នៅពេលយើងនិយាយអំពីសុខភាពទូទៅ និងសុខភាពផ្លូវចិត្ត យើងទាំងអស់គ្នាដឹងថា វាមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជម្រើសអាហារប្រចាំថ្ងៃ។ រាងកាយនិងចិត្តមានសុខភាពល្អ បានមកពីជម្រើសរបបអាហារល្អ។ ថ្ងៃនេះ យើងបានលើកឡើងនៅអាហារ០៦ មុខសម្រាប់ខួរក្បាល និងសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើង៖
១. ខ្លាញ់ត្រី៖ តាមការសិក្សាអំពី ខ្លាញ់ត្រី បានបង្ហាញថា ត្រីគឺជាអាហារដ៏ល្អសម្រាប់ខួរក្បាលព្រោះវាមានអាស៊ីតជាតិខ្លាញ់តិចតួច ដែលត្រូវបានគេហៅថា DHA និងអាស៊ីតខ្លាញ់អូមេហ្គា ៣ វាមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការបង្កើនការចងចាំរយៈពេលវែង និងរក្សាខួរក្បាលល្អបំផុត។ ការបន្ថែមអាស៊ីតខ្លាញ់អូមេហ្គា៣ ជាអាហារជួយសុខភាពផ្លូវចិត្ត និងអារម្មណ៍រីករាយ។ ហើយក៏អាចកាត់បន្ថយការថប់បារម្ភផងដែរ។ DHA ត្រូវបានគេរកឃើញនៅក្នុងត្រី ដែលមានខ្លាញ់ដូចជាបង្គា ត្រីត្រឡាច និងត្រីសាលម៉ុង។ អ្នកក៏អាចប្រើអាហារត្រីទាំងនេះ ដើម្បីបំប៉នសុខភាពខួរក្បាល និងអារម្មណ៍ផងដែរ។
២. ផ្លែប៊ឺ៖ មានសារធាតុប្រឆាំងអុកស៊ីតកម្មជួយជួសជុលកោសិការាងកាយរួមជាមួយការប្រយុទ្ធប្រឆាំងនឹងការរលាក ដែលបណ្តាលមកពីការខូចខាតរ៉ាឌីកាល់សេរី។ ផ្លែប័រនេះ មានសារធាតុ ជួយធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ហើយផ្លែនេះ មានសមាសធាតុម្យ៉ាងហៅថា ប៉ូលីហ្វេណុល (polyphenols) ដែលត្រូវបានគេដឹងថា ជួយបង្កើនការផ្តោតអារម្មណ៍ក្នុងការចងចាំបានល្អ។
៣. ទឹកដោះគោជូរ៖ អ្នកទាំងអស់គ្នាដឹងហើយថា ទឹកដោះគោជូរជាប្រភពដ៏អស្ចារ្យនៃវីតាមីន ដែលជួយក្នុងការរំលាយអាហារ និងធ្វើឱ្យសុខភាពពោះវៀនរបស់អ្នកប្រសើរឡើង។ The probiotics ដែលមាននៅក្នុងទឹកដោះគោជូរត្រូវបានមនុស្សគ្រប់វ័យចូលចិត្ត និងមានប្រយោជន៍ក្នុងការតភ្ជាប់ខួរក្បាល។ ទឹកដោះគោមានសមត្ថភាពគ្រប់គ្រងសុខភាពផ្លូវចិត្ត ដើម្បីជួយបន្ថយកម្រិតនៃការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងភាពតានតឹង។
៤. គ្រប់ធញ្ញជាតិទាំងមូល ៖ គ្រាប់ធញ្ញជាតិទាំងមូលផ្ទុកទៅដោយកាបូអ៊ីដ្រាត ដែលជាថាមពល បន្ថែមក្នុងរបបអាហារធម្មតារបស់អ្នក។ គ្រប់ធញ្ញជាតិ ជាប្រភពដ៏សំបូរបែបនៃទ្រីប៉ូតូផានដែលជាអាស៊ីតអាមីណូ ជួយផលិតសេរ៉ូតូនីន (អរម៉ូនល្អ) ។ សេរ៉ូតូនីនជួយធ្វើឱ្យអារម្មណ៍របស់អ្នកបានស្ងប់ ហើយថែមទាំងជួយរក្សាការគេងឱ្យមានស្ថិរភាពផងដែរ។
៥.ស្លឹកបៃតង៖ ស្លឹកបៃតងផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់រាងកាយមនុស្ស លើសពីអាហារ ដទៃទៀត។ ហើយវាជួយទាំងរាងកាយ និងទាំងសុខភាពផ្លូវចិត្ត។ តាមការស្រាវជ្រាវថ្មីៗបានបង្ហាញថា ស្លឹកបៃតងដែលទទួលទានជារៀងរាល់ថ្ងៃនេះ អាចបន្ថយការចុះខ្សោយការយល់ដឹង ឬបង្កើតអង្គចង់ចាំបានល្អ។ ដូច្នេះស្លឹកបៃតៃតងរួមមាន ផ្កាខាត់ណា ផា្កស្ពៃ និងស្ពៃខៀវ... ជាប្រភេទអាហារបៃតងជាប្រចាំថ្ងៃរបស់អ្នក។
៦. សណ្តែកសណ្តែ៖ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃសណ្តែកនេះ ជួយដល់តម្រងនោម និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ សណ្តែកនេះ ក៏ធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានស្ថិរភាពដែរ។ សារធាតុមាននៅក្នុងប្រេងសណ្តែកដែលប្រមូលផ្តុំទៅដោយវីតាមីនK ជំនួយមុខងារខួរក្បាល ដូចជា ការគិត ការចងចាំ និងកាត់បន្ថយភាពស្ត្រេស ដោយកម្រិតជាតិគ្លុយកូសមានការរក្សាថេរ។ សារជាតិបន្ថែមនៅក្នុងសណ្តែកក៏បំពេញមុខងារខ្លាំងក្នុងការជួយទប់ស្កាត់វិបត្តិនៃជំងឺភ្លេចភ្លាំងផងដែរ។
ដូចនេះ ការបន្ថែមអាហារសម្បូរទាំង០៦នេះនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វាពិតជាជួយដល់សុខភាពរាងកាយរឹងមាំ សុខភាពខួរក្បាលចង់ចាំបានល្អ និងសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងផងដែរ។
អត្ថបទដោយ៖ ទ្រ សុភាព