ចិត្តសាស្ត្រ
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
Tror Sopheap
January 30 2025
107 views

មនុស្សម្នាក់ៗ តែងតែមានក្តីស្រមៃ ប៉ុន្តែមិនអាចសម្រេចក្តីស្រមៃ ព្រោះតែពួកគេមិនអាចគ្រប់គ្រងលើខ្លួនឯងបានសោះ។ អ្នកអាចគិតពីគំនិតមួយនេះថា កត្តាជម្រុញឱ្យមនុស្សយើងខំធ្វើការបានល្អ គឺអ្នកត្រូវធ្វើការងារដែលមានភាពសំខាន់ជាងគេជាមុន នេះជាគោលការណ៍មួយជួយឱ្យអ្នកកុំឱ្យស្រ្តេសនឹងការងារ ហើយឱ្យសម្រេចក្តីស្រមៃផងដែរ។ សម្រាប់គោលការណ៍ធ្វើកិច្ចការសំខាន់ជាមុន អ្នកអាចប្រើបានទាំងបុគ្គលិក ទាំងអ្នកគ្រប់គ្រង ទាំងអ្នកដឹកនាំ ទាំងឪពុកម្តាយ និងកិច្ចការផ្សេងៗ ទៀត ដើម្បីកើបលទ្ធផលបំពេញក្តីស្រមៃឱ្យសម្រេច ឱ្យមានក្តីរីករាយ។

យើងឃើញថា មនុស្សពីរនាក់ ម្នាក់ធ្វើការលឿន ម្នាក់ធ្វើការយឺត ព្រោះអ្វី? ហេតុអ្វីមានលទ្ធផលខុសគ្នា? មនុស្សធ្វើកិច្ចការមានលទ្ធផលតិច ជាមនុស្សរវល់ការងារច្រើនណាស់ តែចុងក្រោយលទ្ធផលបានតិចណាស់។ បើយើងសួរថា ហេតុអ្វីមានលទ្ធផលបែបនេះ? គាត់នឹងឆ្លើយថា ខ្ញុំរវល់ណាស់! គាត់អត់កុហកទេ គាត់និយាយការពិត។ ព្រោះតែគាត់រវល់មិនចំគោលដៅ ម្តងលេងទូរស័ព្ទ ម្តងទៅនោះ ម្តងទៅធ្វើអ្វីផ្សេង... ទើបគាត់មានលទ្ធផលតិច។

សម្រាប់អ្នកធ្វើកិច្ចការលឿន គេមានពេល ២៤ម៉ោងដូចគ្នា តែគេចំណាយពេលសំខាន់លើកិច្ចការណាដែលចំគោលដៅ ចំក្តីស្រមៃ។ ពេលគេខំធ្វើការសំខាន់បែបនេះ គេកាន់តែមានអារម្មណ៍ថាខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆ្ពោះទៅរកគោលដៅហើយ។ បើយើងសួរគេថា អ្នកធ្វើការងារបែបណាចំណាយពេលតិច បានលទ្ធផលច្រើន?

គាត់ឆ្លើយថា ដើម្បីធ្វើការងារបានលទ្ធផលធំ ខ្ញុំចំណាយពេលគិតថា ថ្ងៃស្អែក កិច្ចការមួយណាដែលខ្ញុំត្រូវធ្វើមុនគេ ហើយការងារណា ត្រូវធ្វើបន្ទាប់មកទៀត...។ ពេលខ្ញុំធ្វើការគឺខ្ញុំផ្តោតអារម្មណ៍លើការងារដែលខ្ញុំកំពុងតែធ្វើនេះ...។

នៅក្នុងរឿងមួយនេះចង់បញ្ជាក់ប្រាប់ថា ដើម្បីបានលទ្ធផលកិច្ចការឱ្យបានល្អ អ្នកត្រូវចេះរៀបចំការងារសំខាន់គួរធ្វើមុនគេ។ បើអ្នកមិនអាចធ្វើកិច្ចការសំខាន់ជាមុន ទោះបីធ្វើការងារពេញមួយថ្ងៃ គាត់ក៏គ្មានអារម្មណ៍ល្អដែរ។ លោក Charles Duhigg ជានិពន្ធសៀវភៅ The Power of Habit បានសរសេរថា បុគ្គលដែលមិនអាចគ្រប់គ្រងខ្លួនឯង នៅកន្លែងធ្វើការ ពួកគេនឹងបញ្ចប់ការងារមិនបានល្អទេ ហើយមានអារម្មណ៍អវិជ្ជមានថែមទៀត។ អ្នកចង់មានអារម្មណ៍រីករាយ ជីវិតមានក្តីសុខ គ្រាន់តែចំណាយពេលផ្តោតធ្វើកិច្ចការណាដែលសំខាន់បំផុតក្នុងជីវិត អ្នកនឹងកើតអារម្មណ័វិជ្ជមានចូលក្នុងខ្លួនជាមិនខាន។ នេះជាអារម្មណ៍យល់ថាខ្លួនជាបុគ្គលមានតម្លៃដោយខ្លួនឯងជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2338

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
3 views

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
Tror Sopheap
January 30 2025
107 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
2.6 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
214 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
713 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia