ជំងឺ
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
1.4 K views

បើនិយាយពីទម្លាប់ហូបរសជាតិប្រៃវិញនោះ សម្រាប់ប្រជាជនខ្មែរយើងមួយភាគធំចូលចិត្តអាហាររាងប្រៃ មកពីទម្លាប់ចេញពីគ្រួសារដែរ។ ការហូបអាហារមានរសជាតិប្រៃលើសកម្រិតបែបនេះ នាំផលកើតជំងឺច្រើនមុខដោយអត់ដឹងខ្លួនទេ។ នៅខាងក្រោមនេះមានជំងឺ៤ សម្រាប់អ្នកចូលចិត្តហូបប្រៃលើសកម្រិតធម្មតា៖

១. ហូបប្រៃនាំឱ្យអ្នកសម្ពាធឈាមឡើងខ្ពស់៖ បើយោងតាមគេហទំព័រ  BabyanDmom​ បានចុះផ្សាយថា សម្រាប់អ្នកមានទម្លាប់ញ៉ាំអាហារមានរសជាតិប្រៃលើសកម្រិតជាប្រចាំថ្ងៃនោះ នាំឱ្យបុគ្គលនោះកើតជំងឺលើសសម្ពាធឈាមខ្ពស់ដែលធ្វើឱ្យសរសៃឈាមអាក់ទែដំណើរការមិនប្រក្រតីរួចហើយបង្កទៅជាបញ្ហាជំងឺគាំងបេះដូងលឿន។

២. ហូបប្រៃជាប្រចាំមានតែកើតមហារីកក្រពះ៖ តាម​សិក្សា​របស់លោកស្រី​វេជ្ជបណ្ឌិត Selma Kronsteiner-Gicevic et Tilman Kühn អ្នកស្រាវជ្រាវពីជំងឺមហារីកបានធ្វើការលើកឡើងថា អ្នកហូបអាហារមានជាតិប្រៃលើសកម្រិត បើ​ប្រៀបធៀបទៅអស់រយៈ​ពេល​១១ឆ្នាំ​ អ្នកហូបនោះមានលទ្ធផលតាមដាន​មើល​កំរិត​សូយ្យូម (មានជាតិអំបិល) នៅក្នុងទឹកនោមជា​រង្វាស់​ឆ្លុះ​បញ្ចាំង​អំពី​បរិមាណក្នុងការហូបអាហារប្រៃលើសកម្រិត(អំបិល) ​មាន​ហានិភ័យ​កើត​ជំងឺមហារីកក្រពះ​រហូត​ដល់ចំនួន ​៣៩%លើស​អ្នក​ដែល​ហូបអាហារសាបមានរសជាតិតាមធម្មតា។

៣. ហូបប្រៃប្រល័យបេះដូង៖ បើយោងតាម Health Data បានចុះផ្សាយថា ការហូបអំបិលក្នុងអាហារលើសកម្រិតធម្មតាត្រូវបានគេហៅម្យ៉ាងទៀតថាសូដ្យូម (ជាប្រភេទសារធាតុរ៉ែម្យ៉ាង) ដែល​សំខាន់​​​សម្រាប់​ជីវិត ព្រោះរាងកាយមនុស្សមិនអាចផលិតអំបិលដោយស្វ័យប្រវត្តិបានទេ។ ប៉ុន្តែការប្រើប្រាស់អំបិលច្រើនពេកនឹងបង្កើនហានិភ័យកើតជំងឺបេះដូងលឿនខុសពីធម្មតាគឺអាចមានករណីស្លាប់មុនអាយុ។ បើតាមការវាស់ស្ទង់សុខភាព និងការវាយតម្លៃតាម Health Data បានបញ្ជាក់ថា ជិត២លាននាក់បានស្លាប់ដោយសារប្រើប្រាស់អំបិលច្រើនជារៀងរាល់ឆ្នាំ។

៤. ហូបប្រៃកើតជំងឺទឹកនោមផ្អែម៖ បើផ្អែកទៅតាមការចុះផ្សាយរបស់ប្រភព allrecipes បានលើកឡើងពីសម្តីរបស់វេជ្ជបណ្ឌិត Tricia Pingel អ្នកជំនាញខាងផ្នែកចំណីអាហារ បាននិយាយថា នៅក្នុងការសិក្សាបានបង្ហាញថា ការទទួលទានអាហារសម្បូរជាតិប្រៃពិតជាអាចនាំសុខភាពឱ្យប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ នាពេលអនាគតបានមែន។ មូលហេតុដែលបង្កឱ្យមានទំនាក់ទំនងជាតិអំបិល (សូដ្យូម) ផ្សារភ្ជាប់នឹងការកើតជំងឺទឹកនោមផ្អែម​ គឺដោយសារតែ សារជាតិអំបិល (សូដ្យូម​) មាន​តួនាទី​គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួនរបស់មនុស្ស និង​ជួយ​រក្សា​បរិមាណ​ឈាម ក៏ដូចជា​សម្ពាធ​ឈាមឱ្យស្ថិតនៅកម្រិត​ធម្មតាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
859 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia