កុមារ
អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.5 K views

ការខំរៀនជាផ្នែកមួយធ្វើឱ្យកូនរបស់អ្នកឆ្លាត ប៉ុន្តែបើកូនរបស់អ្នកគ្មានសុខភាពល្អ ចេះតែឈឺច្រើន រាងកាយទាន់ខ្សោយ ការលូតលាស់ចិត្តគំនិតក៏រាងយឺតជាងកុមារដទៃដែរ។ របរអាហារពិតជាសំខាន់សម្រាប់កូនរបស់អ្នកណាស់ បើញ៉ាំអាហារមិនល្អប៉ះពាល់ការលូតលាស់ខួរក្បាលឬខូចសុខភាព(ជាតិផ្អែមនិងប្រៃលើសកម្រិត)។ ថ្ងៃនេះ យើងមកដឹងពីអាហារចំនួន ៦ជួយពង្រឹងខួរក្បាល និងរាងកាយរឹងមាំប្រឆាំងជំងឺ។

១. គ្រាប់ធញ្ញជាតិបណ្តុះកោលសិការខួរក្បាលកូន៖ យោងតាមគេហទំព័រ California Almonds បានបញ្ជាក់ថា ការញ៉ាំគ្រាប់អញ្ញជាតិដូចជាសណ្តែកដី  គ្រាប់អាល់ម៉ុន និងគ្រាប់ស្វាយចន្ទីចាប់ពី ២០ ទៅ ២៥​គ្រាប់ក្នុងមួយថ្ងៃជាបរិមាណល្អបំផុត(បើលើសចំនួននេះអាចបង្កបញ្ហាដល់កូនរបស់អ្នកក្តៅខ្លួន)។ ព្រោះគ្រាប់ធញ្ញជាតិទាំងនេះមានជាតិវីតាមីន មានសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីន E និងម៉ាញ៉េស្យូម វាជួយកាត់កូឡេស្ដេរ៉ូល និងកាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយ ដើម្បីឱ្យខួរក្បាលកូនរបស់អ្នកលូតលាស់ផ្នែកការគិតបានលឿននិងឆ្លាត។

២. ផ្លែប័របង្កើនអង្គចងចាំកុមារ៖ ផ្លែប័រ​មាន​​ផ្ទុក​​ប្រភេទ​​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន រួមមាន​ folate កាល់​ស្យូម​ ដែក​ ស្ពាន់​ ម៉ាញ៉េ​ស្យូ​ម​ដើម្បីជំនួយដល់ការចងចាំរបស់កុមារហើយជម្រុញមុខងារខួរក្បាលក្មេងៗ កាន់តែឆ្លាត រៀនឆាប់ចូលឆាប់ចាំ។ តាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា ផ្លែប័រ​សម្បូរ​​ខ្លាញ់​មិន​ឆ្អែត​ monounsaturated ជាខ្លាញ់ល្អដើម្បីពង្រឹង​សុខភាព​ខួរក្បាល និង​បេះដូងរបស់កុមារ។ ពេលកូនរបស់អ្នករឹងមាំផ្នែកកាយ ខួរក្បាលកូនរបស់អ្នកពូកែគិតឬឆ្លាតខុសពីធម្មតាជាមិនខានឡើយ។

៣. ត្រីជម្រុញការគិតកុមារបានលឿន៖ ត្រីមានជាតិខ្លាញ់ល្អៗ ជួយសុខភាពហើយជំនួយដល់ខួរក្បាលរបស់កុមារ រួមមាន ត្រីសាម៉ុង ត្រីម៉ាកែល និងត្រីសាឌីន។ ព្រោះត្រីទាំងអស់នេះមានជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ ជាការចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធខួរក្បាល និងសុខភាពទូទៅរបស់ក្មេងឱ្យរឹងមាំ។ ព្រោះខ្លាញ់អូមេហ្គា៣ ជួយកាត់បន្ថយការរលាក រក្សាសុខភាពបេះដូងកូនៗ របស់អ្នកបានល្អ ។

៤. ប្រេងអូលីវ៖ ប្រេងអូលីវដែលផលិតពីធម្មជាតិដែលមានជាតិខ្លាញ់ល្អ មានជាតិវីតាមីន E មានសារធាតុប្រឆាំងអុកស៊ីតកម្ម… ជួយកែលម្អមុខងារការយល់ដឹង និងសរសៃឈាមបេះដូងឱ្យឈាមដំណើរការទៅកាន់ខួរក្បាលកុមារបានល្អជួយដល់ការចងចាំ។

៥. ទឹកដោះគោ៖ ទឹកដោះគោសម្បូរសារធាតុចិញ្ចឹមល្អៗ មានជាតិខ្លាញ់ទាប ជាប្រភពវីតាមីនB វីតាមីនD ប្រូតេអ៊ីន ហើយសារធាតុកាបូហាយដ្រាតដែលខួរក្បាលរបស់កុមារតូចៗ និងក្មេងដែលឈានដល់វ័យជំទង់កីត្រូវការជាចាំបាច់សម្រាប់ការលូតលាស់ជាលិកាខួរក្បាលនិងជំនួយដល់ប្រព័ន្ធប្រសាទឱ្យចងចាំផងដែរ។

៦. បន្លែបៃតង៖ បន្លែបៃតង សម្បូរដោយជាតិដែក នឹងវីតាមីនច្រើនប្រភេទដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាព(រាងកាយនិងខួរក្បាល)របស់កុមារ។ តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថាកុមារដែលញុំាបន្លែបៃតង​សម្បូរជាតិដែកគ្រប់គ្រាន់ទំនងជាការការលូតលាស់ខួរក្បាល មានការយល់ដឹង ប្រសើរ ជាងក្មេងដែលមិនសូវញុំា៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ លំហូរចិត្ត មួយក្បាលជាទីប្រឹក្សាផ្លូវចិត្តបានល្អបំផុត អ្នកចង់ទិញតាមនេះ👉https://t.me/BusinessCambodiaBook

 ១០១

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
214 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
871 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
767 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
196 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia