កីឡា
អ្នកស្រ្តេសច្រើន ឧស្សាហ៍ធ្វើរឿង ១នេះ ជួយប្រស់អារម្មណ៍ឱ្យរីករាយ
Tror Sopheap
June 7 2024
1.9 K views

បញ្ហា​ស្រ្តេស​កើតឡើងព្រោះតែការងារ គ្រួសារ និងស្នេហា ព្រោះជាបន្ទុបឱ្យផ្លូវចិត្តរងសម្ពាធ។ បើយើង​មិន​អាច​គ្រប់គ្រង​ស្រ្តេស​បានហើយ​​ចេះ​តែ​​បណ្ដោយ​រយៈពេល​យូរនោះ អ្នកងាយប្រឈមមុខនឹងជំងឺធាត់ ទឹកនោមផ្អែមនិងបាក់ទឹកចិត្តផងដែរ។ កុំឱ្យស្រ្តេសអ្នកគួរធ្វើរឿង ១នេះ៖

ប្រើរាងកាយកម្ចាត់ស្រ្តេស។ បើរាងកាយរបស់អ្នកមានបញ្ហាស្រ្តេសហើយ វានឹងជះឥទ្ធិពលផ្នែកផ្សែងៗ នៃជីវិតនេះ។ ការពង្រឹងរាងកាយដោយការធ្វើហាត់ប្រាណអ្នកនឹងមានអារម្មណ៍លែងស្រ្តេសហើយមានទំនុកចិត្តលើខ្លួនឯង។ ការរក្សារាងកាយគឺអ្នកត្រូវតែចាប់ផ្តើមធ្វើលំហាត់ប្រាណជាផ្នែកមួយនៃជីវិតរបស់អ្នកឱ្យមានតុល្យភាពក្នុងការរស់នៅ។ អ្នកអាចធ្វើលំហាត់ប្រាណមានដូចជាហែល​ទឹក​ ជិះកង់ ដើរ ដើរ​លឿន រាំ រត់ ឬ​ធ្វើ​ហាត់​តៃឈី យូហ្កា ព្រោះតែការហាត់កីឡាបែបនេះវាជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ និងបញ្ហាស្រ្តេសយ៉ាងមានប្រសិទ្ធភាពបំផុត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នាយកប្រតិបត្តិវ័យ៦២ឆ្នាំលោក Tim CooK បានឱ្យដឹងថារូបលោកតែងតែដើរនិងរត់តិចៗនៅជុំវិញសួន Apple Park នៅក្នុងក្រុមហ៊ុន Apple បន្ទាប់ពីធ្វើការងារពេញមួយថ្ងៃ។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យគាត់មិនស្រ្តេសទេ បន្ថែមថ្នាំទិព្វដល់ការគិតនិងខួរក្បាលគាត់អាចផលិតគំនិតល្អៗ នៅពេលលោកធ្វើចលនាដូចជាការរត់តិចៗនៅជុំវិញសួនច្បារ ឬការឡើងភ្នំនៅពេលលោកទំនេរពីការងារ។ ទោះបីកិច្ចការសំខាន់យ៉ាងណាក៏ដោយ អ្នកត្រូវយកពេលវេលាមួយផ្នែកតូចដើម្បីធ្វើលំហាត់ប្រាណដែរ ពីព្រោះសុខភាពរបស់អ្នកមានតម្លៃណាស់។

ហេតុ​អ្វីបានជាពេទ្យណែនាំឱ្យ​ហាត់ប្រាណ? បើអ្នកគ្មានលំហាត់ប្រាណវ័យរបស់អ្នកអាចចាស់លឿនព្រោះតែស្រ្តេសនេះឯង។ បានជា​គ្រូពេទ្យណែនាំឱ្យអ្នកជំងឺធ្វើលំហាត់ប្រាណនោះ កុំឱ្យជំងឺនៅក្នុងខ្លួនឆាប់រីកសាយភាយលឿន។ អាចនិយាយបានថា ការធ្វើលំហាត់ប្រាណជួបទប់ឬការពារជំងឺកុំឱ្យរីកខ្លួនធំលឿន។ សម្រាប់អ្នកធ្វើការងារវិញ កុំអង្គុយយូរពេក យោងតាមប្រភព Pobpadបានចុះផ្សាយថា អ្នកអង្គុយធ្វើការរាប់ម៉ោង នេះជាបញ្ហាឱ្យកើតជំងឺគាំងបេះដូង។ ពិសេសកើតលើអ្នកធ្វើការងារច្រើនម៉ោង និងគេងតិច ដូចជាជនជាតិជប៉ុនធ្វើឱ្យមានការគាំងបេះដូង។ គ្រាន់តែយើង ប្តូរពីការអង្គុយយូរ មកជាឈរនិយាយគ្នាបន្តិច ឬងើបធ្វើលំហាត់ប្រាណបន្តិច នេះគេហៅថា ចំណាពេលបន្តិច ថែសុខភាពរយៈពេលយូរ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#កីឡា

៤ក្បាច់ងាយៗ សម្រាប់អ្នក ចេះតែឧស្សាហ៍ឈឺខ្នងឈឺស្រ្តេសច្រើន សម្រស់ក៏យ៉ាប់អាចហាត់លែងបាន!
Thida Pet
June 28 2024
413 views

#កីឡា

វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ៣ទម្លាប់នេះ ជាដើមហេតុរុញគីឡូអ្នកឡើងគ្មានថ្ងៃស្រកទេ
Tror Sopheap
June 26 2024
1.3 K views

#កីឡា

អាយុ៧០ឆ្នាំមែន​ តែរឹងមាំដូចមនុស្សអាយុ៣០ផ្លាយ ទាំងនេះជា៩ចំណុចពង្រឹងសុខភាពរបស់ឈិនឡុង
Pheakdey Pao
June 25 2024
604 views

#កីឡា

គ្រាន់តែអ្នកធ្វើលំហាត់ប្រាណ ជួយបញ្ចុះជាតិស្ករក្នុងឈាមដើម្បីការពារជំងឺទឹកនោមផ្អែម
Tror Sopheap
June 19 2024
370 views

#កីឡា

អ្នកស្រ្តេសច្រើន ឧស្សាហ៍ធ្វើរឿង ១នេះ ជួយប្រស់អារម្មណ៍ឱ្យរីករាយ
Tror Sopheap
June 7 2024
1.9 K views

#កីឡា

កុំរវល់ពេក! អ្នកគួរតែឆ្លៀតពេលខ្លះហាត់ប្រាណបញ្ចេញញើសដេញជំងឺកាចទាំង ៣នេះ
Tror Sopheap
June 6 2024
891 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
1.4 K views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.2 K views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
897 views
អត្ថបទថ្មីៗ
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
#ជំងឺJuly 3 2024
ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
#ចិត្តសាស្ត្រJuly 3 2024
អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
#ជំងឺJuly 3 2024
ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
#សម្រស់July 3 2024
សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia