កុមារ
ចៀសវាងប៉ះរោគកម្រិតធ្ងន់ ជំងឺម្យ៉ាងមានរោគសញ្ញាស្រដៀងជំងឺកូវីដកើតលើកុមារអាយុ៥ឆ្នាំ ឪពុកម្ដាយត្រូវប្រយ័ត្ន

លទ្ធផលនៃការធ្វើតេស្តមេរោគលើដៃ ជើង និងមាត់ លើសំណាកចំនួន០៦បានបង្ហាញថា សរីរាង្គទាំងនេះឆ្លងមេរោគម្យ៉ាងមានឈ្មោះថា EV71 Genotype B5 ដែលជាមេរោគស្ថិតក្នុងក្រុមនៃមេរោគខ្លាំង ដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងងាយក្នុងការឆ្លងយ៉ាងឆាប់រហ័ស។ នេះបើយោងតាមប្រភព VNexpress

បើយោងតាមប្រភពដដែលបានឱ្យដឹងថា នាពេលល្ងាចថ្ងៃទី០៥ ខែមិថុនា នេះតំណាងមន្ទីរពេទ្យសុខាភិបាលទីក្រុងហូជីមិញ បានប្រកាសលទ្ធផលនៃការបែងចែកហ្សែនមេរោគខាងលើ ដែលធ្វើឡើងដោយក្រុមស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យកុមារទី១ មន្ទីរពេទ្យសម្រាប់ជំងឺត្រូពិច និង OUCRU បានឱ្យដឹងថា សំណាកចំនួន ០៦ ត្រូវបានគេយកពីអ្នកជំងឺកុមារដែលមានជំងឺពងបែកដៃ ជើង និងមាត់ ដែលមានរោគសញ្ញាធ្ងន់ធ្ងរកំពុងព្យាបាលនៅមន្ទីរពេទ្យកុមារទី១ ទាំងអស់សុទ្ធតែឆ្លងមេរោគ Enterovirus 71 (EV71) genotype B5។

ប្រភេទសត្វនេះត្រូវបានរកឃើញដំបូងនៅតៃវ៉ាន់ ក្នុងឆ្នាំ២០០៧ ហើយបានបង្ហាញខ្លួននៅទីក្រុងហូជីមិញក្នុងឆ្នាំ២០១៥ និង២០១៨។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ EV71 បានបណ្ដាលឱ្យមានការផ្ទុះឡើងនៃជំងឺពងបែកដៃ ជើង និងមាត់នៅទីក្រុងហូជីមិញ ដោយមានករណីធ្ងន់ធ្ងរ និងស្លាប់ជាច្រើន។

នៅក្នុងនោះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើង (Enterovirus) មានការឆ្លងដូចទៅនឹងជំងឺកូវីដ១៩ផងដែរ ដែលឆ្លងតាមរយៈ ទឹកមាត់ សំបោរ ក្អក លាមក ការប៉ះផ្ទាល់​ជាមួយអ្នកជំងឺ​ និងការប៉ះពាល់សម្ភារដែលអ្នកជំងឺធ្លាប់ប៉ះ។ ទៀតសោតជំងឺកើតឡើងលើកុមារវ័យក្រោម០៥ឆ្នាំ ហើយជំងឺនេះឆ្លងពីកុមារមួយទៅកុមារមួយទៀតក្នុងរយៈពេល០៣ទៅ០៦ថ្ងៃ​ដែលវីរុសចូលក្នុងខ្លួនរួចហើយទើបបញ្ចេញជារោគសញ្ញា។

គួរជម្រាបថា លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ចំពោះរោគសញ្ញាដែលអ្នកគួរតែកត់សម្គាល់នោះរួមមាន ក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ក្អក រលាកបំពង់ក ដែលរោគសញ្ញាទាំងនេះធ្វើឱ្យឪពុកម្ដាយមានភាពយល់ច្រឡំថា កូនរបស់ខ្លួនមានរោគផ្ដាសាយធម្មតា។ បន្ទាន់មកក្នុងរយៈពេល២ទៅ៣ថ្ងៃក្រោយមក ទើបមានចេញជាសញ្ញាពងបែកក្នុងមាត់ ដែលបង្កការឈឺចាប់ដល់កុមារក្នុងការញុំាអាហារ​​ ហើយក៏មានពងបែកលើបាតដៃ បាតជើង ជង្គង់ កែងដៃ គូដ និងជុំវិញប្រដាប់បន្ដពូជ។

ដូច្នេះសូមឪពុកម្ដាយបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើកុមាររបស់អ្នកមានរោគសញ្ញាដូចការរៀបរាប់ខាងលើ ចូរអ្នកប្រញាប់នាំកូនមកពិនិត្យជំងឺជាមួយវេជ្ជបណ្ឌិតឱ្យបានទាន់ពេលវេលា ដើម្បីការពារកូនអ្នកពីជំងឺពងបែកដៃ ជើង និងមាត់។ ពីព្រោះថា ជំងឺនេះមានទៅតាមកម្រិតស្រាល និងធ្ងន់៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
351 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
564 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
348 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
502 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
222 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
441 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia