សម្រស់
មិនបាច់ញិចមុន ខូចមុខទេ! ៤វិធីសាមញ្ញនេះ ជម្រះមុនក្បាលខ្មៅលើច្រមុះ ធ្វើឱ្យស្បែករលោងស្អាត
Pov Saru
October 8 2025
825 views

មុនក្បាលខ្មៅជាបញ្ហាស្បែកដែលមនុស្សជាច្រើនប្រឈមរាល់ថ្ងៃ។ ទោះបីវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពស្បែក និងសម្រស់ក៏ពិតមែន តែវាអាចវាយប្រហារផ្លូវអារម្មណ៍ធ្វើឱ្យធុញថប់ ខ្មាស់អៀន និងខ្វះទំនុកចិត្តលើខ្លួនឯង។ មុនក្បាលខ្មៅកើតឡើងនៅពេលរន្ធញើសត្រូវបានស្ទះដោយជាតិប្រេង កោសិកាស្បែកដែលងាប់ និងធូលី។ យោងតាម Healthline បានចុះផ្សាយថា ៤វិធីនេះកំចាត់មុនក្បាលខ្មៅ៖

 ១. លាងមុខជាប្រចាំ ពេលព្រឹក ល្ងាច និងក្រោយហាត់ប្រាណ៖ ការលាងមុខគឺជាជំហានសំខាន់បំផុតក្នុងការថែរក្សាស្បែក។ ដូចជាពេលយប់ ធូលី បាក់តេរី និងប្រេងអាចកើតឡើងនៅលើមុខ ដូច្នេះការលាងមុខពេលព្រឹកនឹងជួយសម្អាតស្បែកដែលជាប់ធូលីសល់ពីយប់។  ពេលល្ងាច ការលាងមុខជួយយកសារធាតុគីមី ពោលគឺគ្រឿងសម្អាង ឬធូលីចេញ។ ការរលាងមុខក្រោយហាត់ប្រាណរួច ក៏សំខាន់ដែរព្រោះញើសអាចជាប់នៅក្នុងរន្ធញើស ហើយធ្វើឱ្យស្ទះ។ តែចាំថា កុំលាងមុខញឹកញាប់ពេក ឬប្រើសាប៊ូខ្លាំងពេក ព្រោះវាអាចធ្វើឱ្យស្បែកស្ងួត ហើយរាងកាយនឹងផលិតប្រេងច្រើនជាងមុន ធ្វើឱ្យងាយឡើងមុនលើសដើម។

២. ប្រើម៉ាសបកមុន ឬស្ទីមមុខដោយប្រុងប្រយ័ត្ន៖ ម៉ាសបកមុនអាចជួយយកជាតិប្រេង និងស្បែកងាប់លើផ្ទៃមុខចេញបានភ្លាមៗ ប៉ុន្តែវាមិនអាចរារាំងការកើតឡើងវិញនៃមុនក្បាលខ្មៅទេ។ មុននឹងប្រើវា អ្នកអាចសាកល្បងស្ទីមមុខជាមុន ដោយបង្ហាប់មុខជិតទឹកក្តៅឧណ្ហៗ ដើម្បីបើករន្ធញើស។ ប៉ុន្តែត្រូវប្រយ័ត្នកុំឱ្យក្តៅពេក ដើម្បីជៀសវាងការរលាក។ ម៉ាសបកមុនអាចជួយសម្អាតបានបណ្ដោះអាសន្ន ប៉ុន្តែមិនគួរប្រើញឹកញាប់ ព្រោះវាអាចយកប្រេងធម្មជាតិដែលមានប្រយោជន៍ចេញ ហើយធ្វើឱ្យស្បែកស្ងួត និងរលាក។

. ប្រើឡេការពារកម្តៅថ្ងៃ (Sunscreen) ដែលមិនមានប្រេង៖ មនុស្សជាច្រើនគិតថា ឡេការពារកម្តៅថ្ងៃនឹងធ្វើឱ្យស្បែកឡើងខ្លាញ់ជាងមុន ប៉ុន្តែនោះជាការយល់ច្រឡំ។ សូម្បីតែស្បែកដែលងាយកើតមុន ក៏ត្រូវការការពារពីកាំរស្មី UVA និង UVB ដែរ។ ពេលស្បែកត្រូវកាំរស្មីព្រះអាទិត្យ វាអាចបង្កជាការរលាក ធ្វើឱ្យស្បែកកាន់តែខ្លាញ់ និងបង្កើតមុនកាន់តែច្រើន។ ត្រូវជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានសរសេរថា “Oil-free” ឬ “Non-comedogenic” ដើម្បីជៀសវាងការស្ទះរន្ធញើស។

៤. ខាត់ស្បែកដោយប្រើអាស៊ីត AHAs និង BHAs៖ ការខាត់ស្បែកជួយយកកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែករលោង និងជួយឱ្យផលិតផលផ្សេងៗជ្រាបចូលបានល្អ។ ជំនួសឱ្យការខាត់ស្បែកដោយគ្រឿងរឹងៗ អ្នកអាចប្រើថ្នាំបន្សាបជាតិគីមីដែលមានសារធាតុអាស៊ីតអាល់ហ្វា និងបេតាអ៊ីដ្រូស៊ីត (AHAs និង BHAs)។ អាស៊ីត salicylic ដែលជាប្រភេទ BHA អាចជួយសម្អាតរន្ធញើសពីខាងក្នុង ព្រោះវារលាយក្នុងប្រេង។ ខណៈដែល AHAs ដូចជា glycolic ឬ lactic acid ជួយធ្វើឱ្យស្បែកស្រស់ថ្លា។ តែចាំថា បន្ទាប់ពីប្រើផលិតផលបែបនេះ ត្រូវលាបឡេការពារកម្តៅថ្ងៃឱ្យជាប់ ព្រោះស្បែកនឹងងាយរងប្រតិកម្មពីកាំរស្មីជាងមុន។

ដូច្នេះ មុនក្បាលខ្មៅនៅលើច្រមុះជាបញ្ហាធម្មតា ប្រសិនបើយើងយកចិត្តទុកគឺយើងអាចដោះស្រាយវាបានដោយខ្លួនឯង តាមរយៈការថែរក្សាស្បែកជាប្រចាំ និងជ្រើសរើសផលិតផលដែលត្រូវជាមួយស្បែក។ ការលាងមុខឱ្យបានស្អាតល្អ ការប្រើឡេការពារកម្តៅថ្ងៃដែលមិនមានជាតិប្រេង ការខាត់ស្បែកដោយមានសារធាតុ AHAs/BHAs និងការប្រើ Retinoids ឬអាស៊ីត salicylic អាចជួយសម្អាត ផ្ចិតរន្ធញើស និងធ្វើឱ្យស្បែករលោងស្អាតឡើងវិញ។ ប្រសិនបើអ្នកមានមុនក្បាលខ្មៅច្រើន ឬមិនប្រាកដចំពោះផលិតផលណាមួយ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងសើស្បែក ដើម្បីទទួលបានដំណោះស្រាយសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia