កុមារ
ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
1.5 K views

នៅស្រុកខ្មែររបស់យើង មានឪពុកម្តាយមួយចំនួនបានចិញ្ចឹមកូនខុសក្បួន នាំឱ្យកូនមានបញ្ហាផ្លូវអារម្មណ៍ នាំឱ្យខ្លាចអ្នកដទៃ និងនាំឱ្យមិនហ៊ានសម្រេចចិត្តខ្លាចមុខ ខ្លាចក្រោយជាដើម។តាមអ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ខ្ញុំធ្លាប់ឃើញឪពុកម្តាយខ្លះបំបាក់ស្មារតីកូនតាំងពីគ្នានៅក្មេងវ័យ ដោយយល់ច្រឡំថាខ្លួនកំពុងប្រដៅកូនឱ្យល្អទៅវិញ។ រីឯគ្រូខ្លះបំបាក់ស្មារតីសិស្សតាំងពីគ្នាចូលរៀនថ្នាក់ដំបូង។ គ្រាន់តែគ្នាធ្វើអ្វីខុសឆ្គងបន្តិច ក៏ស្តីឱ្យឬគ្រាន់តែគ្នាធ្វើខុសក៏ហាម មិនឱ្យធ្វើម្តងទៀតជារៀងរហូត។

អ្នកឧកញ៉ាបានបន្តថា ថ្ងៃក្រោយពេលក្មេងនោះធំឡើង អ្វីក៏មិនចេះ អ្វីក៏មិនហ៊ានធ្វើហើយគ្មានភាពក្លាហានថែមទៀត។ បែបហ្នឹងធ្វើឱ្យក្មេងខ្លាចរអា សុញគំនិត ឈឺចាប់ តូចចិត្ត អស់សង្ឃឹម និងលែងចង់ធ្វើអ្វីៗទាំងអស់។ ព្រោះតែកុមារភាពធ្លាប់បាក់ស្បាតបែបនេះឯង

ហើយមានឪពុកម្តាយជាច្រើនជឿថា ខ្លួនគាត់មើលឃើញកូនតាមស្ថានភាពជាក់ស្តែង ហើយប្រកែកថាខ្លួនគាត់ប្រដៅកូនដោយមិនលាយនឹងអារម្មណ៍នោះទេ។ ទំនោរគិតបែបនេះ វាមិនសមស្របនឹងសភាពពិតជាក់ស្តែងរបស់កូនទេ វាគ្រាន់តែឪពុកម្តាយមើលឃើញទៅតាមស្ថានភាពដែលខ្លួនគាត់កំពុងមាន កំពុងនៅ ឬមួយតាមលក្ខខណ្ឌកំណត់ឱ្យមើលឃើញតាមអារម្មណ៍ជាអ្នកវិនិច្ឆ័យកូនតែប៉ុណ្ណោះ។ អ្វីទាំងអស់នេះមិនបានឆ្លុះបញ្ចាំពីកូននោះទេ គឺឆ្លុះបញ្ចាំពីតួអង្គឪពុកម្តាយ ពីការគិត និងផ្នត់គំនិតរបស់ឪពុកម្តាយតែប៉ុណ្ណោះ។

នៅក្នុងសង្គមគ្រួសារយើង ពេលកូនជំទាស ពេលកូនប្រកែក ហើយពេលកូនមិនស្តាប់តាម ឪពុកម្តាយហាមាត់និយាយថា ក្បាលរឹងណាស់! មិនព្រមស្តាប់អញទេ! អញសក់សមុន អញដើរមុន ហើយតាំងមានផ្នត់គំនិតគិតថា កូនខ្លួនខុសប្រក្រតី ហើយកូនមិនល្អទេ...។ ចំណុចខុសឆ្កងមួយគឺ ឪពុកម្តាយមិនបានយល់ពីចិត្តកូន ព្រោះតែមិនព្រមបើកបេះដូងស្តាប់បេះដូងកូន ដើម្បីយល់ថា កូនខ្លួនមានបញ្ហាអ្វី កូនចង់ឱ្យខ្លួនជួយអ្វី កូនមានទុក្ខលំបាកអ្វីខ្លះ? ក្មេងក្បាលរឹង មានកត្តាមួយដែរគឺថា ឪពុកម្តាយ និងកូន មានបទពិសោធន៍ខុសគ្នា នៅវ័យខុសគ្នា នៅសម័យកាលខុសគ្នា ជាហេតុនាំឱ្យពួកគេមើលអ្វីៗ ទៅតាមបទពិសោធន៍រៀងៗ ខ្លួនតែប៉ុណ្ណោះ។ មានផ្លូវមួយសម្រាប់ឪពុកម្តាយ កែប្រែកូន ឬអូសទាញកូនមកស្តាប់តាមខ្លួន លុះត្រាឪពុកម្តាយ បើកបេះដូងស្តាប់កូនជាមុនសិន។ ការស្តាប់ជារឿងមួយឪពុកម្តាយអាចយល់ពីបញ្ហាកូន ហើយកែប្រែកូនបានល្អ។

ឪពុកម្តាយគ្រប់រូបប្រសិនជាចង់ឱ្យកូនស្តាប់បង្គាប់ ចង់ឱ្យកូនស្រឡាញ់ មិនចង់ឱ្យកូនចេះកុហក គួរងាកមកចាប់អារម្មណ៍និងចាប់ផ្តើមបង្កើនភាពស្និទ្ធស្នាលជាមួយកូនឱ្យបានច្រើនជាមុន។ ភាពស្និទ្ធស្នាល ទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងឪពុកម្តាយ គឺធ្វើឱ្យកូនៗមានអារម្មណ៍ថាកក់ក្តៅ កូនមានរឿងអ្វីក៏មកនិយាយប្រាប់ឪពុកម្តាយដែរ ហើយអាចកាត់បន្ថយការកុហករបស់កូនបានមួយផ្នែកធំថែមទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3165

អត្ថបទទាក់ទង

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
366 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
585 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
287 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
274 views

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
249 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
#ព័ត៌មានMarch 28 2026
សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia