កុមារ
ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

នៅប្រទេសវៀតណាមមានកុមារម្នាក់អាយុ ១៣ឆ្នាំ ពីរថ្ងៃមុនកុមាររូបនេះមានអាការៈក្អក ក្តៅខ្លួន និងឈឺក្បាលផង ប៉ុន្តែឪពុកម្តាយគិតថា នេះគ្រាន់តែបញ្ហាផ្តាសាយធម្មតាតែប៉ុណ្ណោះ ហើយក៏ទិញថ្នាំមកលេបនៅផ្ទះ។ ស្រាប់តែមានអាការៈឈឺក្បាលធ្ងន់ធ្ងររួចក៏ដួលបោកក្បាលនឹងដី ក្រោយមកគ្រូពេទ្យបានរកឃើញថាក្មេងនេះមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ គ្រូពេទ្យបានសង្គ្រោះកុមារនេះបានទាន់ពេលវេលាធ្វើឱ្យគេមិនខ្វិនដៃជើងនោះទេ គ្រាន់តែរាងឈឺក្បាល និងរឹងកបន្តិច។ បញ្ហាអាចមកពីក្មេងមានសម្ពាធគិតច្រើន ហូបអាហារខ្វះរសជាតិចិញ្ចឹមរាងកាយ និងកត្តាសុខភាពផងដែរ។ សូមឪពុកម្តាយមើលពីសុខភាពឱ្យបានល្អបំផុត។ នេះជាការយោងតាមគេហទំព័រសុខភាព Vnexpress

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ដែរថា ជំងឺដាច់សរសៃឈាមខួរក្បាលលែងជាជំងឺរបស់មនុស្សចាស់ទៀតហើយ។ មានអ្នកជំងឺដាច់សរសៃឈាមខួរក្បាលទូទាំងពិភពលោកនៅក្រោមអាយុ ៤៥ឆ្នាំចុះ មានចំនួន ១០ទៅ១៥%។ ចំនួន​នេះ​កំពុង​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភជា​ពិសេស​​ក្នុងប្រទេស​កំពុងតែ​អភិវឌ្ឍ”។ សម្រាប់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០២៣ តាមក្រសួងសុខាភិបាលបញ្ជាក់ថា ករណីអ្នកជំងឺដាច់សរសៃឈាមខួរក្បាលក្រោមអាយុ ៤៥ឆ្នាំចុះក្រោម មានចំនួន ៥ទៅ៧%ឯណោះ។ នៅក្នុងនោះមានអត្រាវ័យជំទង់ចំនួន ៣ទៅ៥% បានដាច់សរសៃឈាមខួរក្បាល មកពីកត្តាទាក់ទងនឹងរបៀបរស់នៅ និងសម្ពាធកន្លែងការងារ។

១. ជំងឺដាច់សរសៃឈាមខួរក្បាលជាការស្ទះសរសៃឈាមភ្លាមៗនៅក្នុងខួរក្បាលកាត់ដាច់លំហូរឈាមដំណើរការទៅកាន់ខួរក្បាល។ វាធ្វើឱ្យខ្វិនរាងកាយផ្នែកផ្សេងៗ បាត់បង់ការផ្តោតអារម្មណ៍ ការចងចាំ, សន្លប់និងអត្រាមរណភាពជាដើម។ ជំងឺនេះអាចកើតឡើងបានគ្រប់ពេលទាំងវ័យក្មេងនិងមនុស្សចាស់ បើមានសម្ពាធខ្លាំងនិងញ៉ាំអាហារមិនល្អ។

២. ការដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សវ័យក្មេង នាំឱ្យខូចអនាគត ហើយបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរទាំងផ្នែករាងកាយ សមត្ថភាពការងារ បង្កើតបន្ទុកដល់គ្រួសារ និងខូចផ្នែកផ្លូវចិត្តផងដែរ។ សម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលក្នុងវ័យកុមារ វាជារឿងពិបាកក្នុងការការពារដោយសារវាកម្រ តែមានវាហានិភ័យខ្លាំង។ ពិសេសនោះកុំឱ្យកុមារធាត់ពេកនាំមានជាតិខ្លាញ់ច្រើនស្ទុះដល់សរសៃឈាមទៅកាន់ខួរក្បាលផងដែរ៕ អត្ថបទដោយ៖ ត្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2526

អត្ថបទទាក់ទង

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
617 views

#កុមារ

ប្រយ័ត្នផង! កុមារអាយុ ៣ឆ្នាំ រត់ហើយលោតលេងមានសញ្ញា ១នេះ ជាជំងឺបេះដូងពីកំណើត
Tror Sopheap
April 29 2025
707 views

#កុមារ

លោកគ្រូ សេធុល បញ្ជាក់ថា ចិញ្ចឹមកូនពីរបៀបនេះ នាំឱ្យកូនមានអត្តចរិតល្អ
Tror Sopheap
April 23 2025
630 views

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.2 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
402 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia