ចិត្តសាស្ត្រ
ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
Tror Sopheap
January 13 2025
991 views

មនុស្សជាច្រើនមានបញ្ហាផ្លូវចិត្តព្រោះតែបញ្ហាការងារ រឿងស្នេហា និងគ្រួសារជាដើម។ តាមពិត សូម្បីអាហារជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកឱ្យរីករាយដែរ។ ការជ្រើសអាហារជារឿងសំខាន់ទាំងរាងកាយនិងផ្លូវចិត្ត។ យោងតាមប្រភពដោយ Eatingwell បានចុះផ្សាយថា អាហារទាំង ៣នេះជួយសម្រួលផ្លូវចិត្តឱ្យរីករាយមានថាមពល៖

១. យើងបានចាប់អាហារប្រភេទរុក្ខជាតិដើម្បីដាស់អារម្មណ៍របស់អ្នកចេញពីស្រ្តេសមានដូចជា ផ្លែប៉ោម ផ្លែក្រូច បន្លែសាឡាត់ ស្ពៃ គ្រាប់ធញ្ញជាតិមានគ្រាប់អាល់ម៉ុន គ្រាប់កៅឡាក់ និងគ្រាប់ស្វាយចន្ទី​,... ព្រោះប្រភេទអាហារទាំងអស់នេះជួយការ​ផ្តោតអារម្មណ៍​ទាក់ទង​ទៅនឹង​ការ​រំខាន​ហើយជួយសម្រួលមុខងារ​ខួរក្បាលហើយឱ្យខួរក្បាលរីករាយ​។ នៅឆ្នាំ២០២០ តាមទិនានុប្បវត្តិ Clinical Nutrition បានរកឃើញថា ការញ៉ាំអាហារមានមូលដ្ឋានលើរុក្ខជាតិជួយផ្សារភ្ជាប់ការថយចុះហានិភ័យជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាផ្លូវចិត្តចំពោះស្ត្រីបានច្រើនណាស់។

២. សម្រាប់អាហារគ្រឿងសមុទ្រមានអត្ថប្រយោជន៍ដល់ផ្លូវចិត្តលើសពីអ្វីដែលអ្នកគិត។ យើងដឹងហើយថា អាហារគ្រឿងសមុទ្រមានត្រីសាម៉ុន ត្រីសាឌីន ត្រីធូណា ត្រីរ៉ស់ អយស្ទ័រ... សុទ្ធតែជួយសុខភាពផ្លូវចិត្តរីករាយមានក្តីសុខ។ បើយោងតាមការសិក្សានៅក្នុង Nutrition Neuroscience បញ្ជាក់ថា អាហារប្រភេទគ្រឿងសមុទ្រនេះជួយអារម្មណ៍បញ្ចុះអារម្មណ៍តានតឹង និងស្រ្តេសបានល្អ មកពីវាមានសារជាតិអូមេហ្គា៣ ក្នុងសាច់បរិមាណច្រើន។

៣. ផ្លែប័រមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយជួសជុលកោសិការាងកាយ ដែលបណ្តាលមកពីការខូចខាតរ៉ាឌីកាល់របស់សេរីស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែប័រមានសារធាតុជួយធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃការធ្លាក់ទឹកចិត្ត និងការថប់បារម្ភបានល្អ។ ហើយផ្លែនេះមានសមាសធាតុម្យ៉ាងហៅថា ប៉ូលីហ្វេណុល ដែលត្រូវបានគេដឹងថា ជួយបង្កើនការផ្តោតអារម្មណ៍ក្នុងការចងចាំបានល្អជាងផ្លែឈើផ្សេងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3255

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

សញ្ញាទាំង ៥នេះ បញ្ជាក់ថា បុគ្គលម្នាក់នោះជាមនុស្សល្អ និងទុកចិត្តបាន
Tror Sopheap
May 30 2026
578 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ
Tror Sopheap
May 28 2026
280 views

#ចិត្តសាស្ត្រ

រៀនពីកំហុសទាំង ៣នេះ នាំឱ្យអ្នកខ្សោយទំនាក់ទំនង ហើយមិនហ៊ាននិយាយជាមួយអ្នកដទៃទៀត
Tror Sopheap
May 27 2026
154 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.1 K views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia