បើអ្នកមិនមានអារម្មណ៍រីករាយពេលព្រឹកទេ អ្នកខាតជីវិតណាស់។ ព្រោះថា ពេលព្រឹកជាពេលអស្ចារ្យបំផុតជួយអារម្មណ៍របស់អ្នកឱ្យរីករាយ មានក្តីសុខក្នុងជីវិត។ ដើម្បីពង្រឹងគុណភាពផ្លូវចិត្ត និងជីវិតរបស់អ្នកឱ្យរីករាយអ្នកត្រូវតែធ្វើរឿងទាំង ៤នេះ៖
១. មានហេតុផលដើម្បីភ្ញាក់ពីគេងដូចជាលោក ម៉ាស៖ ពេលព្រឹកឡើងបើអ្នកគ្មានអារម្មណ៍ចង់ក្រោកទេ មកពីអ្នកគ្មានហេតុផលដើម្បីដាស់ខ្លួនឯងឱ្យងើបនោះឯង វាធ្វើឱ្យអ្នកខ្សោយផ្លូវចិត្តណាស់។ តាមលោក Elon Musk បានលើកឡើងថា បើអ្នកក្រោកពីគេង ហើយអ្នកគ្មានអារម្មណ៍ថា ថ្ងៃនេះ វាមិនអាចនឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរទេ ជីវិតអ្នកនឹងមិនរីកចម្រើននោះទេ។ អ្នកត្រូវមានហេតុផលក្រោកពីគេង ដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែចង់រស់នៅ។ តើអ្នករស់នៅដើម្បីអ្វី? តើអ្វីដែលជម្រុញឲ្យអ្នកធ្វើវា? អ្នកចង់មានអ្វីនៅពេលអនាគត?
២. ញញឹមហើយចេះពេញនឹងខ្លួនឯង៖ ពេលព្រឹកនេះ អ្នកញញឹមហើយចេះត្រេកអរជាមួយអ្វីដែលខ្លួនមាន ផ្លូវចិត្តរបស់អ្នកនឹងមានក្តីសុខ។ ពេលអ្នកមានក្តីសុខបែបនេះ វាជួយផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យមានអារម្មណ៍ល្អអ្នកចំពោះអ្វីៗ គ្រប់យ៉ាងចូលមកក្នុងជីវិតនេះតាំងពីថ្ងៃរះដល់ថ្ងៃលិច។ ការពិតទៅ! ពេលអ្នកចេះពេញចិត្តនឹងខ្លួនឯង ទោះបីគេមិនពេញចិត្តជាមួយអ្នកក៏ដោយ ក៏អ្នកមានក្តីសុខជាមួយខ្លួនឯងដែរ។ នេះយោងតា fearlessmotivation។
៣. ពង្រឹកសុខភាព៖ តាមការចុះផ្សាយរបស់គេហទំព័រ verywellhealth.com បង្ហាញថា ការទទួលទានកាហ្វេ ១កែវ ផឹកទឹក ១កែវ ហើយហាត់ប្រាណ ១៥នាទីនៅពេលព្រឹកនោះ ជួយបន្ធូរបន្ថយអត្រានៃការស្លាប់របស់អ្នកដោយសារការគាំងបេះដូងបានប្រមាណជា ២២%។ សូម្បី Elon Musk ក្នុងងមួយថ្ងៃគាត់ពិសារកាហ្វេចំនួន ២កែវដើម្បីសុខភាពបេះដូង និងដាស់ស្មារតីធ្វើការឱ្យខ្លាំង ហើយជាពិសេសគាត់រីករាយជាមួយការងារពេលព្រឹកណាស់។
៤. ទម្លាប់សមាធិពេលព្រឹកដុសខាតចិត្តឱ្យស្ងប់៖ លោក Martin Luther king ជាបុគ្គលអស្ចារ្យដែលប្រជាជនអាមេរិកគោរពគាត់ណាស់ គាត់បាននិយាយថា “ខ្ញុំមានកិច្ចការត្រូវធ្វើច្រើនណាស់ ក្នុងថ្ងៃនេះ តែខ្ញុំមានពេលមួយម៉ោង ដើម្បីសមាធិ។” វាធ្វើឱ្យស្មារតីរបស់គាត់ បំពេញកិច្ចការពេញមួយថ្ងៃយ៉ាងរីករាយ៕ អត្ថបទដោយ៖ ទ្រ សុភាព