ចិត្តសាស្ត្រ
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
2.6 K views

ការរើសគូជីវិតជារឿងមួយដែលបញ្ហាធំណាស់នៅក្នុងជីវិតនារីៗ បើរើសគូខុសវ៉ៃព្រឹកល្ងាចហើយសម្តីអវិជ្ជមានថែមទៀត នារីច្បាស់ជាកើតជំងឺផ្លូវចិត្តមិនខានទេ។ នារីដែលរៀបការម្តងហើយ នៅក្នុងសង្គមខ្មែរមានអ្នកមានចំនួនមានការប្រកាន់ច្រើន។ ពេលខ្លះនាងរស់នៅវេទនាផ្លូវចិត្តពេក ក៏សុខចិត្តលែងលះគ្នាមានឈ្មោះជាស្រ្តីមេម៉ាយ។ ដើម្បីកុំឱ្យជួបបញ្ហាបែបនេះ មានលក្ខណៈ ៤យ៉ាងសម្រាប់នារីៗ សង្កេតបុរសមុនយកធ្វើជាប្តី៖

១. បុរសម្នាក់ហ្នឹងរក្សាពាក្យសន្យាកម្រិតណា? លោកតាម Stephen R. Covey ជាអ្នកចិត្តវិទូបាននិយាយថា ការរក្សាពាក្យសន្យជាការបង្កើតទំនុកចិត្តដើម្បីរក្សាទំនាក់ទំនងឱ្យមានប្រសិទ្ធភាព។ នារីៗ អាចនិយាយថា បុរសៗ មុនដំបូងរក្សាពាក្យសន្យាណាស់ តែពេលក្រោយៗ កុហសដដែល។ នេះជាការពិតដែរ! ដើម្បីសង្កេតបុរសម្នាក់ហ្នឹង ពូកែគោរពពាក្យសន្យា ឬមួយអត់ទេ? ចូរនារីៗ ត្រូវមើលថា បុរសហ្នឹងគោរពពាក្យសម្តីរបស់ខ្លួនចំពោះអ្នកដទៃច្រើនទេ។ បើបុរសហ្នឹងក្បាត់ពាក្យចំពោះអ្នកដទៃច្រើនហើយ ថ្ងៃណាមួយគេក៏កុហកអ្នកដូចគ្នា។ សម្រាប់នារីមានសុភមង្គលពេលដៃគូព្យាយាមគោរពពាក្យសន្យា បើធ្វើមិនបានទេ គួរប្រាប់ហេតុផលស្មោះត្រង់។ បើហេតុផលច្រើនពេក គេហៅថា លេសហើយ។ បុរសគោរពាក្យសន្យានិយាយថា សូមទោស! ខ្ញុំទទួលខុសត្រូវសម្តីនេះ។

២. មើលអត្តចរិតពេលគាត់មានកំហឹង៖ ដើម្បីសុវត្ថិភាពក្នុងជីវិតប្តីប្រពន្ធ នារីៗ ចូរមើលបុរសពេលគាត់ខឹង បើគាត់ប្រើពាក្យសម្តីខ្លាំងៗ ដាក់មិត្តភក្តិ ដាក់គ្រួសារ និងដាក់អ្នកមានអំណាចតូចជាងខ្លួន នេះជាការបញ្ជាក់លក្ខណៈអត្តចរិតរបស់គាត់មួយដែរ។ សុភាសិតចិនមួយបានពោលថា បើបុរសម្នាក់ មិនអាចគ្រប់គ្រងកំហឹងខ្លួនបានទេ គ្រួសារគ្មានសុភមង្គលទេ។ ទោះបីនារីមានទំនាក់ទំនងជាមួយគ្នាបានច្រើនខែហើយក៏ដោយ ពេលគាត់មានកំហឹងហើយចេះតែបញ្ចេញ អ្នកគួរធ្វើការពិចារណាសិនដែរ។ នារីមានសុភមង្គលពេលបុរសដៃគូឈ្នះលើកំហឹង។

៣. មានអារម្មណ៍សុវត្ថិភាពពេលនៅក្បែរគ្នា៖ តាមគេហទំព័រ powerofpositivity បានចុះផ្សាយថា ពេលអ្នកមានមិត្តល្អ ពេលខ្លះគ្រាន់តែអ្នកបាននៅក្បែរនិយាយលេងជាមួយមិត្ត អ្នកក៏រំសាយទុក្ខទុក្ខព្រួយដែរ។ មិនខុសគ្នាប៉ុន្មានដែរពីដៃគូដែលមានលក្ខណៈសម្បត្តិល្អដូចមិត្តភក្តិគឺឱ្យអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងបានធូរស្បើយពេលនៅក្បែរគ្នាដោយមិនចាំបាច់មានកម្មវិធីឬបរិយាកាសល្អអ្វីទេ។ អ្នកត្រូវសង្កេតពីអារម្មណ៍ខ្លួនដែរ ព្រោះអារម្មណ៍ជាញ្ញាណពិសេសអត់ចេះកុហសទេ បើអ្នកនិយាយគ្នាមិនចុះសម្រុង នៅក្បែរគ្នាមិនសូវជាកក់ក្តៅ វាអាចមានបញ្ហាអ្វីមួយ។

៤. នាងជាមនុស្សតែម្នាក់នៅក្នុងបេះដូងគេ៖ តាមគេហទំព័រ phunutoday បានចុះផ្សាយថា មានទំនុកចិត្តព្រោះតែស្មោះត្រង់នឹងគ្នា។ បុរសស្មោះស្នេហ៍ទោះបីគេជួបនារីរាប់ពាន់នាក់ ក៏គេមានអារម្មណ៍មានបេះដូងធម្មតាដែរ ហើយគេមិនយកភ្នែកមើលនារីទេ គេគោរពនារីផ្សេងដូចជាប្អូនស្រីឬជាបងស្រី ព្រោះបេះដូងគេផ្ញើរក្តីស្រឡាញ់ក្នុងបេះដូងរបស់នាងរួចហើយ។ នេះជាគុណសម្បត្តិនៃការស្មោះត្រង់បុរសធ្វើឱ្យអ្នកក្លាយជាព្រះនាងមានសុភមង្គលហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2336

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារ ហើយដុតឱ្យជីវិតរីករាយ
Tror Sopheap
January 30 2025
94 views

#ចិត្តសាស្ត្រ

នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
Tror Sopheap
January 29 2025
2.6 K views

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
214 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
713 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
186 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia