងនោះ ធ្វើគេចេះតែមានអារម្មណ៍ឃ្លាន ហើយក៏សម្រេចចិត្តហូបតែម្តង។  តាមការសិក្សាចេញផ្សាយពី Archives of Internal Medicine បានរកឃើញថា “មនុស្សលើសទម្ងន់ជាមធ្យមទទួលបានការគេងតិចជាង ៨ម៉ោងក្នុងមួយថ្ងៃ។​ ពេលគេងបានគ្រប់គ្រាន់ធ្វើឲ្យអរម៉ូន leptin ជួយសម្រួលកម្រិតថាមពលរបស់អ្នក និងរក្សាចំណង់អាហាររបស់អ្នកឱ្យទាប។”

ដូចនេះ ការសម្រកគីឡូក្បាលពោះឱ្យមានប្រសិទ្ធភាព អ្នកត្រូវរបបអាហារល្អ និងលំហាត់ប្រាណរួមបញ្ចូលគ្នាក្នុងកម្រិតស្រាល និងកម្រិតធ្ងន់ ឬGym។ ហើយអ្វីដែលគួរធ្វើជាធ្វើជាប្រចាំថ្ងៃនេះ អ្នកគួរញ៉ាំទឹកឱ្យបានច្រើន ដើម្បីចិញ្ចឹមរាងកាយឱ្យរឹងមាំ ពីព្រោះថា ទឹកនេះ ជាប្រភពដ៏ល្អសម្រាប់រាងកាយ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia