ជំងឺ
កត្តាធំៗ៥យ៉ាង អាចបង្កឱ្យស្ត្រីងាយប្រឈមនឹងការកើតជំងឺគីសសុដន់ខ្លាំងបំផុស

ដុំគីស​សុដន់​ គឺជា​ថង់​ដែល​ពោរពេញ​ទៅដោយ​ជាតិ​ទឹក​នៅក្នុង​សុដន់ ហើយ​ជាធម្មតា​វា​មាន​លក្ខណៈ​ស្លូត (​មិនមែន​ជា​មហារីក​ទេ​)​។ គីស​សុដន់នេះដែរ អាច​កើតឡើងនៅនឹង​សុដន់ទាំងសងខាង ឬ​កើតមានតែ​ម្ខាង។ មូលហេតុពិតប្រាកដនៃដុំគីសក្នុងសុដន់ មកទល់នាពេលបច្ចុប្បន្នមិនទាន់មានការសិក្សាណាមួយស្វែងរកឃើញច្បាស់លាស់ទេ ប៉ុន្តែគេអាចសន្និដ្ឋានថា មានជាប់ទាក់ទងទៅនឹងការបម្រែបម្រួលអរ័រម៉ូន និងកត្តាវដ្តរដូវរបស់មនុស្សស្រី។ ខាងក្រោម គឺជាកត្តាសំខាន់ៗមួយចំនួនដែលត្រូវបានអ្នកជំនាញសន្និដ្ឋានថា វាអាចរួមចំណែកធ្វើឱ្យស្រ្តីងាយកើតបញ្ហាដុំគីសក្នុងសុដន់៖

1. ការផ្លាស់ប្តូរអ័រម៉ូន៖ ការប្រែប្រួលអ័រម៉ូន ជាពិសេសការផ្លាស់ប្តូរកម្រិតអរម៉ូនអ៊ឹស្ត្រូសែនខុសប្រក្រតី គឺជាកត្តាសំខាន់មួយដែលទាប់ទាក់ទងនឹងជំងឺគីសសុដន់។ ដុំគីស​ក្នុង​សុដន់​ច្រើនតែ​លេចឡើងជារោគសញ្ញា គួរឱ្យកត់សម្គាល់​មុនពេល​មក​រដូវ ដោយសារ​ការកើនឡើង​នៃ​ការរក្សា​ជាតិ​ទឹក និង​សកម្មភាព​អ័រម៉ូន​។

2. អាយុ៖ ដុំគីស​សុដន់​កើតមាន​ញឹកញាប់​បំផុត​ចំពោះ​ស្ត្រី​អាយុ​ចន្លោះ​ពី ៣៥ ទៅ ៥០ ឆ្នាំ ជាពិសេស​អ្នក​ដែល​ជិត​អស់​រដូវ។ ជាងទៀតសោត ស្ត្រី​អស់​រដូវ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ជំនួស​អ័រម៉ូន (HRT) ក៏​អាច​ជួប​នឹង​ដុំគីស​សុដន់​ដែរ។

3. លក្ខខណ្ឌបម្រែបម្រួលសុដន់ Fibrocystic: ស្ត្រីមួយចំនួន អាចកើតមានស្ថានភាពមួយដែលគេស្គាល់ថាជា លក្ខខណ្ឌបម្រែបម្រួលសុដន់ fibrocystic ដែលជាលិកាសុដន់មួយធ្វើឱ្យអ្នកកើតមានអារម្មណ៍ថា មានដុំពក ឬឈឺ នៅតំបន់សុដន់ក្នុងអំឡុងពេលមករដូវ។ ស្ថានភាពនេះ ក៏អាចជាដើមហេតុធ្វើឱ្យជាលិកាសុដន់ងាយនឹងវិវត្តទៅជាដុំគីស។

4. របបអាហារ និងរបៀបរស់នៅ៖ បើទោះបីមិនស្ថិតនៅក្រោមលក្ខខណ្ឌដែលចោទប្រកាន់ថា បង្កឱ្យកើតបញ្ហាដុំគីសសុដន់ក៏ដោយក្តី តែកត្តារបបអាហារ និងរបៀបរស់នៅមួយចំនួន ត្រូវបានរកឃើញថា វាអាចមានឥទ្ធិពលលើការជំរុញឱ្យងាយកើតរោគគីសសុដន់នេះដែររួមមាន អាហារកែច្នៃ អាហារសម្បូរសារជាតិផ្អែម​ អាហារសម្បូរជាតិខ្លាញ់ និងគ្រឿងស្រវឹង។

5. ហ្សែន៖ គីសសុដន់ ត្រូវបានគេរាប់បញ្ចូលជាជំងឺតំណពូជ ក្នុងករណីប្រសិនបើគ្រួសារមួយមាន យាយ ម្តាយ មីង ធ្លាប់កើតនូវដុំគីសនេះ នោះតមកដល់ជំនាន់កូនក៏អាចនឹងកើតមានដូចគ្នា។

ដោយឡែក សម្រាប់ជំងឺគីសសុដន់នេះ វាជាប្រភេទគីសដែលមានលក្ខណៈស្លូតទេ មិនបង្កើនហានិភ័យឱ្យអ្នកជំងឺប្រឈមនឹងជំងឺមហារីកសុដន់ឡើយ ដូច្នេះបងប្អូនកុំព្រួយបារម្ភហួសហេតុពេក។ ក៏ប៉ុន្តែ មិនមែនមានន័យថា ឱ្យបងប្អូនបន្តទុកជំងឺមួយនេះនៅជាប់ខ្លួនឡើង គួរតែទៅពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវជាមួយនឹងក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់៕


ប្រភពបន្ថែម៖ my.clevelandclinic.org

អត្ថបទដោយ៖ ប៉ាវ ភក្តី (Nuk)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1296

អត្ថបទទាក់ទង

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
166 views

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
572 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
2.2 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
573 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1.1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
599 views
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia