ខ្យល់ពុលអាចបំផ្លាញរាងកាយរបស់មនុស្សនិងបង្កើនជំងឺច្រើនប្រភេទ តួយ៉ាងដូចជា ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត ដែលសារធាតុពុលនៅក្នុងខ្យល់ទាំងនោះ ចូលទៅក្នុងសួតនិងប្រព័ន្ធឈាមរបស់មនុស្ស។ តាម អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា តាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន៦០ទីតាំងនៅទូទាំងប្រទេស។
ហើយអ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ហើយមានខេត្តចំនួន៣ផ្សេងទៀតរួមមាន ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។
សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត៕ ប្រភពពីក្រសួងបរិស្ថាន Ministry of Environment