សម្រស់
ចង់បានស្បែកមានសំណើម លែងស្ងួត ប្រេះ លាបឡេឆាប់ចូល សាកវិធី១នេះ
Thida Pet
January 17 2024
4 K views

ចង់បានស្បែកមានសំណើម លែងស្ងួត ប្រេះ លាបឡេឆាប់ចូល សាកវិធី១នេះ

ចូលដល់ខែចុះត្រជាក់ ខែក្ដៅស្បែករបស់យើងនឹងចាប់ផ្ដើមស្ងួត​គ្មានសំណើម គ្មានសុខភាពល្អទៅជាប្រេះ បែកស្រការ ពិបាកក្នុងការលាបឡេលាបមិនចូលជាដើម។ ចំពោះអ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះគឺស្បែកអាចប្រឈម ឡើងខ្មៅស្រអាប់ គ្មានសំណើម។

ឥឡូវបញ្ហាស្បែកខាងលើនេះបងប្អូនឈប់បារម្ភទៀតទៅ ក្រុមការងារចាបបៃតង និងណែនាំវិធី១បើបងប្អូនសាកហើយ​ ធ្វើឱ្យស្បែកខ្លួន មុខ ជាដើមមានសំណើម សុខភាពល្អ កាត់បន្ថយស្នាមខ្មៅ ភាពស្រអាប់ សុខភាពល្អចេញពីក្នុងមកតែម្ដង។

វិធីទី១នោះគឺផឹកទឹក៖ បងប្អូនការថែរក្សាស្បែកឱ្យមានសុខភាពល្អមិនមែនប្រឹងថែតែពីខាងក្រៅនោះទេគឺខាងក្នុងសំខាន់ដូចគ្នា។ អាស្រ័យហេតុនេះហើយ បងប្អូនគួរតែមានទម្លាប់ល្អមួយត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។ នោះនឹងជួយឱ្យស្បែករបស់បងប្អូនមានជាតិសំណើម ទៅការពារកាត់បន្ថយភាពស្ងួត ប្រេះបែកស្រការ ឬក៏ស្បែកស្រអាប់ដូចមនុស្សឈឺជាដើម ប្ដូរមកវិញនៅស្បែកមានសុខភាពល្អចេញពីខាងក្នុង ។

អាចផឹកពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង១កែវ ។ បញ្ជាក់បងប្អូនគួរផឹកពេលព្រឹក និងថ្ងៃឱ្យបានគ្រប់គ្រាន់ តែពេលយប់ហាមផឹកច្រើន​​បើបងប្អូនមិនចង់ឈឺនោមញឹកប៉ះពាល់ដំណេក ប៉ះពាល់តម្រងនោម។

វិធីទី២គឺផឹកទឹកដូង៖ ជាប្រភេទទឹកផ្លែឈើ១ដែលសម្បូរដោយជាតិទឹក ជាតិរ៉ែ សារធាតុចិញ្ចឹមល្អៗជាច្រើន អ្នកអាចផឹកប្រមាណ៥០០មីលីលីត្រក្នុង១ថ្ងៃ។ អ្វីដែលកាន់តែពិសេសទៀតនោះទឹកដូងគឺមានរសជាតិឆ្ងាញ់ផងដែរ។ចំពោះអត្ថប្រយោជន៍របស់ទឹកដូងគឺជួយច្រើនណាស់ ដូចជាជួយដល់សម្រស់ ជួយស្បែក ជួយការពារបេះដូង ការពារក្រួសតម្រងនោម ការពារជំងឺទឹកនោមផ្អែមជាដើម។

· ផឹកនៅពេលព្រឹកក្រោយអាហារពេលព្រឹក៖ វាជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយបង្កើនភាពស៊ាំក្នុងខ្លួនការពារជំងឺផ្សេងៗ

· ផឹកក្រោយបាយពេលថ្ងៃ៖ ជួយបំពេញជាតិទឹកដល់រាងកាយ ការពារការរលាក និងការពារស្បែកពីពន្លឺព្រះអាទិត្យ

· ផឹកមុនឬក្រោយពេលហាត់ប្រាណនៅពេលល្ងាច(មុនពេលចូលគេងចាប់ពី២ម៉ោងឡើងទៅ)។

វិធីទី៣គឺផឹកទឹកម្នាស់៖ ទឹកម្នាស់គឺសម្បូរសារធាតុចិញ្ចឹមជាច្រើន ហើយមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពស្បែកជួយសម្រស់។ ដូច្នេះប្រសិនណាបងប្អូនមានពេលវេលាគ្រប់គ្រាន់អាចកិនទឹកម្នាស់ញុំាបាន​។

ផ្អែកតាមការណែនាំ ពីប្រភព medicalnewstoday អ្នកគួរទទួលទានផ្លែម្នាស់កុំឱ្យលើសពី២ដងក្នុង១ថ្ងៃ និងកុំឱ្យផឹកទឹកម្នាស់លើសពី១កែវក្នុង១ថ្ងៃ៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1274

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
#ចិត្តសាស្ត្រOctober 18 2025
អ្នកគេង ១យប់តិចម៉ោងដូចជាប្រធានាធិបតីត្រាំ តើមានអ្វីកើតឡើងចំពោះសុខភាពអ្នក?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia