កុមារ
ដំបូន្មានចុងក្រោយអប់រំកូនចៅ៩ឃ្លាមានតម្លៃលើសមាសពេជ្ររបស់បិតាតៃវ៉ាន់ កូនខ្មែរត្រូវដឹង

noលោក ស៊ុន យុនស័ន (Sun Yun-suan ) អតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ និងជាវិស្វករឆ្នើមមួយរូបដែលត្រូវប្រជាជនចិនតែងគោរពកោតសរសើរ ស្ងប់ស្ងែងពីសមត្ថភាព និងភាពដឹកនាំដ៏គួរអស្ចារ្យរបស់លោកប្រចាំទឹកដីកោះតៃវ៉ាន់។ លោក ស៊ុន យុនស័ន បានកើតនៅឆ្នាំ ១៩១៣ ក្នុងខេត្តសានទុងនៃសាធារណរដ្ឋចិន និងបានស្លាប់កាលពីឆ្នាំ២០០៦ ក្នុងតំបន់តៃប៉ិ កោះតៃវ៉ាន់។

បើយោងតាមប្រភព chanpenhpunloeunhev បានឱ្យដឹងថា លោកស៊ុន យុនស័ន ត្រូវបានមហាជនជាច្រើនមិនថា ក្នុងនិងក្រៅប្រទេសនោះទេ រមែងចងចាំ និងគោរពតាមនូវឃ្លាទូន្មានកូនចៅរបស់លោកដែលបានចារនៅក្នុងសំបុត្រសម្រាប់កូនប្រុសជាទីស្រលាញ់ ដើម្បីអនុវត្តន៍ជាក្បួនច្បាប់ជីវិតរស់នៅប្រកបដោយក្តីសុខក្នុងចិត្ត ជាមនុស្សពូកែ ដែលមានគុណធម៌ខ្ពស់បំផុត។ ដោយសំបុត្រនោះបង្ហាញថា៖ កូនចៅជាទីស្រឡាញ់ ការណ៍ដែលពុកបានសរសេរសារដាស់តឿនទាំងនេះដល់កូនចៅទាំងអស់គ្នា គឺដោយសារពុកពឹងផ្អែកលើគោលការណ៍ផ្ទាល់ខ្លួនក្នុងនាមជាឪពុកចំនួន ៣ គឺ!

១. ជីវិតគឺមិនទៀង។ គ្មាននរណាម្នាក់ដឹងជាមុនថា តើមនុស្សម្នាក់រស់នៅបានយូរប៉ុណ្ណាទេ? មានបញ្ហាបន្ទាន់ជាច្រើនដែលត្រូវកើតមានជាបន្តបន្ទាប់។ រឿងដែលល្អបំផុតនោះ គឺកូនត្រូវដឹងពីស្ថានការណ៍កើតមានជាមុនប្រសើរជាងឱ្យរឿងនោះកើតមានរួចហើយ។

២. ក្នុងនាមជាឪពុករបស់កូន ដូច្នេះប្រសិនបើពុកមិនប្រាប់កូន នោះគ្មាននរណាម្នាក់ចង់ចែករំលែករឿងរ៉ាវដូចខាងក្រោមនេះទេដល់កូនទេ។

៣. មេរៀនជីវិតខាងក្រោមដែលពុកចង់ចែកជូនកូន គឺការឈានដល់ចំណុចកំពូលនៃបទពិសោធន៍ឈឺចាប់រាប់មិនអស់ និងការបរាជ័យដ៏ជូរចត់នៅក្នុងជីវិតដែលពុកបានជួបផ្ទាល់។ ហើយពួកវានឹងជួយកូនឱ្យជៀសវាងកំហុសឆ្គងផ្សេងៗនៅពេលដែលកូនធំឡើង។

ខាងក្រោមនេះជាការដាស់តឿនដែលលោក ស៊ុន យុនស័ន បានបង្រៀនដល់កូនចៅជំនាន់ក្រោយ៖

១. ប្រសិនបើនរណាម្នាក់មិនជឿជាក់លើកូន មិនស្មោះត្រង់នឹងកូន កុំខ្ជះខ្ជាយពេលវេលារបស់កូនយកបេះដូងទៅខ្វល់ពីគេអី។ នៅក្នុងឆាកជីវិតនេះ មានតែឪពុកម្ដាយរបស់កូនទេដែលជាបុគ្គលមានបេះដូងស្មោះត្រង់បំផុតសម្រាប់កូន និងរង់ចាំជួយកូនជានិច្ច។

២. គ្មានអ្វីដែលនៅថិតថេររហូតទេ ប្រសិនបើដៃគូរជីវិតរបស់កូនត្រូវចាកឆ្ងាយទៅ ឬគេឈប់រួមដំណើរក្នុងជីវិតរបស់កូនហើយ ចូរកុំសោកសៅហួសប្រមាណក្តីព្រោះថា វាមិនមែនជារឿងមេញរលំភ្នំរលាយទេ។

៣. ឆាកជីវិតមនុស្សខ្លីណាស់។ ដូច្នេះប្រសិនបើថ្ងៃនេះយើងខ្វះខ្វាយពេលវេលា ថ្ងៃស្អែកយើងនឹងដឹងថា យើងបានបោះចោលពេលវេលាដ៏មានតម្លៃនៅក្នុងជីវិតមួយថ្ងៃបាត់ទៅហើយ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបមិនប្រាកដថា នឹងមានអាយុវែងរស់នៅដល់ចាស់កោងខ្នងគ្រប់ៗគ្នាឡើយ។ ចូរកូនរៀនប្រើជីវិតឱ្យរីករាយនិងបំពេញអត្ថន័យវាឱ្យបានពេញលេញជៀងវាងពាក្យថា ស្តាយក្រោយ។

៤. គ្មានសេចក្តីស្រលាញ់ណាស្ថិតនៅជាអមតៈទេ។ ព្រោះថាសេចក្តីស្រលាញ់នោះ គឺជាអារម្មណ៍មួយគ្រាដែលមនុស្សគ្រប់គ្នារមែងចង់បាន ហើយវានឹងរលុបបាត់ទៅវិញតាមកាលៈទេសៈប្រែប្រួលណាមួយ។ ហេតុនេះហើយចូរកូនកុំប្រកាន់ខ្ជាប់នូវភាពច្របូកច្របល់នៃសេចក្តីស្រឡាញ់ជារៀងរហូត ហើយកុំប្រើបេះដូងកូនឱ្យរស់នៅជាមួយនឹងការខូចចិត្តដោយសារស្នេហាដែលបានបាត់បង់។

៥. ទោះបីជាមានមនុស្សនៅលើពិភពលោកដែលទទួលបានជោគជ័យនិងល្បីល្បាញ ដោយមិនមានការអប់រំខ្ពស់និងមិនមានសញ្ញាប័ត្រខ្ពស់ ប៉ុន្តែនេះមិនមានន័យថាបុគ្គលគ្រប់រូបនឹងទទួលបានជោគជ័យក្នុងជីវិតដោយគ្មានការអប់រំច្រើននោះទេ។ ចំណេះដឹងដែលប្រមូលបានពីការរៀនសូត្រនិងការអប់រំល្អគឺជាអាវុធពិសេសបំផុតនៅក្នុងដៃរបស់កូន។ សំណាងរបស់កូនអាចនឹងកើតមាន ដរាបណាកូនចំលៀងចំណេះកូនឱ្យមុតស្រួច។

៦. ពុកមិនសុំឱ្យកូនមកជួយថែរក្សាពុកនៅអំឡុងពេលជីវិតចុងក្រោយរបស់ពុកទេ។ តែអ្វីដែលពុកចង់បានពីកូននោះ គឺពុកសង្ឃឹមថាកូន នឹងធំឡើងរស់នៅជាមនុស្សដែលឯករាជ្យ បំពេញកាតព្វកិច្ចជាមួយនឹងភាពបរិសុទ្ធត្រឹមត្រូវ។ លើសពីនេះទៅទៀតកូនត្រូវរស់នៅជាមួយប្រកបដោយភាពប្រពៃ មានរថយន្តទំនើបជិះ អាហារទទួលទានបរិបូរណ៍ ឱ្យសមប្រកបទៅនឹងសង្គមរស់នៅ។

៧. គេមិនជឿជាក់លើកូនតែកូនត្រូវតែជឿជាក់លើខ្លួនឯង។ កូនអាចប្រាប់ខ្លួនឯងឱ្យប្រព្រឹត្ត ឬធ្វើទង្វើរល្អៗទៅកាន់មនុស្សជាច្រើនបាន តែកូនកុំចាំបាច់រំពឹងការតបស្នងសងគុណរបស់គេមកវិញទេ។ ព្រោះថា ចិត្តស្មោះត្រង់របស់កូននឹងជាមួយកូនឱ្យក្លាយជាមនុស្សដែលរស់នៅមានតម្លៃបំផុត។

៨. គ្មានបុគ្គលណាមាន ដោយសារការលេងល្បែង ប្រព្រឹត្តអំពើពាលាស្រីស្រាបារី អាភៀនកញ្ជាទេ។ កូនឃើញទេ មានមនុស្សជាច្រើនចំណាយពេលរាប់ឆ្នាំក្នុងជីវិតលេងចាក់ឆ្នោត តែពួកគេនៅតែក្រដដែល។ ជោគជ័យពិតគឺស្ថិតនៅការខិតខំប្រឹងប្រែង បើរកស៊ីត្រូវតែជាអ្នករកស៊ីដែលសុច្ចរិតទៀតត្រង់ ហើយពេលណាកូនមានបាន ពេលនោះហើយកូនគឺជាអ្នកមានប្រកបដោយថ្លៃថ្នូរបំផុត។

៩. ចំណងទំនាក់ទំនងគ្រួសារ និងមិត្តភាព សុទ្ធតែជាផ្នែកសំខាន់បំផុតក្នុងជីវិតកូន។ ដោយហេតុថា មិនថាយើងរស់នៅជាមួយគ្នាយូរប៉ុណ្ណា និងតាមរបៀបណាក៏ដោយ យើងត្រូវតែអោយតម្លៃនិងគោរពពេលវេលាដែលយើងអាចរស់នៅជាមួយគ្នា ព្រោះនៅក្នុងជីវិតបន្ទាប់របស់ពួកយើងមិនប្រាកដថា និងបានជួបគ្នាម្តងទៀតឡើយ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.1 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
377 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia