ចិត្តសាស្ត្រ
លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
311 views

ការរស់នៅបើអ្នកខ្វះការថែចិត្តហើយ ជីវិតរបស់អ្នកងាយដួលណាស់។ សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើការប្រៀបធៀបគ្នា និងគិតអវិជ្ជមាន ជាហេតុឱ្យនាំបញ្ហាចូលក្នុងចិត្តរីកធំ។ បើអ្នកចង់ស្ថាបនាជីវិតឱ្យរឹងមាំ ខ្ញុំគិតថា មានគំនិត ២ល្អបំផុតពីលោក John C. Maxwell ជាអ្នកនិពន្ធ ជាអ្នកដឹកនាំដើម្បីជីវិតរឹងមាំ៖

កុំធ្វើប្រៀបប្រដូចខ្លួនឯងជាមួយអ្នកដទៃនាំឱ្យតម្លៃរបស់អ្នកចុះថ្លៃ។ លទ្ធផលធ្វើកិច្ចការអ្វីមួយអស្ចារ្យគឺផ្តើមពីអ្នកធ្វើកិច្ចការដែលខ្លួនស្រឡាញ់ គ្មានការប្រៀបធៀបជាមួយដទៃ។ លោក John C. Maxwell បានលើកឡើងថា អ្នកមិនគួរឲ្យអ្នកដទៃមកកំណត់មាត្រដ្ឋានការរស់នៅ ក្តីស្រមៃ និងជីវិតរបស់ខ្លួនដូចអ្វីដែលគេគិតជំនួសនោះទេ។ ការយកខ្លួនឯងទៅប្រដូចនឹងអ្នកដទៃជារឿងគ្មានប្រយោជន៍អ្វីទាំងអស់ ហើយវាធ្វើឱ្យជីវិតរបស់អ្នកអស់តម្លៃ។ អ្នកគួរតែរស់នៅជាមួយខ្លួនឯង ពឹងលើកម្លាំងខ្លួនឯង និងខំប្រឹងដោយខ្លួនឯង ព្រោះជីវិតរបស់អ្នកកំណត់ដោយខ្លួនអ្នក។

ពេលអ្នកចេះកំណត់ដោយខ្លួន ចិត្តរបស់អ្នកនឹងមានសេរីភាព មានក្តីសុខ មានភាពរឹងមាំជាងមុន។ ដូចនេះ អ្នកកុំខ្វល់សម្តីអ្នកដទៃច្រើន ចូរអ្នកខ្វល់ពីការងារ បន្តផ្តោតលើលទ្ធផល ដើម្បីផ្លាស់ប្តូរអនាគតឱ្យប្រសើរឡើង។ ចិត្តរឹងមាំពេលអ្នកបន្តបណ្តុះសំលៀងសមត្ថភាព មិនបោះបង់ក្តីស្រមៃ មិនមែនអង្គុយពិបាកចិត្តជាមួយសម្តីអ្នកដទៃនោះទេ។ អនាគតនិងការខំប្រឹងរបស់អ្នក វាពិតជាមានតម្លៃជាងសម្តីមើលងាយគេឆ្ងាយណាស់។

នៅចំណុចចុងក្រោយ ដើម្បីឱ្យជីវិតរបស់អ្នកមានភាពរីករាយ គឺហ៊ានប្រឈមមុខជាមួយបញ្ហា។ តាមលោក John C. Maxwell បាននិយាយថា សូមអ្នកកុំព្យាយាមគេចពីបញ្ហា វានាំឱ្យផ្លូវចិត្តរបស់អ្នកកាន់តែយ៉ាប់។ អ្នកត្រូវតែហ៊ានប្រឈមមុខនឹងភាពអស់សង្ឃឹម និងភាពលំបាកលំបិនកម្រិតណាក៏ដោយ សូមកុំឲ្យវាមកកាត់បន្ថយកម្លាំងក្តីស្រមៃរបស់អ្នក។ ពេលអ្នកខំប្រឹងហ៊ានប្រឈមមុខនឹងក្តីទុក្ខលំបាកទាំងនេះ សមត្ថភាពរបស់អ្នកនឹងឆ្លងបញ្ហាផុតហែលទៅដល់ត្រើយជាមិនខានឡើយ។ តាមដំណាក់កាលនីមួយៗ នៃជីវិតរបស់អ្នកតែងមានឧបសគ្គនិងរឿងល្អៗ លាយជាមួយសេចក្តីទុក្ខលំបាក ប៉ុន្តែសំខាន់ណាស់! អាស្រ័យលើខ្លួនអ្នកចេះទាញយកចំណុចល្អៗ ចេញពីខ្លួនពេលអ្នកជួបក្តីលំបាកដើម្បីរុញជីវិតរបស់អ្នកទៅតាមក្តីស្រមៃ។ ដើម្បីមានថាមពលដើរតាមក្តីស្រមៃ អ្នកត្រូវចេះផ្តល់ពេលវេលាឲ្យខ្លួនឯងឱ្យច្រើន អ្នកនឹងឃើញថា បេះដូងរបស់អ្នកកាន់តែមានក្តីសុខមានថាមពលខ្លាំងឡើងជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
189 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia