កីឡា
អាយុ៧០ឆ្នាំមែន​ តែរឹងមាំដូចមនុស្សអាយុ៣០ផ្លាយ ទាំងនេះជា៩ចំណុចពង្រឹងសុខភាពរបស់ឈិនឡុង

Jackie Chan (ឈិនឡុង) ជាតារាជួរមុខដែលមានប្រជាប្រិយភាពខ្លាំងតជំនាន់ និងត្រូវបានមហាជនកោតសរសើរពីសមត្ថភាពខ្លាំងនៅក្នុងការសម្តែងបានគ្រប់ឈុតឆាករឿង ជាពិសេសឈុតឆាកគ្រោះថ្នាក់តែម្តង។ បច្ចុប្បន្ននេះ លោក Jackie Chan ឈានចូលវ័យ៧០ឆ្នាំ ក៏ប៉ុន្តែរាងកាយដ៏មាំមួន រួមជាមួយនឹងសុខភាពល្អរបស់លោក ត្រូវបានអ្នកដានតានឆ្ងល់ និងជជែកសួរច្រើនខ្លាំងមែនទែន។

ខាងក្រោមនេះ ជា៩ចំណុចចេញពីលោក Jackie Chan ដែលតែងតែជួយឱ្យរាងកាយរឹងមាំខ្លាំង សុខ

1. លំហាត់ប្រាណទៀងទាត់៖ Jackie Chan មានទម្លាប់ល្អមួយគឺ ទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់ និងហាត់ដោយយកចិត្តទុកដាក់ និងម៉ត់ចត់បំផុត។ ការហាត់ប្រាណជាប្រចាំ អាចជួយពង្រឹងដល់ការសម្បទាឱ្យរឹងមាំ ពង្រឹងសាច់ដុំ ជំរុញមុខងារបេះដូង និងកម្លាំងកាយ។

2. ការហ្វឹកហាត់ក្បាច់គុន៖ ការហាត់ក្បាច់គុន គឺជាវិធីដ៏ល្អមួយដែល Jackie Chan តែងតែអនុវត្តន៍មិនអាចអត់បាន ដើម្បីពង្រឹងសមត្ថភាពរាងកាយ ភាពរហ័សរហួន ជួយឱ្យរាងកាយធន់នឹងភាពបត់បែន សុំាជាមួយនឹងការប្រើប្រាស់កម្លាំងខ្លាំង ហើយវាក៏ជាវិន័យផ្លូវចិត្តមួយដ៏ខ្លាំងដូចគ្នា។

3. របបអាហារដែលមានសុខភាពល្អ៖ Jackie Chan សង្កត់ធ្ងន់ទៅលើរបបអាហារដែលមានតុល្យភាព ដែលរួមមានបន្លែ ផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ ព្រមទាំងព្យាយាមចៀសវាងការទទួលទានអាហារសម្បូរជាតិស្ករច្រើន អាហារកែច្នៃ និងខ្លាញ់មិនល្អ។

4. ផ្តល់ជាតិទឹក៖ ការរក្សាជាតិទឹកក្នុងរាងកាយឱ្យបានល្អ គឺជារឿងសំខាន់ណាស់។ Jackie Chan គាត់ជាបុគ្គលម្នាក់ដែលតែងតែផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយរបស់គាត់ឱ្យដំណើរការបានល្អ។

5. សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាក គឺជាពេលវេលាដ៏អស្ចារ្យមួយជួយស្តារថាមពលរាងកាយ រក្សាសុខភាព។ ទន្ទឹមនឹងនេះ ប្រសិនណាបើពេញ១ថ្ងៃរាងកាយធ្វើសកម្មភាពខ្លាំង ឬរងរបួសក្នុងលក្ខខណ្ឌណាមួយ ការចំណាយពេលសម្រាកបានគ្រប់ក៏អាចជួយឱ្យរបួស និងរាងកាយបានមាំមួនឡើងវិញលឿនផងដែរ។

6. សុខភាពផ្លូវចិត្ត៖ Jackie Chan តែងផ្តល់តម្លៃដល់សុខភាពផ្លូវចិត្តខ្ពស់ ដូច្នេះគាត់ជាញឹកញាប់តែងចូលរួមក្នុងសកម្មភាពល្អៗឱ្យរាងកាយ ខួរក្បាល និងផ្លូវចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការធ្វើសមាធិ និងការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។

7. ជៀសវាងទម្លាប់អាក្រក់៖ Jackie Chan គាត់មិនមានទម្លាប់ជក់បារីទេ ហើយគាត់ក៏បុគ្គលម្នាក់ដែលព្យាយាមកំណត់ការទទួលទានគ្រឿងស្រវឹងផងដែរ ពីព្រោះស្រា និងបារី អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពគាត់។

8. ភាពវិជ្ជមានក្នុងជីវិត៖ ការរក្សានូវទស្សនៈវិជ្ជមានលើជីវិត និងការរក្សាទឹកចិត្តឱ្យល្អ គឺជាកត្តាសំខាន់សម្រាប់សុខភាពរាងកាយរយៈពេលវែង។ Jackie Chan ជារឿយៗសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ធ្មត់ និងការរក្សាភាពវិជ្ជមាននៅក្នុងខ្លួនជានិច្ច ទោះបីជាកំពុងមានបញ្ហាប្រឈមក៏ដោយ។

9. អនុញ្ញាតឱ្យខ្លួនឯងរៀនសូត្រ៖ Jackie Chan ជាមនុស្សតែងតែបើកចិត្តក្នុងការរៀនសូត្រ និងស្វែងរកអ្វីថ្មីឱ្យខ្លួនឯងមិនថា ទាំងចំណេះជំនាញក្នុងការរៀនភាសា ហាត់ក្បាច់គុណ និងសិល្បៈនៅក្នុងការសម្តែងនោះទេ។

ទាំងនេះ គឺជាគោលការណ៍រស់នៅប្រឈមដោយសុខភាពល្អ រាងកាយមាំមួន មិនងាយទ្រុឌទ្រោមទៅតាមរបស់តារាសម្តែងល្បី លោក Jackie Chan៕ 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
12.9 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views
អត្ថបទថ្មីៗ
#កុមារMarch 20 2026
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
#ព័ត៌មានMarch 20 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
#អត្ថបទ PRMarch 20 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
#ព័ត៌មានMarch 19 2026
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជានាំចូលប្រេងសាំងពីប្រទេស ២នេះបន្ថែម
#កុមារMarch 19 2026
ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia