ជំងឺ
បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
2 K views

ការសម្រកគីឡូមានវិធីពេញនិយមមួយគេប្រើច្រើនគ្នាណាស់គឺការតមអាហារមួយពេលក្នុងបីពេលក្នុងមួយថ្ងៃ។ ចំពោះអ្នកមានសុខភាពល្អ ពេញកម្លាំង និងរាងធាត់ក៏ដោយ ការតមអាហារពិតជាមានគុណប្រយោជន៍ដល់សុខភាពដូចជា កាត់បន្ថយជាតិខ្លាញ់ ឱ្យសរសៃឈាមដើរស្រួល មានលំនឹងផ្នែក​​ជាតិ​ស្ករ ហើយកុំឱ្យ​ចាស់លឿន។ កត្តាដែលនាំឱ្យមនុស្សភាគច្រើនតមអាហារ ព្រោះតែគេហូបអាហារច្រើនជ្រុលពេក នាំឱ្យដុះក្បាលរាងមិនស្អាត។ ហើយក៏មានមនុស្សចំនួន ៦ប្រភេទដែរ ហាមតមតាមនឹងកឃើញ វានាំឱ្យប៉ះពាល់ដល់សុខភាព។

តាមលោកសាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត Gabriel Perlemuter ​ ប្រធាន​ផ្នែក​ជំងឺ​ក្រពះ​ពោះវៀន ​និង​ថ្លើមនៅ​មន្ទីរ​ពេទ្យ Antoine Béclère de Clamart ក្បែរ​​ក្រុង​ប៉ារីស និង​ជា​អ្នក​និពន្ធ​សៀវភៅ តមអាហារ១ក្បាល គាត់បានលើកឡើងថា ការតម​អាហារចំពោះបុគ្គលចំនួន ៦ប្រភេទនេះ ហាមតមមានដូចជាទី១. កុមារមានវ័យកំពុងតែលូតលាស់មិនត្រូវតមអាហារទេ នាំឱ្យប៉ះពាល់ដល់ឆ្អឹងកំពុងលូត។ ទី២. មនុស្សចាស់មានវ័យ ៦៥ឆ្នាំឡើង នាំឱ្យរាងកាយបាត់កម្លាំងងាយដួល ងាយវិលមុខណាស់។ ទី៣. ស្ត្រីមានផ្ទៃពោះ អាចប៉ះពាល់ដល់កូន។ ទី៤. ស្ត្រីមានគម្រោងចង់បានកូន នាំឱ្យខ្វះកម្លាំង ខ្វះសមត្ថភាព...។ ទី៥. ស្ត្រីកំពុងតែបំបៅដោះកូន មិនត្រូវអត់អាហារទេ។ ទី៦. អ្នកមានជំងឺ ក៏មិនឱ្យតមអាហារដែរដូចជាអ្នកមានជំងឺរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី១ ឬប្រភេទទី២ ប្រើថ្នាំព្យាបាលពពួកបញ្ចុះជាតិស្ករ។ បើអ្នកហូបអាហារមិនទៀតទេ ក៏ងាយខូចពោះវៀននាំឱ្យបញ្ចេញជាតិអាស៊ីតខុសពេលដែរ។

មនុស្សទាំង ៦នេះខាងលើនេះ វេជ្ជបណ្ឌិត Perlemuter បានហាមតមអាហារ វានាំឱ្យសុខភាពចុះខ្សោយងាយកើតជំងឺកាចៗ ពេលក្រោយផងដែរ។ បុគ្គលទាំង៦ប្រភេទនេះ គួរហូបអាហារចំនួនពេលបីគឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ដើម្បីកុំឱ្យឡើងគីឡូ ឬបញ្ចុះគីឡូនោះ គួរមានទម្លាប់ហូបអាហារមានត្រី មានបន្លែ និងផ្លែឈើ អ្វីជាពិសេសកាត់បន្ថយរសជាតិដិតខ្លាំងពេក មានកុំប្រៃ កុំផ្អែម និងកុំមានជាតិខ្លាញ់ច្រើន បើអ្នកញ៉ាំលើសកម្រិតនាំតែបញ្ហាដល់សុខភាព និងកើតជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាមផងដែរ។

អ្នកត្រូវកំណត់ពេលវេលាហូបអាហារឱ្យបានទៀងទាត់ ពេលព្រឹកត្រូវញ៉ាំចន្លោះពីម៉ោង ៧ ទៅ ៨។ ពេលថ្ងៃត្រង់ត្រូវញ៉ាំចន្លោះម៉ោង ១១ ទៅម៉ោង ១ ឯពេលល្ងាចត្រូវហូបកុំឱ្យលើសពីម៉ោង៥។ ពេលអ្នកហូបអាហារបែបនេះដោយយកចិត្តទុកដាក់គឺវាធ្វើឱ្យអ្នកហូបងាយឆ្អែត អ្នកហូបបានតិចជាងមុន ជាហេតុធ្វើឱ្យខ្លាញ់ត្រង់ក្បាលពោះស្រកនិងសុខភភាពរឹងមាំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia