កុមារ
ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
Tror Sopheap
January 13 2025
108 views

មានពាក្យមួយថា ការចិញ្ចឹមកូនឱ្យធំមិនពិបាកជាងបណ្តុះកូនឱ្យដើរតាមក្តីស្រមៃនោះទេ។ និយាយទៅ! ការចិញ្ចឹមល្អមានសមត្ថភាពគឺកីឡាករ Cristiano Ronaldo ហៅ CR7 បានចំណាយពេលច្រើននៅជាមួយកូននិងបង្ហាត់កូន។ សម្រាប់ CR7 មានក្តីលំបាកវេទនាតាំងពីក្មេង ទើបគាត់ខំប្រឹងមានលទ្ធផលអស្ចារ្យដូចសព្វថ្ងៃនេះ។ ប៉ុន្តែគាត់មានក្តីព្រួយបារម្ភធំមួយគឺថា ខ្លាចកូនគ្មានការខំប្រឹង ខ្វះចិត្តជាអ្នកប្រយុទ្ធលើទីលានវាលស្មៅបាល់ទាត់។ CR7 បាននាំកូនប្រុសឈ្មោះ Cristiano Jr ទៅមើលផ្ទះកាលខ្លួននៅក្រលំបាកជាពេលវេលាគ្រួសាររកព្រឹកខ្វះល្ងាច។

កីឡាករ CR7 បាន​និយាយ​ថា ពេលកូនប្រុសខ្ញុំបាន​ឃើញ​ទី​កន្លែង​ខ្ញុំរស់នៅកាលពីមុន កូនខ្ញុំ​មិនចង់​​ជឿ​ទេ​ថា ជីវិត​របស់ខ្ញុំធ្លាប់​បាន​រស់​នៅ​ទី​នេះ។ ខ្ញុំបាន​ប្រាប់​កូនថា នៅលើលោកនេះ គ្មាន​អ្វីបានមកដោយ​ងាយស្រួលទេ ​មិនថា​ផ្ទះធំ ឡានទំនើប និង​របស់​ជា​ច្រើនឯ​ទៀត។ បើកូនចង់មានសមត្ថភាពខ្លាំងលើវិស័យបាល់ទាត់ កូនត្រូវគិតថា ​គ្រប់​យ៉ាងមិន​អាច​ធ្លាក់​ពី​លើ​មេឃដោយហ្រ្វី​ទេ។ ហើយគាត់បានបន្តថា ទេពកោសល្យមិនអាច​ជួយឱ្យកូន​ជោគជ័យ​ទេ ​កូន​ត្រូវ​តែខំ​ប្រឹងបន្ថែម ខំឱ្យលើសគេ។ ​ទាំងអស់​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ចង់ឱ្យកូនបានដឹង។ ​

CR7 បណ្តុះក្តីស្រមៃកូនមិនត្រឹមតែនិយាយទេ គាត់បង្វឹកកូន Cristiano Jr ឱ្យទាត់បាល់តាំងពីតូច។ គាត់តែងតែឆ្លៀតពេលបាល់ជាមួយកូន លេងជាមួយកូន និយាយលើកទឹកចិត្តកូនពីបាល់ទាត់ និងជួលគ្រូមកបង្ហាត់កូនថែមទៀតនៅពេលគាត់មិនបាននៅជាមួយ។ ចំណុចសំខាន់ដែលCR7 បណ្តុះក្តីស្រមៃកូនគឺគាត់ធ្វើខ្លួនជាគំរូឱ្យកូនមើល។ គាត់ព្យាយាមហាត់រាល់ថ្ងៃដោយមានវិន័យត្រឹមត្រូវ រហូតកូនគាត់មានក្តីស្រមៃស្រឡាញ់បាល់ទាត់ដូចជាឪដែរ។ កូនប្រុស Cristiano Jr នៅអាយុ ១០ឆ្នាំមានសមត្ថភាពរកលុយបានជាង ១លានដុល្លារបាត់ទៅហើយ។

នៅត្រង់ចំណុចនេះដែរ បើឪពុកម្តាយបណ្តុះកូនតាមក្តីស្រមៃរបស់ខ្លួនហើយកូនមិនដើរតាមទេ អ្នកកុំបង្ខំកូនអី! គួរឱ្យកូនរៀនសម្រេចចិត្តដើរតាមក្តីស្រមៃដោយខ្លួនឯង។ ដើម្បីឱ្យកូនធំឡើងមានសមត្ថភាពចេះពឹងលើខ្លួនឯងហើយគ្មានសម្ពាធផ្លូវចិត្តនោះទេ៕  អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
210 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
862 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
762 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
192 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
141 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
77 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
41 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia