កុមារ
កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

ឪពុកម្តាយមួយចំនួនគិតថា កូនខ្លួនមានអារម្មណ៍អត់ល្អ កូនខ្លួនគ្មានបញ្ហាអ្វីនោះទេ។ នេះជាការធ្វេសប្រហែសរបស់ឪពុកម្តាយណាស់។ តាមលោកវេជ្ជបណ្ឌិត Nguyen Viet Chung ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យ Central E បានលើកឡើងថា មានកុមារម្នាក់មានអាយុ ៨ឆ្នាំមានជំងឺធ្លាក់ទឹកចិត្ត។ កុមារនោះមានអាការៈចេះតែគេងមិនលក់ មានអារម្មណ៍សោកសៅ ឆាប់ខឹង ខ្វះការផ្តោតអារម្មណ៍ក្នុងការរៀនសូត្រ ទោះបីពីមុនមានសុខភាពធម្មតាក៏ដោយ ប៉ុន្តែគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញថា ក្មេងនេះមានជំងឺធ្លាក់ទឹកចិត្ត។

ហើយគាត់បានបន្តថា រោគសញ្ញាចាប់ផ្តើមលេចឡើងប្រហែល ២ទៅ ៣ខែមុន។ ឪពុកម្តាយប្រាប់ថា កូនរបស់ខ្លួន​គេង​តែ​បី​ម៉ោងក្នុង​មួយ​យប់ហើយតែងតែគប់របស់នេះ របស់នោះជា​ញឹកញាប់។ នៅពេលព្រឹកកូនរបស់គាត់មានអារម្មណ៍ថាអស់កម្លាំង ចេះតែនឿយហត់ មិនអាចផ្តោតអារម្មណ៍នៅក្នុងសាលា មានអាការៈមានអារម្មណ៍រាងសោកសៅ ឆាប់ខឹងគ្មានមូលហេតុជាដើម និងខ្វះភាពអត់ធ្មត់នៅពេលឪពុកម្តាយសួរសំណួរពីរឿងអ្វីមួយ អាចដើរចេញ និងមានអារម្មណ៍ខឹងភ្លាមៗ តែម្តង។

ហើយលោកវេជ្ជបណ្ឌិត Chung បានបញ្ជាក់ថា កុមារនេះមិនបានទទួលរងសម្ពាធពីការសិក្សា ពីមិត្តភក្តិ ឬមានរបួសផ្លូវចិត្តកាលពីអតីតកាលនោះទេ។ តែវាមានកត្តាមួយគឺថា កត្តាឆ្លងហ្សែនពីឪពុកម្តាយឬពីគ្រួសារដែលពីមុនធ្លាប់ជំងឺបាក់ទឹកចិត្តនេះ។ ទោះបីរឿងនេះកម្រកើតក៏ដោយ ប៉ុន្តែមានករណីនេះអាចទៅរួច។ ហើយក្មេងនេះកំពុងធ្វើការព្យាបាលដោយថ្នាំនិងពេទ្យចិត្តសាស្រ្តបានល្អប្រសើរផងដែរ។ នេះជារឿងល្អបំផុត ដែលឪពុកម្តាយចាប់ភ្លឹកយកកូនមកជួបពេទ្យអ្នកជំនាញ ព្រោះវានៅកម្រិតស្រាលដែរ។

នៅក្នុងការសិក្សាមួយបានចេញផ្សាយពី JAMA Pediatrics នៅក្នុងឆ្នាំ ២០២៣បានរកឃើញថាអត្រាកុមារមានអាយុ ១៣ឆ្នាំមានជំងឺធ្លាក់ទឹកចិត្តមានប្រហែល ០.៧១%។ នេះជាបាតុភូតមិនធម្មតាមួយដែលឪពុកម្តាយត្រូវតែយកទុកដាក់លើកូនៗ ពីតូច(រោគសញ្ញាខាងលើ)។ ក្រៅពីកត្តាហ្សែនក៏មានកត្តាបរិស្ថានដែរនាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារ។ មាន​ករណី​ជា​ច្រើនពេល​សមាជិកក្នុង​គ្រួសារ​មាន​បញ្ហា​​ផ្លូវ​ចិត្ត សមាជិក​ម្នាក់ៗ ក្នុងគ្រួសារ​ក៏ទទួល​​ថាមពល​អវិជ្ជមានហើយធ្វើឱ្យអារម្មណ៍​តានតឹងនិងរងសម្ពាធបន្តិចៗ ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2540

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia