ចិត្តសាស្ត្រ
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
135 views

មនុស្សយើងម្នាក់ៗ មានពេលវេលា ២៤ម៉ោង ហូបអាហារបីពេល និងខំធ្វើការខំរកស៊ី ប៉ុន្តែមានជីវិតខុសគ្នាទៅវិញ? ហើយមនុស្សមួយចំនួនទៀតបែបជាបន្ទោសព្រេងវាសនាថា វាសនាខ្លួនវេទតាកំណត់មករួចហើយ។ ចម្លើយគឺខុសគ្នានៅត្រង់ ផ្នត់គំនិត នេះឯង។ ព្រោះផ្នត់គំនិតរបស់អ្នក ជាមេបញ្ជាឱ្យអ្នកបញ្ចេញសកម្មភាព ហើយទទួលលទ្ធផលក្នុងជីវិតហ្នឹង។ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីទី៤៧ មានប្រសាសន៍ថា ចូរកុំគិតអ្វីតូចតាច បើអ្នកសម្រេចគិតអ្វីមួយ គឺត្រូវគិតឲ្យធំក្នុងជីវិតនេះ

វិធីគិតលោក ត្រាំ គិតធំ ធ្វើរឿងអស្ចារ្យ។ នៅពេលមួយលោក ត្រាំ បានជួយសាងសងអាគាររបស់រដ្ឋឱ្យចំណាយលុយតិច ហើយរដ្ឋអាមេរិកចំណេញលុយតិច២០០លានដុល្លារ។ ហើយខាងរដ្ឋបានស្នើឱ្យលុយចំនួន ៨៣៣ ០០០$ ឱ្យលោក ត្រាំ។ ប៉ុន្តែលោក ត្រាំ បានប្រាប់ខាងសាលាក្រុងថា ខ្ញុំមិនមកយកលុយចំនួនលុយ ៨៣៣ ០០០$ នេះទេ បើខាងសាលាក្រុងព្រមដាក់ឈ្មោះរបស់គាត់នៅក្នុងមជ្ឈមណ្ឌលប្រជុំញូយ៉កនោះ។ គាត់បោះបង់លុយចំនួនច្រើននេះ ដើម្បីសាងតម្លៃឈ្មោះរបស់គាត់ឱ្យកាន់តែថ្លៃគឺ Trum

និយាយទៅ! ទម្រាំគាត់មានលទ្ធផលក្លាយជាមហាសេដ្ឋី និងជាប្រធានាធិបតីនោះ គាត់មានបញ្ហាច្រើនណាស់។ ពេលគាត់មានបញ្ហាធំៗ តើគាត់មានវិធីគិតបែបណា? លោក ត្រាំ បានប្រាប់ថា ខ្ញុំមិនត្រូវចាប់អារម្មណ៍ចំពោះស្ថានការណ៍ដែលមានការលំបាក និងបញ្ហាច្រើននោះទេ ខ្ញុំបាញ់អារម្មណ៍ផ្តោតទៅលើលទ្ធផលនៅអ្វីដែលខ្ញុំត្រូវការយ៉ាងពិតប្រាកដតែប៉ុណ្ណោះ។ ហើយខ្ញុំសម្រុកធ្វើឱ្យអស់ដៃឱ្យអស់ជើងតែម្តង លទ្ធផលចុងក្រោយខ្ញុំតែងតែជាអ្នកឈ្នះ។ គាត់បានប្រាប់នរណាហ៊ានប្រកួតជាមួយគាត់ថា អ្នកឯងដេកមួយយប់១០ម៉ោង តែខ្ញុំដេកមួយយប់៤ម៉ោង សួរថាតើអ្នកឯងប្រកួតប្រជែងជាមួយខ្ញុំឈ្នះយ៉ាងម៉េច? នេះជាវិធីគិតរបស់លោក ដូណាល់ ត្រាំ ពិតជាអស្ចារ្យណាស់។

មានគិតអស្ចារ្យរបស់លោក ត្រាំ បាននិពន្ធនៅក្នុងសៀវភៅរបស់លោកមានឈ្មោះថា The Art of the Deal បានសរសេរថា មនុស្សក្នុងពិភពលោកនេះម្នាក់ៗសុទ្ធតែមានទេពកោសល្យល្អបំផុតមួយក្នុងជីវិតរបស់ខ្លួន អ្នកខ្លះមានសម្លេងពិរោះដូចហ្រ្វេង ស៊ីណាត្រា តែពួកគេគ្មានភាពក្លាហ៊ានច្រៀងនៅលើឆាកនោះទេ គឺពួកគេបានតែច្រៀងក្នុងបន្ទប់ទឹករបស់ខ្លួន គ្មានអ្នកណាម្នាក់បានឮសម្លេងរបស់ពួកគេបានច្រៀងឡើយ។ អ្នកត្រូវហ៊ានចេញទៅក្រៅផ្ទះ... បង្ហាញទេពកោសល្យរបស់ខ្លួនដើម្បីឲ្យមានការចាប់អារម្មណ៍ពីសាធារណៈជន

ពេលអ្នកជម្នះលើអារម្មណ៍ភ័យខ្លាចនេះចេញពីក្នុងខ្លួន អ្នកនឹងក្លាយជាអ្នកឈ្នះជាមិនខានទេ។ ហើយអ្នកបានប្តូរផ្នត់គំនិតចាស់ជាគំនិតខ្លាចៗ ចេញ មកដាក់ផ្នត់គំនិតថ្មីគឺមានភាពក្លាហាន ហ៊ានចេញធ្វើតាមក្តីស្រមៃ ហើយផ្តោតអារម្មណ៍រហូតដល់មានលទ្ធផលអស្ចារ្យ ទើបជីវិតរបស់អ្នកមានគុណតម្លៃមានការគោរព៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2322

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
135 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
676 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
170 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
120 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
675 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia