ចិត្តសាស្ត្រ
លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
703 views

អ្នកខ្លះរស់នៅមានសម្ពាធផ្លូវចិត្ត តានតឹង និងស្រ្តេសច្រើន កុំពិបាកចិត្តច្រើនអី! អ្នកមកដឹងពីក្បួនលោក Erline Dennis អ្នកច្បាស់ជារស់នៅចេញពីបញ្ហាបាក់ទឹកចិត្ត។ លោក Erline Dennis មានអាយុ១០៤ឆ្នាំ ជាគ្រូបង្រៀនអស់រយះពេលជិត៤០ឆ្នាំ​។​​ ទោះបីគាត់ចូលនិវត្តន៍ក៏ដោយ ក៏គាត់នៅតែមានទំនាក់ទំនងជាមួយកូនសិស្សដែរ។ ខាងក្រោមនេះជាក្បួនរស់នៅរបស់លោកយាយ Dennis៖

១. ថែរក្សាចំណងតម្លៃមិត្តភាព៖ ពេលអ្នករស់នៅគ្មានចំណងមិត្តភាពទេ តើអ្នកមានអារម្មណ៍បែបណា? ចម្លើយងាយណាស់គឺរស់ក្នុងភាពឯកា។ ឥឡូវនេះ! ឱ្យអ្នកមកដឹងពីអំណាចឥទ្ធិពលទំនាក់ទំនងជួយសង្រ្គោះលោកយាយ Dennis មានអាយុវែងណាស់។ គន្លឹះរបស់លោកយាយគឺថា ការរក្សាចំណងមតិ្តភាពជាមួយក្រុមគ្រួសារ ជាមួយមិត្តភ័ក្តិ នាំឱ្យគាត់មានអារម្មណ៍កក់ក្តៅ។ មិនត្រឹមតែប៉ុណ្ណោះទេ! លោកកយាយបានថែរក្សាចំណងមិត្តភាពជាមួយអតីតសិស្សក្នុងជីវិតរបស់គាត់រហូត។ នេះជាតម្លៃថែរក្សាចំណងតម្លៃមិត្តភាពរបស់លោកយាយ Dennis។ អ្នកគួរថែចំណងមិត្តភាពជាមួយមនុស្សជុំឡើងវិញ។

​​២. ការតាំងចិត្តនាំឱ្យចិត្តកាន់តែមាំ​: អ្នកដែលមានការតាំងចិត្តខ្ពស់លើគោលដៅ ឬក្នុងការរស់នៅឱ្យមានក្តីសុខជាបុគ្គលមានវិន័យ។ មានសំណួរមួយថា អ្នករស់នៅគ្មានវិន័យ តើសភាពជីវិតរបស់គេបែបណា? លោកយាយ Dennis អាចរស់នៅបានយូរ ព្រោះគាត់បន្តធ្វើការដោយការតាំងចិត្តខ្ពស់។ មិត្តភ័ក្តិរបស់លោកយាយ Dennis គឺលោកស្រី Evelyn Williams បាននិយាយថា “លោកយាយ Dennis ជាស្ត្រីដែលមានតាំងចិត្តខ្ពស់ណាស់នៅពេលគាត់ធ្វើអ្វីមួយគឺធ្វើវាឱ្យសម្រេច។ ព្រោះលោកយាយ Dennis ជាស្ត្រីម្នាក់ដែលតែងតែត្រៀមខ្លួនមានសា្មរតីជាប់ជានិច្ចដើម្បីដោះបញ្ហាដោយការតាំងចិត្ត”។

៣.ការចូលរួមក្នុងសង្គម: ការបន្តធ្វើសកម្មភាពឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានក្នុងការចូលរួមសង្គម(ពីមនុស្សដែលអ្នកនៅជុំវិញ) ជាកត្តានាំឱ្យលោកយាយមានក្តីសុខក្នុងការរស់នៅ។ ហើយលោកយាយក៏បានលើកឡើងដែរថា ការធ្វើសកម្មភាពពីជុំវិញជាគន្លឹះនាំឱ្យចិត្តរបស់ខ្ញុំមានក្តីសុខ។ ដូចជាការនិយាយគ្នាលេង សួរសុខទុក្ខ និងចែករំលែកគ្នា។ ព្រោះការទំនាក់ទំនងក្នុងភាពវិជ្ជមានជួយរួមដុតកម្តៅអារម្មណ៍លោកយាយកុំឱ្យចុះថយហើយវាជួយបំពេញ​​អត្ថន័យឱ្យជីវិតលោកយាយថែមទៀត។ តាមការស្រាវជ្រាវអាយុវែងពីសាកលវិទ្យាល័យ Harvard ជាច្រើនទសវត្សរ៍បានបញ្ជាក់ថា “ការទំនាក់ទំនងក្នុងក្នុងសង្គមជារឿងចាំបាច់បំផុតក្នុងការដឹកនាំជីវិតមនុស្សឱ្យសប្បាយរីករាយ និងរស់នៅបានយូរ”។

ដូច្នេះហើយ! ការរស់នៅប្រកបដោយទៅដោយភាពរីករាយ មានអាយុវែង ជាការអភិវឌ្ឍខ្លួនកាន់តែល្អ។ យើងត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយនឹងមនុស្សជុំវិញខ្លួន​​ មានភាពអត់ធ្មត់ បង្កើតការតាំងចិត្ត​ មានវិន័យត្រឹមត្រូវជាប្រចាំថ្ងៃនាំជីវិតរីករាយមានក្តីសុខបំផុត៕ អត្ថបទដោយ៖ ជុំ សុដាឡែន

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
216 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
301 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
959 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
631 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
335 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
782 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia