កុមារ
អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
2.1 K views

នៅក្នុងនាមជាឪពុកម្តាយមានក្តីព្រួយបារម្ភបំផុតពីអនាគតកូនគឺខ្លាចកូនក្រលំបាក ខ្លាចកូនក្លាយជាក្មេងទំនើង ខ្លាចកូនអត់ចេះគិត និងខ្លាចកូននិយាយស្តាប់គ្នាលែងបាន។ នេះជាបញ្ហាធ្វើឱ្យឪពុកម្តាយម្នាក់ៗ គិតច្រើនណាស់ដើម្បីរកវិធីអប់រំកូនបានល្អ។ បើអ្នកកំពុងជួបបញ្ហានេះ គំនិតខាងក្រោមជាពន្លឺផ្លូវសម្រាប់ឪពុមម្តាយ។

ឪពុកម្តាយត្រូវចាំថា កូនរបស់អ្នកមិនមែនកើតមកចេះគិតដោយខ្លួនឯង ចេះទទួលខុសត្រូវដោយខ្លួននោះទេ វាកើតចេញពីការអប់រំរបស់ឪពុកម្តាយនេះឯង។ តាមលោក Haim Ginott ជាអ្នកចិត្តសាស្រ្តផ្នែកកុមារបាននិយាយថា “ឪពុកម្តាយមិនឈឺក្បាលជាមួយអនាគតកូននោះទេ បើឪពុកម្តាយអប់រំកូនពីតូចឱ្យហើយនោះ។ កូនរបស់អ្នកចាំបាច់ត្រូវការហ្វឹកហាត់ជាប្រចាំថ្ងៃដោយការហាត់ប្រើវិចារណញ្ញាណ និងហ្វឹកហាត់រៀនសម្រេចចិត្តចំពោះស្ថានការណ៍ផ្សេងៗ ឱ្យស័ក្តិសមជាមួយវ័យ និងការយល់ដឹងរបស់កូនផងដែរ”។ មានន័យថា សម័យទំនើបនេះ អប់រំកូនដោយប្រើធម៌ត្រជាក់ច្រើនជាងធម៌ក្តៅ។ ធម៌ក្តៅជាការអប់រំសម័យចាស់។ សម័យថ្មីគេប្រើធម៌ត្រជាក់បែបចិត្តសាស្រ្ត ធ្វើឱ្យកូនគ្មានអារម្មណ៍ភ័យខ្លាច មានចិត្តក្លាហាន ចេះរៀបចំអនាគត និងមានក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។

លោក Haim បានបន្តថា “ពេលកូននៅតូច អ្នកគួរតែឱ្យកូនចូលរួមទទួលខុសត្រូវ និងសេចក្តីត្រូវការរបស់កូនខ្លះដែរ។ នេះជាការបង្រៀនកូនឱ្យចេះគិតដោយខ្លួនឯង”។ បើអ្នកចង់ឱ្យកូនចេះរៀបចំអនាគតបានល្អ ជាដំបូងអ្នកត្រូវបង្រៀនកូនឱ្យចេះរៀបចំឧបករណ៍លេងជាមុនសិន។ កុំឱ្យកូនលេងរបស់របររួចហើយ ទុកចោលវាជាទម្លាប់អាក្រក់បំផ្លាញ់អនាគតកូន។ ចូរអ្នកណែនាំកូនឱ្យចេះរៀបចំឧបករណ៍លេងរួច ឱ្យទុកកន្លែងដើម ឬអ្នកធ្វើជាគំរូគឺរៀបចំឱ្យកូនមើលឃើញពីសកម្មភាពរបស់អ្នក កូននឹងធ្វើតាមឪពុកម្តាយពីមួយថ្ងៃទៅមួយថ្ងៃកូនរបស់អ្នកនឹងចេះគិតដោយខ្លួនឯង ហើយចេះរៀបចំអនាគតដោយខ្លួនឯងដោយអត់ដឹងខ្លួននោះទេ។ នេះជាការអប់រំសម័យទំនើបមានគុណភាពឱ្យកូនចេះគិតដោយខ្លួនឯង។

តាមសៀវភៅ វិថីគ្រាប់ពូជ បានលើកឡើងដែរថា ចង់ឱ្យកូនស្តាប់ឪពុកម្តាយ លុះត្រាឪពុកម្តាយស្តាប់កូនសិន។ ពេលអ្នកស្តាប់កូនរួចហើយ អ្នកនឹងយល់ពីជម្រៅបេះដូង និងគំនិតកូនជាមិនខានឡើយ។ និយាយមួយបែបទៀតគឺថា ចង់កែប្រែកូន លុះត្រាឪពុកម្តាយយល់ពីកូនសិន។ ដើម្បីយល់ពីកូនបាន ទី១. ស្តាប់កូន ទី២.បង្រៀនកូនតិចៗ សិន និងទី៣. ផ្តល់ក្តីស្រឡាញ់ឱ្យកូន(ធ្វើឱ្យកូនហ៊ាននិយាយបើកចិត្តជាមួយឪពុកម្តាយ)។ បើឪពុកម្តាយ ចង់កែប្រែវាសនាកូន ក្លាយជាក្មេងនិយាយស្តាប់គ្នាបាន ហើយធំឡើងឱ្យចេះពឹងលើខ្លួនឯង មាននៅក្នុងសៀវភៅ វិថីគ្រាប់ពូជ ជាសៀវភៅក្បួនចិញ្ចឹមកូនដែលឪពុកម្តាយគួរមានៅក្នុងដៃដើម្បីអប់រំកូន៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ វិថីគ្រាប់ពូជ ទិញតាមនេះ https://t.me/BusinessCambodiaBook

Photo 2025 01 13 11 04 55

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia