កុមារ
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.4 K views

មានឪពុកម្តាយច្រើនណាស់ចង់ឱ្យកូនមានអនាគតល្អ មានសមត្ថភាពពូកែ និងក្លាយជាកូនល្អ ហើយមានឪពុកមួយចំនួនតូចបែបជាពឹងលើសាលានិងគ្រូច្រើនជាងខ្លួននោះ ការពឹងបែបនេះ បានត្រឹមតែខកចិត្តតែប៉ុណ្ណោះ។ ឪពុកម្តាយខ្លះបានបំផ្លាញទឹកចិត្តកូន និងអនាគតកូនខ្លាំងណាស់ ព្រោះតែពាក្យសម្តីនេះឯង។ លោក Haim Ginott ជាអ្នកចិត្តសាស្រ្តកូនក្មេងហើយលោកនិពន្ធល្បីបំផុតគឺសៀវភៅ Between Parent and Child បានលើកថា សម្តីរបស់ឪពុកម្តាយជាអ្នកកំណត់វាសនាកូន

លោក Haim បានអះអាងថា ពាក្យសម្តីអវិជ្ជមានរបស់ឪពុកម្តាយប្រៀបដូចជាព្រួញលាបថ្នាំពិសមិនគួរប្រើចំពោះកូនក្មេងនោះទេ។ បើឪពុកម្តាយណាម្នាក់និយាយថា កៅអីនេះ ស្អប់ខ្លាំងណាស់ វាគ្មានបញ្ហាអ្វីទេ។ ព្រោះកៅអីគ្មានប្រលឹងទេ។ បើឪពុកម្តាយនិយាយថា កូនឯងគួរឱ្យយស្អប់ហើយល្ងង់ណាស់ ធ្វើអីក៏ខុសដែរ។ ហើយអ្នកសម្លុតកូនបន្ថែមថា កូនឯងជាក្មេងល្ងង់ពិតមែនឮនៅ? រួចហើយកូនរបស់អ្នកអន់ចិត្តហើយនឹងប្រតិកម្មគិតតាមសម្តីរបស់អ្នកគិតថា គ្មានសមត្ថភាព ខ្លួននាំបញ្ហាឱ្យឪពុកម្តាយ ខ្លួនពិតជាល្ងង់មែនហើយ។

គាត់បានបន្ថែមថា ពេលដែលកូនត្រូវស្តីថាឱ្យឮៗ កូននឹងជឿនូវអ្វីដែលឪពុកម្តាយនិយាយមកជារឿយៗ ហើយកូនក៏ចាប់ផ្តើមជ្រាបគិតថាខ្លួនជាក្មេងម្នាក់ល្ងង់ម្នាក់ហើយមើលទៅ។ បើចៃដន្យកូនរបស់អ្នកដើរទៅ វាជំពប់ជើងដួល កូននឹងមានអារម្មណ៍បញ្ជាក់កាន់តែច្បាស់ថា ខ្លួនសែនល្ងង់ផុតលេខដូចជាឪពុកម្តាយប្រាប់មែន។ នេះជាពាក្យសម្តីមួយតែទេ ចំពោះឪពុកម្តាយមួយចំនួននៅខ្មែរយើងថាឱ្យកូនច្រើនណាស់ រហូតកូនបាក់ស្បាតស្មារតីផងដែរ។

ពេលកូនខ្សោយផ្លូវចិត្តបែបនេះ អនាគតរបស់គេគិតថា ខ្លួនល្ងង់ចឹង ធ្វើអ្វីក៏មិនបានដែរ។ សម្តីអវិជ្ជមានបានបំផ្លាញផ្លូវចិត្តកូននិងអនាគតថែមទៀត។ ដូចនេះហើយ! ពេលឪពុកម្តាយនិយាយពាក្យវិជ្ជមានវិញជាពាក្យល្អ ពាក្យលើកទឹកចិត្តដល់កូន ពេលកូនធ្វើរឿងអ្វីមួយបានល្អ(ពេលកូនខុស អត់ស្តីបន្ទោស) កូននឹងមានកម្លាំងចិត្តខំពីតូច ហើយគិតថា ខ្លួនឆ្លាតតាំងពីតូច ធំឡើងខ្លួននឹងមានសមត្ថភាពពូកែ ជួយចិញ្ចឹមគ្រួសារវិញ។ នេះជាការបញ្ជាក់ថា ពាក្យវិជ្ជមាន នាំឱ្យកូនរបស់អ្នកខំព្យាយាមគិតថាខ្លួនឆ្លាត ទោះបីធ្វើកិច្ចកាលំបាកក៏ដោយ ក៏សម្រេចដែរ។ ពាក្យវិជ្ជមានបណ្តុះអនាគតកូនរបស់អ្នកបានរុងរឿងណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2336

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមានអត្តចរិតបែបនេះ បណ្តុះគំនិតកូនឱ្យចេះទទួលខុសត្រូវ ធំឡើងពូកែណាស់
Tror Sopheap
January 30 2025
162 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.4 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
739 views

#កុមារ

ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
1.2 K views

#កុមារ

ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
Tror Sopheap
January 13 2025
102 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
405 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia