សម្រស់
ខ្លាចចាស់មែន? តស់! នេះជាក្បួនវេជ្ជបណ្ឌិតគ្រប់គ្រងលើភាពចាស់ឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 11 2024
3.1 K views

មនុស្សយើងកើតមកមិនចង់មានមុខចាស់ជាងវ័យនោះទេ ប៉ុន្តែមានសំណួរមួយថា តើយើងអាចគ្រប់គ្រងភាពចាស់ដោយរបៀបណា? ថ្មីៗ នេះខ្ញុំបានសិក្សាពីសៀវភៅមួយក្បាលមានឈ្មោះថា Lifespan បាននិយាយថា ភាពចាស់របស់មនុស្សយើងក៏ជាជំងឺមួយដែរ ហើយជំងឺនេះក៏ធ្វើការព្យាបាលបានដែរ។ សៀវភៅនេះនិពន្ធឡើងដោយលោក David Sinclair ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាលា Harvard គាត់បន្តថា ជំងឺភាពចាស់នេះកើតចេញពីទម្លាប់របស់មនុស្សជាប្រចាំថ្ងៃ ២០%មកពីកត្តាហ្សែន នៅសល់ ៨០% គឺរបៀបរស់នៅនេះឯង។

បើយើងមានរបៀបរស់នៅមិនត្រឹមទេ ភាពចាស់របស់យើងកាន់តែលឿនខុសពីធម្មតាដែរ។ គាត់ប្រាប់ថា ពេលអ្នកមានទម្លាប់មិនល្អ នាឡិកាក្នុងខ្លួនវិលកាន់តែលឿនឱ្យអ្នកកាន់តែឆាប់ចាស់”។ បងប្អូនមួយចំនួនច្បាស់ជាបានស្គាល់ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ពេលខ្ញុំបានជួបគាត់ផ្ទាល់ គាត់មានវ័យក្មេងជាងខ្ញុំឆ្ងាយណាស់ ហេតុអ្វីគាត់អាចពន្យាភាពចាស់បានល្អយ៉ាងនេះ? ខ្ញុំព្យាយាមស្តាប់គាត់ច្រើនណាស់ គាត់បានប្រាប់ថា ហាត់និងហូបគាត់អត់ដែលឈឺព្រោះកាយគាត់រឹងមាំណាស់ គាត់បានចំណាយពេលហាត់ប្រាណ ៣០ឆ្នាំមកហើយ”។ ការហូបអាហាររបស់គាត់ចៀសវាងពីស្រា និងបារី គាត់ផ្តោតលើរបបអាហារត្រឹមត្រូវត្រី សាច់គ្មានជាតិខ្លាញ់ និងបន្លែផ្លែឈើស្រស់ៗ ដើម្បីប៉ូវរាងកាយ។ គាត់អាចរក្សាវ័យឱ្យក្មេងមកពីទម្លាប់ប្រចាំថ្ងៃល្អនេះឯង។ ទម្លាប់គាត់សាមញ្ញ តែមានឥទ្ធិពលលើសម្រស់ណាស់។

តាមលោក David Sinclair បានបញ្ជាក់ថាបើអ្នកចង់ពន្យាភាពចាស់ ចូរអ្នកជៀសវាងពីវិទ្យុសកម្មជាពិសេសកាំរស្មីពន្លឺថ្ងៃ បើស្បែក​អ្នក​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ ​ស្បែករបស់អ្នកកាន់តែ​​ឆាប់​ចាស់​ព្រោះវាកាន់តែ​ពន្លឿន​នាឡិកា​ក្នុង​ខ្លួនរបស់​អ្នកដើម្បី​បំបែក​ក្រូម៉ូសូមរបស់អ្នកចោល។ បើនៅក្នុងខ្លួនរបស់អ្នកមានជាតិគីមីឬជាតិពុលច្រើននោះ វាទៅបំផ្លាញក្រូម៉ូសូមឱ្យខូចបង្កើនល្បឿនភាពចាស់កាន់តែលឿន។ មានកត្តាដូចជាការគេងមិនគ្រប់ ស្រ្តេសច្រើន កង្វះការធ្វើលំហាត់ប្រាណ មានរបបអាហារខុសនាំឱ្យធាត់ ការជក់បារី…ទាំងនេះនាំឱ្យអ្នកកាន់តែចាស់លឿនឡើង។ ​

តើលោក Sinclair អាចបន្ថយភាពចាស់ដោយរបៀបណា? គាត់បានប្រាប់គេហទំព័រអរន្តជាតិ thoughteconomics ថា សព្វថ្ងៃនេះ ខ្ញុំមានអាយុ ៥៤ឆ្នាំក៏ដោយ តែខ្ញុំមានអារម្មណ៍ខ្លួនឯងមានអាយុត្រឹមតែ ២០ឆ្នាំតែប៉ុណ្ណោះ។ ព្រោះខ្ញុំគ្មានទម្លាប់ជក់បារីទេ ហើយខ្ញុំហាត់ប្រាណជាទៀងទាត់ថែមទាំងលើកទម្ងន់ផងដែរ។ ហើយរាងកាយរបស់ខ្ញុំគ្មានខ្លាញ់នោះទេ។ ខ្ញុំ​​គេង​បានគ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​ដែល​មាន​ទំនោរ​ទៅ​រក​រុក្ខជាតិ​ច្រើនជាងសាច់(សាច់តិច)។ អ្វីដែលគាត់អាចធ្វើបានលើទម្លាប់ទាំងអស់នេះសុទ្ធតែរៀបចំទាំងម៉ោងធ្វើការ ម៉ោងញ៉ាំអាហារ និងម៉ោងគេងតាមពេលវេលារបស់គាត់ផងដែរដើម្បីរក្សាវ័យ រក្សាសុខភាពឱ្យអាយុវែង នេះជាគោលបំណងរបស់គាត់ទាំងពីនៅក្មេងមកម្ល៉េះ! អត្ថបទដោយ៖ ទ្រ សុភាព 

  លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហាងឆេង២៤>>https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2338

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia