ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ជាពិសេសការកើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។
ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។
នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថា ពណ៌ក្រហមៈ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និងខេត្តកោះកុង
សន្ទស្សន៍ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប
ពណ៌លឿងៈ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ប្រភពពីក្រសួងក្រសួងបរិស្ថាន Ministry of Environment