កីឡា
៤ក្បាច់ងាយៗ សម្រាប់អ្នក ចេះតែឧស្សាហ៍ឈឺខ្នងឈឺស្រ្តេសច្រើន សម្រស់ក៏យ៉ាប់អាចហាត់លែងបាន!
Thida Pet
June 28 2024
547 views

ហាត់យូហ្គាគឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់រាងកាយ ជួយកាត់បន្ថយស្រ្តេស កាត់បន្ថយការឈឺចុកចាប់ក្នុង ខ្នង ចង្កេះ ជាពិសេសគឺល្អសម្រាប់ជួយថែរក្សាសម្រស់របស់អ្នកផងដែរ ហើយលំហាត់ប្រាណនេះក៏ជួយកាត់បន្ថយការឈឺចុកចាប់ពេលរដូវបានថែមទៀតផង ដែលស្រីៗយើងមិនគួររំលងសោះឡើយ។

ដូច្នេះហើយ ស្រីៗដែលកំពុងស្ត្រេស ឈឺខ្នងឈឺចង្កេះជាពិសេសឈឺចុកចាប់ពេលមរដូវអាចសាកលំហាត់ប្រាណនេះ៤ខាងក្រោមនេះបាន។

លំហាត់ប្រាណ៤នោះមានដូចជា៖

ទី១Dynamic Side Stretch៖ លំហាត់ប្រាណនេះគឺមានប្រយោជន៍ជួយកាត់បន្ថយការឈឺចុកចាប់របស់សាច់ដុំអ្នក ស្រួលខ្លួន ជាពិសេសគឺងាយស្រួលក្នុងការហាត់ដូចក្នុងវិដេអូនេះអ៊ីចឹង។ របៀបហាត់បងប្អូនគ្រាន់តែ អង្គុយខ្លួនឱ្យត្រង់ បន្ទាប់មកច្រត់ដៃម្ខាង លើកដៃម្ខាង ធ្វើចលនាចង្កេះតម្រេតខ្លួនទៅតាមដៃដែលលើក បងប្អូនធ្វើឆ្លាស់គ្នាទៅវិញទៅមកចំនួន៣០ដងដូចក្នុងវីដេអូ។

ទី២spine Twist-r៖ ចំពោះអត្ថប្រយោជន៍នៃការហាត់ក្បាច់នេះគឺជួយដល់រាងកាយអ្នកដូចជា ពង្រឹងសាច់ដុំខ្នង ចង្កេះ ពោះ ធ្វើឱ្យឈាមរត់ស្រួល ជួយសម្រួលប្រព័ន្ធរំលាយអាហារ ជាពិសេសជួយបណ្ដេញជាតិពុលចេញពីក្នុងខ្លួនបានទៀត។ របៀបហាត់ក្បាច់នេះមានច្រើន តែយើងសូមលើកមួយរបៀបដូចក្នុងវីដេអូនេះ បងប្អូនគ្រាន់តែ អង្គុយពេនភ្នេន បន្ទាប់មកយកដៃឆ្វេងច្រត់ទៅក្រោយ ហើយយកដៃសាំដាក់លើជង្គង់ខាងឆ្វេង ងាកកទៅតាមដៃ ដូចក្នុងវីដេអូចំនួន៣០វីនាទី បន្ទាប់មកធ្វើច្រាស់មកវិញចំនួន៣០វីនាទីទៀត។

ទី៣ Shoulder Stretch៖ ចំពោះក្បាច់នេះគឺមានប្រយោជន៍ជួយកាត់ប​ន្ថយការឈឺចុកចាប់សាចដុំ ត្រង់ក និងស្មារ ចំពោះរបៀបហាត់ បងប្អូនគ្រាន់តែយកដៃឆ្វេងដោះទៅខាងស្ដាំ ហើយយកដៃស្ដាំគាបដៃឆ្វេង បន្ទាប់មកអាកក ចេញ ដូចក្នុងវីដេទុក៣០វីនាទីបន្ទាប់មកធ្វើច្រាស់មកវិញ ៣០វីនាទីទៀត។

ទី៤ Triceps Stretch៖ របៀបហាត់ បងប្អូនគ្រាន់តែលើកដៃទាំងពីបត់ឡើងលើ បន្ទាប់មកយកដៃម្ខាងកាន់ដៃម្ខាងទៀតត្រង់កែងដៃទុក៣០វីនាទី បន្ទាប់មកធ្វើច្រាស់មកវិញ៣០វីនាទីទៀត។ ចំពោះអត្ថប្រយោជន៍ក្បាច់នេះជួយកាត់បន្ថយការឈឺសាច់ដុំផ្នែកខាងលើ ជាពិសេសគឺធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រួលខ្លួន ស្រស់។

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
5 K views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.6 K views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
2.1 K views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
2.1 K views

#កុមារ

លោក ឈិនឡុង លើកឡើងថា កំហុស ១នេះ ក្នុងការចិញ្ចឹមកូន ឪពុកម្តាយកុំធ្វើតាម
Tror Sopheap
February 6 2026
1.5 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
719 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia