សព្វថ្ងៃនេះ មានក្មេងៗ ដើរលេងច្រើន ផឹកស៊ីកាប់ចាក់គ្នា ហើយប្រើប្រាស់គ្រឿង ព្រោះតែពួកគេខ្វះការអប់រំ។ ដើម្បីការពារកូនពីបញ្ហានេះ មានតែឪពុកម្តាយទេជាគ្រូទីមួយជួយអប់រំកូនឱ្យដើរលើផ្លូវត្រូវ ហើយទៅថ្ងៃអនាគតឪពុកម្តាយលែងឈឺក្បាលរឿងកូនទៀតហើយ បើឪពុកម្តាយមានអត្តចរិតពិសេស ១នេះក្នុងការចិញ្ចឹមកូន៖
គំរូល្អបំផុតដើម្បីដឹកនាំកូនចេះមានទំនួលខុសត្រូវ ចេះអប់រំ និងចេះដឹកនាំជីវិតដោយខ្លួនឯង គឺផ្តើមចេញពីឪពុកម្តាយផ្តល់ជាគំរូគឺចេះទទួលខុសត្រូវឱ្យកូនមើលជាក់ស្តែង។ នេះជាអត្តចរិតរបស់ឪពុកម្តាយសំខាន់ណាស់ក្នុងការចិញ្ចឹមកូន។ ពេលឪពុកម្តាយធ្វើខុស ត្រូវហ៊ានចេញមុខទទួលខុសត្រូវលើរឿងហ្នឹង ហើយហ៊ាននិយាយថា ម្តាយជាធ្វើឱ្យមានកំហុស។ ទោះបីកូនក្មេងអត់ទ់ចេះគិតក៏ដោយ តែក្មេងមានសមត្ថភាពអាចស្រូបចម្លងតាមរយៈទង្វើឪពុកម្តាយដោយខ្លួនឯងទេ។
តាមលោក Haim Ginott ជាអ្នកចិត្តសាស្រ្តផ្នែកកុមារបាននិយាយថា ពេលឪពុកម្តាយធ្វើខុសលើរឿងណាមួយ កុំព្យាយាមគេចវេសពីបញ្ហា ព្រោះទង្វើរបស់ឪពុកម្តាយងាយចម្លងចូលក្នុងខួរក្បាលកូនក្មេងណាស់។បើឪពុកម្តាយកាន់តែមានទំនួលខុសត្រូវ កូនកាន់តែមានអត្តចរិតហ៊ានទទួលខុសដូចគ្នាដែរ"។
លោក Ginott បានបន្តថា ពេលឪពុកម្តាយចេះទទួលខុសត្រូវនៅពីមុខកូន ឬនៅក្រោយខ្នងក៏ដោយ អត្តចរិតបែបនេះ វានឹងបង្រៀនកូនបានល្អជាងសម្តីទៅទៀត ឱ្យចេះធ្វើការសម្រេចចិត្ត ហើយចេះអភិវឌ្ឍចិត្តគំនិតកាន់តែពូកែ។ ពេលកូនធំឡើងគេអាចជ្រើសរើសគូជីវិត ហើយមានសមត្ថភាពអាចជ្រើសរើសអាជីពដែលគេស្រឡាញ់ក្នុងពេលអនាគតបានយ៉ាងល្អ។ នេះជាគុណសម្បត្តិចម្លងពីអត្តចរិតរបស់ឪពុកម្តាយនេះឯង"។
ដូច្នេះ មានសំណួរចុងក្រោយថា តើឪពុកម្តាយមានអត្តចរិតមានទំនួសខុសត្រូវហើយឬនៅ? ព្រោះអត្តចរិតចេះឪពុកម្តាយចេះទទួលខុសត្រូវ ជួយបណ្តុះចិត្តគំនិតកូនឱ្យមានក្តីស្រឡាញ់ ចេះដឹងគុណ និងមានក្តីគោរពចំពោះឪពុកម្តាយយ៉ាងមានតម្លៃបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព