ចិត្តសាស្ត្រ
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
904 views

យុវជនជាវ័យមួយដែលមានភាពសំខាន់សម្រាប់កសាងអនាគតណាស់។ បើយុវជនចាយពេលខុស អនាគតក៏ងងឹតដែរ។ យុវជនត្រូវយកគំនិតលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីទី៤៧ មានវ័យ ៧៨ឆ្នាំ យកមកគិតដើម្បីបង្ហាញផ្លូវជីវិតទៅកាន់អនាគរ។ លោកប្រធានាធិបតី ត្រាំ បានផ្តាំយុវជនថា៖

១. បើអ្នកនៅយុវជនមិនទាន់បានសាងលទ្ធផលធំដុំទេ កុំចាយពេលអត់ប្រយោជន៍ច្រើនទៅលើការដើរ តាមរឿងដទៃតាមបណ្តាញសង្គម និងខ្ចិលច្រអូសជាដើម។ យុវជនចង់កសាងអនាគតបានល្អ តាមលោក ត្រាំ បានណែនាំថា វិធីដែលធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ គឺសាងសមិទ្ធផល ។ ចំពោះខ្ញុំវាងាយទេ ដែលចរចារដើម្បីបានកិច្ចសន្យាកាន់តែច្រើន ព្រោះខ្ញុំធ្លាប់បានទទួលជោគជ័យរួចមកហើយ។ ខ្ញុំត្រូវការសាងភាពជោគជ័យ ដើម្បីឲ្យមនុស្សនៅក្នុងមជ្ឈដ្ឋានអាជីវកម្មចាប់អារម្មណ៍។ បើអ្នកមានអាយុតិច មិនទាន់មានភាពជោគជ័យអ្វីទេ អ្នកត្រូវខំសាងលទ្ធផលឱ្យចេញ។ វាមិនសំខាន់ទេថា ទោះបីវាជាលទ្ធផលតូចឬធំ ឱ្យតែអ្នកត្រូវហ៊ានចាប់ផ្តើមធ្វើអ្វីមួយ ខំឱ្យមានលទ្ធផលដើម្បីប្តូរជោគវាសនារបស់អ្នកភ្លឺស្វាង។

២. នៅពេលសព្វថ្ងៃនេះ មានអ្នកមួយចំនួនធំមានភាពចេះដឹងរឿងគេច្រើនណាស់ដឹងថា ជីវិតគេគួរធ្វើបែបណា? គួរនៅរស់នៅយ៉ាងមិច? និងគួររកចំណូលតាមវិធីណា? តែគួរឱ្យស្តាយនៅត្រង់ថា អត់ដឹងពីខ្លួនឯងគួរធ្វើអ្វីសោះ? ហើយជំនាញមួយគឺពូកែរិះគន់ តែមិនពូកែធ្វើប៉ុន្មានទេ។ ជីវិតរបស់យុវជនចំណាយពេលបែបនេះ ច្បាស់ជាងងឹតអនាគតមិនខានទេ។ តាមលោក ត្រាំ បានលើកឡើងថា មនុស្សដែលចាំតែរិះគន់គេ ខ្ញុំហៅថា ជាមនុស្សបរាជ័យ ហើយចាំតែបង្អាក់គេ ចំពោះខ្ញុំគិតថា បើពួកគេមានសមត្ថភាពយ៉ាងពិតប្រាកដមែននោះ គឺមិនមករករឿងខ្ញុំទេ ពួកគេនឹងទៅធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ជាងហ្នឹង។

៣. មានយុវជនជាច្រើន ពេលខំធ្វើកិច្ចការអ្វីមួយមានលទ្ធផល តែគេមិនឱ្យតម្លៃ ចាប់ផ្តើមមានអារម្មណ៍អយុត្តិធម៌។ រួចហើយកាត់បន្ថយការខំប្រឹងនាំឱ្យជីវិតធ្លាក់ចុះបន្តិចៗ រហូតបាក់ទឹកចិត្ត។ លោក ត្រាំ បានណែនាំយុវជននៅបទពិសោធន៍ក្នុងជីវិតរបស់លោកបានឆ្លងកាត់ថា មានមនុស្សជាច្រើនបានមើលឃើញអាគារ Trump Tower តែពួកគេមិនដែលគិតថា ខ្ញុំត្រូវធ្វើអ្វីខ្លះដែលមានផលដ៏អស្ចារ្យយ៉ាងនេះ គឺគ្មានអ្នកណាចាប់អារម្មណ៍ពេលដែលខ្ញុំបានចំណាយកម្លាំងញើសឈាម និងទឹកភ្នែកដែលធ្វើឲ្យកើតជាសិល្បៈដ៏ស្រស់ស្អាតនោះទេ ភាពសំខាន់ដែលពួកគេទទួលស្គាល់ គឺលទ្ធផលនៅទីបញ្ចប់ទៅវិញទេ។ ជីវិតរបស់មនុស្សគ្រប់គ្នាគឺបែបនេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2320

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
904 views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
650 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
165 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
114 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
667 views

#ចិត្តសាស្ត្រ

ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
Tror Sopheap
January 13 2025
493 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថជិនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia